ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន អាយ អេ​ឡិច​ត្រូ​និ​ច ផ្ដល់​កម្មវិធី​ពិសេស​អបអរ​ឱកាស​បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អាយ អេ​ឡិច​ត្រូ​និ​ច ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​កុំព្យូទ័រ Lenovo និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច គ្រប់​ប្រភេទ​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មាន​បី​សាខា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន អាយ អេ​ឡិច​ត្រូ​និ​ច ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​កុំព្យូទ័រ Lenovo និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច គ្រប់​ប្រភេទ​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មាន​បី​សាខា​កំពុង​តែ​បម្រើសេវា​កម្ម​ជូន​ដល់​អតិថិជន​នៅ​រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​ដ៏​ពិសេស​ជូន​ដល់​អតិថិជន ដើម្បី​ជា​ការ​អបអរ​នៅ​ក្នុង​ឱកាស​បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ ដែល​នឹង​ខិត​ជិត​មក​ដល់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ កម្មវិធី​នេះ នឹង​ចាប់ផ្ដើម​ផ្ដល់​ជូន​អតិថិជន​ទាំងអស់​ចាប់​បី​ថ្ងៃ​ទី​១៦ វិច្ឆិកា នេះ រហូត​ដល់​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ នា​ពេល​ខាង​មុខ​នេះ ។

ក្រុមហ៊ុន អាយ អេ​ឡិច​ត្រូ​និក សូម​បញ្ជាក់​ថា នៅ​ក្នុង​កម្មវិធី​ពិសេស​នេះ គ្រប់​អតិថិជន​ទាំងអស់​ដែល​បាន​ជាវ​ម៉ាស៊ីន​កុំព្យូទ័រ​យួរដៃ​ម៉ាក Lenovo ម៉ូ​ដែល G4070 (59438333) ម៉ូ​ដែល G4070 (59432395) និង​ម៉ូ​ដែល G4080 ពី​ក្រុមហ៊ុន នឹង​បន្ថែម​ជូន​កាដូ​ពិសេស​ចំនួន​៣​យ៉ាង គឺ​ទី​មួយ​-​ឧបករណ៍​បំពង​សម្លេង​ម៉ូ​ដែល BT410 ដែល​មាន​តម្លៃ​៦០​ដុល្លារ ចំនួន​មួយ​គ្រឿង ទី​ពីរ​-Mouse N3903 មាន​តម្លៃ​១២​ដុល្លារ​ចំនួន​មួយ ហើយ​ដើម្បី​ទទួល​បាន​នូវ​កញ្ចប់​កាដូ​ពិសេស​ទាំង​បី​យ៉ាង​ខាងលើ​នេះ គឺ​តម្រូវ​ឱ្យ​អតិថិជន​ត្រូវ​បន្ថែម​ប្រាក់​ចំនួន​៣៥​ដុល្លារ​ទៅ​លើ​តម្លៃ​ម៉ាស៊ីន​កុំព្យូទ័រ​យួរដៃ Lenovo នីមួយ​ៗ​ដែល​អតិថិជន​បាន​ជ្រើសរើស ។

សម្រាប់​ព័ត៌មាន​លំអិត​ទាក់ទង​ជាមួយនឹង​កម្មវិធី​ពិសេស​អបអរ​ឱកាស​បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ​នេះ សូម​ទាក់ទង​មក​កាន់​ក្រុមហ៊ុន អាយ អេ​ឡិច​ត្រូ​និក ដែល​មាន​លេខ​ទូរស័ព្ទ ០២៣ ២២២ ៩២៤, ០៧៧ ៨៨៨ ១៨៧ ក្រុមហ៊ុន អាយ អេ​ឡិច​ត្រូ​និក មាន​បី​ទីតាំង ១-​ទីតាំង​សាខា​ព្រះ​សីហ​នុ មហាវិថី​ព្រះ​សីហ​នុ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ២-​ទីតាំង​សាខា​ព្រះ​មុនី​វង្ស មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ និង​៣-​ទីតាំង​សាខា​ទឹកថ្លា ផ្លូវ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ  ៕