ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​ពី​ទ័​រ សេក មិន​អាច​ដោះ​មួក​សុវត្ថិភាព​ចេញពី​ក្បាល​ពេល​ប្រកួត

8 ឆ្នាំ មុន

កីឡាករ​ពី​ទ័​រ សេក អ្នកចាំទី​ក្លិប Arsenal បង្ហើប​ឱ្យ​ដឹង​ថា លោក​ចង់​ដោះ​មួក​ការពារ​សុវត្ថិភាព​ចេញ​ដែល​បាន​ពាក់​តាំងពី​ឆ្នាំ​២០០៦ បន្ទាប់​រង​របួសធ្ងន់​ត្រង់​ក្បាល ប៉ុន្តែ​មាន​មូលហេតុ​ជា​ច្រើន​មិន​អាច​ធ្វើ​បាន ។ ពី​ទ័​រ សេក

កីឡាករ​ពី​ទ័​រ សេក អ្នកចាំទី​ក្លិប Arsenal  បង្ហើប​ឱ្យ​ដឹង​ថា លោក​ចង់​ដោះ​មួក​ការពារ​សុវត្ថិភាព​ចេញ​ដែល​បាន​ពាក់​តាំងពី​ឆ្នាំ​២០០៦ បន្ទាប់​រង​របួសធ្ងន់​ត្រង់​ក្បាល ប៉ុន្តែ​មាន​មូលហេតុ​ជា​ច្រើន​មិន​អាច​ធ្វើ​បាន ។ ពី​ទ័​រ សេក របួស​ក្បាល​ធ្ងន់​នៅ​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១៤ តុលា ២០០៦ ពេល​ដែល​ក្លិប Chelsea  យកឈ្នះ​ក្លិប​Reading ១-០ ។ ជា​ចុង​ក្រោយ កីឡាករ​ពី​ទ័​រ សេក បង្ហើប​ឱ្យ​ដឹង​ថា លោក​ជា​អ្នកចាំទី​ប្រកបដោយ​ភាព​ជឿជាក់ ប្រសិនបើ​ដក​មួក​ចេញ ប៉ុន្តែ​មួក​នេះ​អាច​ជួយ​ការពារ​ពី​ការ​ប៉ះទង្គិច​ក្បាល​ដែល​ធ្លាប់​របួស​បាន ។ ជា​ធម្មតា​ត្រចៀក​លោក​មិនសូវ​ឮ​ច្បាស់​ទេ​ពេល​ពាក់មួក តែ​គ្រូពេទ្យ​បញ្ជា​ឱ្យ​លោក​ពាក់​ជាប់​ពេល​ប្រកួត បើ​ហ៊ាន​តែ​ដោះ​ចេញ​នឹង​គ្មាន​ប្រាក់​ធានា​រ៉ាប់រង​ចំពោះ​លោក​ទេ ៕