ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​សតិ​មិន​គ្រប់​ម្នាក់​បង្កាត់ភ្លើង​ដាំបាយ បណ្តាល​ឱ្យ​ឆាបឆេះ​ផ្ទះ​ទុក​ចោល​មួយ​កន្លែង

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​មាន​សតិ​មិន​គ្រប់​ម្នាក់​បាន​បង្កាត់ភ្លើង​ដាំបាយ នៅ​ក្នុង​បរិវេណ​ផ្ទះ​ក្នុង​ដី​ឡូត៍​ទុក​ចោល​មួយ​កន្លែង​គ្មាន​ម្ចាស់​រស់នៅ ហើយ​ឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ ឆ្លង​ដល់​ផ្ទះ​ជាប់​របង​ចំនួន​៣​ខ្នង​ទៀត ដែល​នៅ​ជាប់​របង​ជាមួយ បង្ក​ការ​ភ្ញាក់ផ្អើល សំណាងល្អ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​ទាន់​ពុំ​មាន​អ្នក​ណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ឡើយ ហើយ​ពន្លត់​ឱ្យ​រលត់​ទៅ​វិញ​នៅ​ម៉ោង​៤…

ខេត្តសៀមរាប ៖ ស្ត្រី​មាន​សតិ​មិន​គ្រប់​ម្នាក់​បាន​បង្កាត់ភ្លើង​ដាំបាយ នៅ​ក្នុង​បរិវេណ​ផ្ទះ​ក្នុង​ដី​ឡូត៍​ទុក​ចោល​មួយ​កន្លែង​គ្មាន​ម្ចាស់​រស់នៅ ហើយ​ឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ ឆ្លង​ដល់​ផ្ទះ​ជាប់​របង​ចំនួន​៣​ខ្នង​ទៀត ដែល​នៅ​ជាប់​របង​ជាមួយ បង្ក​ការ​ភ្ញាក់ផ្អើល សំណាងល្អ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​ទាន់​ពុំ​មាន​អ្នក​ណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ឡើយ ហើយ​ពន្លត់​ឱ្យ​រលត់​ទៅ​វិញ​នៅ​ម៉ោង​៤ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ដដែល​។ ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​ទុក​ចោល​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​២៨​នាទី​រសៀល ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅ​បរិវេណ​ក្រោយ​ផ្ទះ​ជាប់​របង​លក់​គ្រឿងសំណង់ និង​ជួសជុល​ម៉ូតូ ក្នុង​ក្រុម​ទី​៣ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក ទុ​ត ខុន ស្នងការ​រង​ទទួល​ផែន​បង្ការ​ពន្លត់ និង​សង្គ្រោះ​នៃ​ស្នង​ករ​ខេត្តសៀមរាប ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា​៖ ករណី​ភ្លើង​ឆេះ​ផ្ទះ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ដែល​ទុក​ចោល​នោះ​មាន​ទំហំ​៥​ម៉ែត្រ គុណ​នឹង​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី ជញ្ជាំង​ស​ង្ក័​សី ត្រូវ​បាន​ភ្លើង​ឆេះ​គ្មាន​សល់ សំណាងល្អ គ្មាន​អ្នក​រង​របួស​។ ប៉ុន្តែ​រាលដាល​ឆ្លង​ដល់​ផ្ទះ​អ្នក​ជិតខាង​អស់​ចំនួន​៣​ខ្នង ខណៈ​ពេល​នោះ​ត្រូវ​បាន​រថយន្ត​មក​ជួយ​ពន្លត់​ទាន់ កុំ​អី​ខ្ទេច​ជាក់​ជា​ពុំខាន​។ លោក​បាន​បន្ត​ថា ជន​បង្ក​ឈ្មោះ បូ សុធា​វី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ មាន​សតិ​មិន​គ្រប់​បាន​បង្កាត់ភ្លើង​ដាំបាយ ក្នុង​បរិវេណ​ផ្ទះ​ក្នុង​ដី​ឡូត៍​មួយ​ខ្នង​ទុក​ចោល​របស់​ឈ្មោះ សេង ហួត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​លក់​ម៉ូតូ​ហុងដា ផ្លូវជាតិ​លេខ​៦ ក្នុង​ក្រុម​ទី​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

លោក​បាន​បន្ថែម​ថា រថយន្ត​ពន្លត់​អគ្គិភ័យ ដែល​មក​ជួយ​ពន្លត់​នោះ​មាន​ចំនួន ៧​គ្រឿង​៖ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត ចំនួន​២​គ្រឿង ប្រើ​ទឹក​អស់​ចំនួន​៤០០០០​លី​ត្រ​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អាជ្ញា​ជាតិ​អប្សរា ចំនួន​២​គ្រឿង ប្រើ​ទឹក​អស់​ចំនួន​១៤០០០​លី​ត្រ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៣​គ្រឿង ប្រើ​ទឹក​អស់​ចំនួន ១៥០០០​លី​ត្រ ទើប​អាច​ជួយ​ទប់ទល់​នឹង​ស្ថានភាព​គ្រោះ​ពន្លត់​អគ្គិភ័យ​នេះ​បាន​ទាំងស្រុង​នៅ​ម៉ោង​៤ និង​៤០​នាទី​ថ្ងៃ​ដដែល​។​លោក បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​ដែល​ខូចខាត​ដោយសារ​អគ្គិភ័យ​បំផ្លាញ​នោះ​មាន​ចំនួន​៣​គ្រួសារ រួម​មាន​៖ ម្ចាស់​ទី​១-​ឈ្មោះ វ៉ា​ញ សុខ​ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​លក់​គ្រឿងសំណង់ យីហោ មហាលាភ (​ខូចខាត អស់​ជញ្ជាំង​ខាងក្រោយ និង​ពិ​ដាន ប្រមាណ​៣០% នៃ​តួ​ផ្ទះ​)​។

ម្ចាស់ផ្ទះ​ទី​២-​ឈ្មោះ អ៊ា សោម ធា​រ័​ត្ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ យីហោ ប៊ុ​ន ធឿ​ន​(​ខូចខាត អស់​ជញ្ជាំង​ខាងក្រោយ និង បណ្តាញ​ទុយោ​ទឹក ប្រមាណ​១០%)​។ ម្ចាស់ផ្ទះ ទី​៣-​ឈ្មោះ តាន់ ផេង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ អនិកជន រស់នៅ​ប្រទេស​កា​ណា​ដា (​ខូចខាត​អស់​ជញ្ជាំង​ខាងកើត នៃ​តួ​ផ្ទះ​ប្រមាណ​៣០%)​។ ផ្ទះ​អ្នក​ទាំង​៣​ខ្នង​នោះ រស់នៅ​ក្នុង​ក្រុម​ទី​៣ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។ លោក​បញ្ជាក់​បន្ថែម​ទៀត​ថា មូលហេតុ​ស្ត្រី សតិ​មិន​គ្រប់​ម្នាក់ បង្កាត់ភ្លើង​ដាំបាយ​នៅ​ក្នុង​បរិវេណ​ផ្ទះ​ក្នុង​ដី​ឡូត៍​ទុក​ចោល​មួយ​កន្លែង គ្មាន​ម្ចាស់​រស់នៅ ហើយ​ឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ ឆ្លង​ដល់​ផ្ទះ​ជាប់​របង​ចំនួន​៣​ខ្នង​ទៀត ដែល​នៅ​ជាប់​របង​ជាមួយ​បង្ក​ការ​ភ្ញាក់ផ្អើល សំណាងល្អ រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​ទាន់ ពុំ​មាន​អ្នក​ណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ឡើយ ហើយ​ពន្លត់​ឱ្យ​រលត់​ទៅ​វិញ​នៅ​ម៉ោង​៤ និង​៤០​នាទី​ល្ងាច ថ្ងៃ​ដដែល​។

ហើយ​ផ្ទះ​ស​ង្ក័​សី ដែល​ម្ចាស់​មិន​នៅ​នោះ​ឆេះ​អស់​ទឹកប្រាក់​ប្រមាណ​១០០០​ដុល្លារ​។ បច្ចុប្បន្ន​ជន​បង្ក​ដែល​គេ​ហៅ​ថា សតិ​មិន​គ្រប់​ម្នាក់ ត្រូវ​បាន សមត្ថកិច្ច​មូលដ្ឋាន​កំពុង​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប កំពុង​សុំ​គោលការណ៍​ទៅ​ថ្នាក់លើ​។ បើ​តាម​ប្រសាសន៍​របស់​លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នង​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​តាម​ទូរ​ទ័​ព្ទ​នៅ​វេលា​ម៉ោង​៧​យប់​នេះ​ថា ស្ត្រី​សតិ​មិន​គ្រប់​ម្នាក់​នោះ​ដែល​បាន​បង្កាត់ភ្លើង​ដាំបាយ​នោះ​មិន​មានទោស​ទេ បាន​ន័យ​ថា​ដូច​ជា​មនុស្ស​ឆ្កួត ឬ​មនុស្ស​មិន​គ្រប់ទឹក​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ