ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ អា​វី​ហ្សា ភ័យ​ខ្លាច​ឈឺ​សាច់​ដោយសារ​ភ្លើង​ប្រចណ្ឌ​របស់​គូស្នេហ៍

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ពេជ្រ អា​វី​ហ្សា សម្តែង​អារម្មណ៍​ភ័យ​ខ្លាច​រង​ការ​វា.យដំ​ពី​គូស្នេហ៍​ដែល​ពូកែ​ប្រចណ្ឌ​។ ភ្លើង​ប្រចណ្ឌ​របស់​គូស្នេហ៍​សម្បូរ​ទ្រព្យ​រូប​នោះ​ធ្វើ​ឱ្យ​តារា​សម្តែង​អា​វី​ហ្សា​មាន​អារម្មណ៍​ភ័យ​ខ្លាច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ពេជ្រ អា​វី​ហ្សា សម្តែង​អារម្មណ៍​ភ័យ​ខ្លាច​រង​ការ​វាយដំ​ពី​គូស្នេហ៍​ដែល​ពូកែ​ប្រចណ្ឌ​។ ភ្លើង​ប្រចណ្ឌ​របស់​គូស្នេហ៍​សម្បូរ​ទ្រព្យ​រូប​នោះ​ធ្វើ​ឱ្យ​តារា​សម្តែង​អា​វី​ហ្សា​មាន​អារម្មណ៍​ភ័យ​ខ្លាច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

នៅ​ក្នុង​ពិធី​សម្ពោធ​រឿង «​ខ្មោច​ថតកុន​» កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ វិ​ច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល តារា​សម្តែង​ដែល​មាន​សាច់​ស និង​ដើមទ្រូង​ស្អាត​ទាក់ទាញ​ពេជ្រ អា​វី​ហ្សា បញ្ជាក់​ពី​រឿង​ត្រៀម​ចិត្ត​ដើរ​ចេញពី​គូស្នេហ៍​ថា «​បើ​គេ​នៅ​តែ​ឆេវឆាវ ហើយ​មិន​ស្តាប់់​ហេតុ​ុ​ផល ឬ​គិតតែ​អារម្មណ៍​ខ្លួនឯង​បែប​នេះ នាង​ខ្ញុំ​ប្រហែលជា​ដើរ​ចេញពី​គេ​ហើយ ។ គូសង្សារ​របស់​នាង​ខ្ញុំ​បញ្ចេញ​ចរិត​ឆេវឆាវ​ដាក់​នាង​ខ្ញុំ ប្លែក​ៗ មើលទៅ​ពិតជា​ព្រឺ​ខ្លួន ព្រោះ​បើ​មើល​លើ​ភាព​ជាក់ស្តែង​នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​អាច​នឹង​ទទួល​រង​នូវ​អំពើ​ហិង្សា​ណាមួយ​មក​លើ​នាង​ខ្ញុំ​ជាក់​ជា​មិន​ខាន​ឡើយ ។ បុរស​ជា​គូស្នេហ៍​គាត់​ប្រើ​សិទ្ធិ​គាបសង្កត់​បន្តិច​ហើយ ឱ្យ​តែ​នាង​ខ្ញុំ​ចេញ​ទៅ​ណា​មក​ណា​ទាំង​ដឹង​ថា​នោះ​ជា​កិច្ច​ការងារ​បំពេញ​ប្រចាំ​ថ្ងៃ នៅ​តែ​មួម៉ៅ​ក្តៅចិត្ត​មិន​ចង់ឱ្យ​នាង​ខ្ញុំ​ដើរទៅ​ណា​ទៀត​ផង ។ ធ្វើ​ជា​គូស្នេហ៍​ដែល​កំពុង​មើលចិត្ត​ថ្លើម​គ្នា​គួរតែ​បន្ទន់ចិត្ត​កាយ​និយាយ​គ្នា​រកហេតុ​ផល ព្រោះ​យ៉ាងណា​សុទ្ធតែ​ជា​មនុស្ស​ដូច​គ្នា ហើយ​មាន​សតិ​ពិចារណា​ទៀត​ផង មិន​អាច​ហា​ឡើង​ខឹង​រករឿង​ពី​នេះ​ពី​នោះ​បង្ក​ឱ្យ​ភាគី​ម្ខាង​តក់ស្លុត​ទាំង​ដឹង​ថា នោះ​ជា​បុគ្គល​ដែល​នាង​ខ្ញុំ​ស្រឡាញ់​ដែរ មិនមែន​ជា​គូសត្រូវ​ឡើយ ។ អារម្មណ៍​នៃ​ការ​ខ្លាច​រង​គ្រោះ​ដោយ​ហិង្សា គឺ​នាង​ខ្ញុំ​តែងតែ​ចាប់ផ្តើម​ដក់​ជាប់​ក្នុង​ទ្រូង ក្នុង​ចិត្ត​ចាប់តាំងពី​ភាព​ប្រែប្រួល​រវាង​យើង​ទាំង​ពីរ​កាន់តែ​ល្អក់ កករ​ទៅ​ៗ ដែល​បាន​បង្ក​ឲ្យ​នាង​ខ្ញុំ​ចេះ​តែ​គិត​ថា​ខ្លាច​គាត់​វាយតប់​មក​លើ​រាង​កាយ​នាង​ខ្ញុំ​ណាស់ ។ ក្នុង​ជាតិ​នេះ​មិនដឹង​ថា​ជា​យ៉ាងម៉េច​នោះ​ទេ​ស្នេហា​របស់​នាង​ខ្ញុំ​ហាក់​មិន​សមប្រកប​សោះឡើយ ។ នាង​ខ្ញុំ​បាន​ជួប​រឿង​មិនល្អ​ក្នុង​បញ្ហា​ស្នេហា​ដល់​ទៅ​ពីរ​លើក​មក​ហើយ​។ មនុស្ស​ស្រី​ណា​ដែល​ចង់បាន​ស្នេហា​មួយ​ពីរ​នោះ ប៉ុន្តែ​នេះ​ជា​វាសនា​ដែល​រូប​នាង​ខ្ញុំ​រក​និយាយ​មិន​ត្រូវ​ថា តើ​គួរ​ប្រើ​ពាក្យ​អ្វី​ឲ្យ​សម​» ។

ចាប់តាំងពី​ពេល​នេះ​ទៅ​អា​វី​ហ្សា​ចង់​បិទ​បេះដូង​មិន​ទទួលយក​អ្នក​ណា​ទៀត​ទេ ខ្លាច​ជាន់​ដាន​ចាស់​ញាំញី​មក​លើ​ចិត្ត​កាយ​របស់​នាង ។  បើ​ទោះជា​មាន​អ្នក​គួរ​ឱ្យ​ពេញចិត្ត​ក៏​អា​វី​ហ្សា​មិន​ទទួល​ទៀត​ដែរ​ព្រោះថា​រឿង​ចាស់​នោះ​ហាក់​លុប​លើ​បញ្ហា​ថ្មី​ច្រើន ។ ចាប់ពី​ពេល​នេះ​ទៅ​អ្វី​ដែល​សំខាន់​គឺ​ការងារ​ព្រោះ​ក្រៅពី​ខំ​ដកចិត្ត​ឈប់​ទទួលយក​អ្នក​ណា​មក អា​វី​ហ្សា​កាន់តែ​បោះ​ជំហាន​ក្នុង​អាជីព​សិល្បៈ ។ សព្វថ្ងៃ​ក្រៅពី​សម្តែង​អា​វី​ហ្សា​យក​ឱកាស​ឡើង​ច្រៀង​តាម​កម្មវិធី​ទូរទស្សន៍​នានា ព្រោះ​នាង​អាច​ច្រៀង​បាន​ច្រើន​បទ​ដែរ ។ ម្យ៉ាងទៀត​ចង់​ប្រើ​ឱកាស​ថត​ភាពយន្ត និង​ចម្រៀង​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម​ក្នុងស្រុក​មួយ​ចំនួន ។

ពេជ្រ អា​វី​ហ្សា​រំពឹង​ថា អារម្មណ៍​ភ័យ​ខ្លាច​របស់​នាង​នឹង​រសាត់​បាត់ ហើយ​គូសង្សារ​របស់​នាង​ពិតជា​យល់​ពី​នាង​វិញ​ដែរ តែបើ​មិន​អាច​ទៅ​មុខ​បាន គួរតែ​បញ្ចប់​ដោយ​ទុក​គ្នា​ជា​មិត្តភក្តិ​វិញ ៕