ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​កើតឡើង​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ច្នៃ​ធុង​ទឹក​ធ្វើ​ខ្សែ​រថភ្លើង​ដឹក​ឆ្កែ​ពនេចរ
លោកតា​យូ​ជី​ន បូ​ស្ទិ​ក អាយុ​៨០​ឆ្នាំ អ្នកក្រុង​ហ្វ​ត​វើត រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក បាន​កែ​ច្នៃ​ធុង​ទឹក ជា​រថភ្លើង​សម្រាប់​ដឹក​ឆ្កែ​ដែល​ខ្លួន​រើស​មក​ចិញ្ចឹម ។

២-​ផ្លិត​ឃ្មុំ​ដ៏​ធំ ទម្ងន់​ជិត​១០០​គីឡូក្រាម

១-​ច្នៃ​ធុង​ទឹក​ធ្វើ​ខ្សែ​រថភ្លើង​ដឹក​ឆ្កែ​ពនេចរ
លោកតា​យូ​ជី​ន បូ​ស្ទិ​ក អាយុ​៨០​ឆ្នាំ អ្នកក្រុង​ហ្វ​ត​វើត រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក បាន​កែ​ច្នៃ​ធុង​ទឹក ជា​រថភ្លើង​សម្រាប់​ដឹក​ឆ្កែ​ដែល​ខ្លួន​រើស​មក​ចិញ្ចឹម ។

២-​ផ្លិត​ឃ្មុំ​ដ៏​ធំ ទម្ងន់​ជិត​១០០​គីឡូក្រាម
អ្នក​ឡើង​ភ្នំ​ជនជាតិ​ចិន ចៃដន្យ​ប្រទះ​ឃើញ​ផ្លិត​ឃ្មុំ​យក្ស នៅ​ខេត្ត​ហ៊ឺ​ណា​ន ភាគ​ខាងត្បូង​ប្រទេស មាន​អង្កត់ផ្ចិត​១,៥​ម៉ែត្រ និង​មាន​ទម្ងន់​៧៨​គីឡូក្រាម ។

៣-​អណ្តូងទឹក​មាន​រៀប​ជា​កាំជណ្តើរ
ជនជាតិ​ឥណ្ឌា ឈរ​មើល​អណ្តូងទឹក​រៀប​ជា​កាំជណ្តើរ ដំណាក់​ៗ​នៅ​ភូមិ​អា​ផា​នេ​រី រដ្ឋ​រាជទាន ភាគ​ខាងលិច​ឆៀង​ខាងជើង ដោយ​មាន​អាយុ​១២០០​ឆ្នាំ ជម្រៅ​៣០​ម៉ែត្រ និង​មាន​៣៥០០​កាំ ។

៤-​បា​ឡុ​ង​ផេ​ន​ដា​យក្ស​នៅ​ចិន
បា​ឡុ​ង​ផេ​ន​ដា​យក្ស បង្ហោះ​លើ​វេហាស៍ ក្នុង​ពិ​ព​រ័​ណ៍​យានអវកាស ក្រុង​ជាំ​ង​ចូ​វ ខេត្ត​ហ៊ឺ​ណា​ន ភាគ​កណ្តាល​ប្រទេស​ចិន ។

៥-​រថយន្ត​លឿន​ជាង​សំឡេង
ទស្សនិកជន​ឈរ​មើល​យានយន្ត «Bloodhoud Supersonic» ជា​រថយន្ត​មាន​ល្បឿន​លឿន​ជាង​សំឡេង ដែល​ចត​បង្ហាញ​នៅ​តំបន់​ពាណិជ្ជកម្ម «​ខា​ណា​រី​វា​ហ្វ​» ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស គឺ​មាន​ល្បឿន​ប្រហែល​១.២២៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

៦-​តុ​ទំនើប​អាច​ច្នៃ​ជា​កន្លែងដេក
ស្ថាបនិក​ជនជាតិ​ក្រិ​ក បង្ហាញ​តុ​ធ្វើការ​អាច​ប្រើប្រាស់​បាន​ច្រើន​យា​៉​ង មាន​ទាំង​កន្លែងដេក និង​ទូរទស្សន៍​ធុន​តូច​នៅ​ពីក្រោម​តុ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល អាច​ដេក​សម្រាក​លំហែកាយ​បាន ។

៧-​រូបចម្លាក់​ឈើឆ្កាង
បុគ្គលិក​ក្នុង​សារមន្ទីរ​អង់គ្លេស​នៅ​ក្រុង​ឡុ​ង​ដ៍​បាន​ឈរ​ថត​ក្បែរ​រូបចម្លាក់​ឈើឆ្កាង​ដ៏​ចំណាស់ ក្នុង​អំឡុង​ពី​ឆ្នាំ​១២៩៣​ដល់​១៣៩៣ ពី​ប្រជុំ​កោះ​ឆេ​តលែ​ន ប្រទេស​ស្កុ​តលែ​ន នៅ​ពិធី​តាំង​ពិ​ព​រ័​ណ៍ ដែល​បើក​ឱ្យ​ចូល​ទស្សនា​រហូត​ដល់​ថ្ងៃ​ទី​៣១ មក​រា ២០១៦ ។

៨-​ទ្រព្យ​នៅ​ខាងក្រោយ​ផ្នូរ​សព
ស្រោម​មុខ​ស្តេច​ទូ​តាន​កា​មុន ហ្វា​រ៉ូ មនុស្ស​ល្បី​របស់​អេ​ហ្ស៊ី​ប ដាក់​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ​ជាតិ​ក្រុង​គែរ ដោយនៅ​ក្នុង​សារមន្ទីរ​នេះ​មាន​បន្ទប់ក្រោមដី​នៃ​ផ្នូរ​សព​ស្តេច​ទូ​តាន​កា​មុន មាន​អាយុ​៣៣០០​ឆ្នាំ ៕