មិន​យក​ជាស​ត្រូវ! តែ ម៉​ន សា​ម៉េ​ត ដាច់អហង្កា​រ​មិន​ប្រកួត​ជាមួយ វៀត ប៊ុ​ន​ឌឿ​ន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​យក​ជាស​ត្រូវ! តែ ម៉​ន សា​ម៉េ​ត ដាច់អហង្កា​រ​មិន​ប្រកួត​ជាមួយ វៀត ប៊ុ​ន​ឌឿ​ន

3 ថ្ងៃ មុន
  • Phnom Penh

​រាជធានីភ្នំពេញ ៖ ដ្បិតតែ​មានការ​ពន្យល់ និង​សំណើរ​អោយ​មានការ​ប្រកួត​សា​ជា​ថ្មី​ជាមួយ​គ្នា តែ​ជំហរ​ចុង​ក្រោយ​របស់​ម្ចាស់​ខ្សែ​ក្រ​

​រាជធានីភ្នំពេញ ៖ ដ្បិតតែ​មានការ​ពន្យល់ និង​សំណើរ​អោយ​មានការ​ប្រកួត​សា​ជា​ថ្មី​ជាមួយ​គ្នា តែ​ជំហរ​ចុង​ក្រោយ​របស់​ម្ចាស់​ខ្សែ​ក្រ​វ៉ា​ត់​២​គ្រឿង និង​ជា​ម្ចាស់​ពានរង្វាន់ អម​ដោយ​មេដៃ​រាប់​មិន​អស់ គឺ​កីឡាករ​ខ្លា​ចាស់​កំពូល​ល្បិច ម៉​ន សា​ម៉េ​ត បាន​អះអាង​ថា ខ្លួន​នឹង​មិន​ឡើង​រេញ ប្រកួត​ជាមួយ​កីឡាករ វៀត ប៊ុ​ន​ឌឿ​ន ទៀត​ទេ បើ​ទោះជា​ផ្ដល់​តម្លៃ​អោយ​ក្នុង​មួយ​ប្រកួត​ប៉ុន្មាន​ក៏​ដោយ​។ មាន​ហេតុផល​ធំ​មួយ ដែល​ធ្វើ​អោយ​លោក​ត្រូវ​តែ​រើសអើង​កីឡាករ​រូប​នោះ បើ​ទោះជា​លោក​អះអាង​ថា នឹង​មិន​យក​កីឡាករ វៀត ប៊ុ​ន​ឌឿ​ន ធ្វើ​សត្រូវ​នៅ​ក្រៅ​សង្វៀន​។

កីឡាករ ម៉​ន សា​ម៉េ​ត និយាយ​ដដែល​ជា​ដដែល​អម​ដោយ​ការ​ប្រកាស​ជា​សាធារណៈ​ថា​ «ចាប់ពី​ថ្ងៃនេះ​ត រូប​ខ្ញុំ ម៉​ន សា​ម៉េ​ត ឈប់​ទទួល​ការ​ប្រកួត​ជាមួយ​និង​កីឡាករ​ វៀត ប៊ុ​ន​ឌឿ​ន​ តទៅ​ទៀត​ ហើយ​មិន​ថា​ប្រកួត​ដាក់​ពាន ដាក់​ប្រាក់​លាន រឺ​ប្រកួត​ដណ្ដើម​ខ្សែរ​ក្រ​វ៉ា​ត់ក៍​ដោយ​។ ទោះបីជា​ប្អូន វៀត ប៊ុ​ន​ឌឿ​ន នៅ​តែ​មិន​ទាន់​អស់ចិត្ត​ក៍ដោយ ​ក៍​ខ្ញុំ​ឈប់​ឡើង​ប្រកួត​ជាមួយនឹង​គាត់​ទៀត​ដែរ ដោយ​មូលហេតុ​-​ដោយសារ​តែ​មាន​ហ្វេ​ន​ៗ​អ្នកគាំទ្រ វៀត ប៊ុ​ន​ឌឿ​ន ​មួយ​ចំនួន​តូច​លេង​Comment ជេរ​ពុក​ម៉ែ​របស់ខ្ញុំ ដែល​គាត់​ចាស់​ៗ​ហើយ​នៅផ្ទះ​មិនដឹង​។ អីចឹង​ហើយ​កុំអោយ​គាត់​ពិបាកចិត្ត​តទៅ​ទៀត ពុក​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថាអោយ​ឈប់​ឡើង​ប្រកួត​ជាមួយ​គាត់​ទៀត​ទៅ​។ កិច្ចសន្យា​ឈប់​ប្រកួត​គ្នា​ជាមួយ​ខ្ញុំ​ម៉​ន សា​ម៉េ​ត និង​ប្អូន វៀត ប៊ុ​ន​ឌឿ​ន ចូល​ជា​ធរមាន និង​ផ្លូវការ ព្រែក​ឯង ថ្ងៃ​ទី៨ ខែ មិថុនា ឆ្នាំ ២០២១ វេលា​ម៉ោង​១និង​៣០​តទៅ​ហត្ថលេខា និង​ស្នាម​មេដៃម៉​ន សា​ម៉េ​ត​។ សូម​បងប្អូន​អ្នក​ដែល​ស្នេហា​នូវ​វិស័យ​កីឡារ​ប្រដាល់​សូម​ចូលរួម​ធ្វើ​ជា​សាក្សី​​ផង ។ សូម​អរ​ព្រះ​គុណ​និង​អរគុណ​។ សូម​បងប្អូន​អ្នក​ស្នេហា​គុន​ខ្មែរ​បើក​ចិត្ត​អោយ​ទូលាយ​ចូលរួម​រិះគន់​ដើម្បី​ស្ថា​បនា កុំ​រិះគន់​បែប​ជាន់ពន្លិច​អី​ ​ខ្ញុំ​ប្រកួត​ឈ្នះ​ក៍​ជេរ ចាញ់​ក៍​ជេរ ស្មើ​រក៍​ជេរ​។ ពេល​ខ្លះ​ខ្ញុំ​បាក់ទឹកចិត្ដ​សឹងតែ​បោះបង់​គុន​ខ្មែរ​ម្ដង​ៗ​ដែរ​ខ្ញុំ​សឹងតែ​មិន​យល់​ថា​បងប្អូន​មួយ​ចំនួន​តូច​ចង់បាន​ពី​អ្វី​ពី​ខ្ញុំ​ទេ​»។​

ការ​ប្រកាស​របស់​លោក គឺ​បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ឡើង​ប្រកួត​ជាមួយ​គ្នា​ចំនួន​៦​ដង​កន្លង​មក ហើយ​ម៉​ន សា​ម៉េ​ត ឈ្នះ​៥​លើក និង ស្មើ​មួយ​លើក​ចុង​ក្រោយ ហើ​ហ​ក្រោយ​បញ្ចប់​ការ​ប្រកួត​នីមួយ​ៗ គឺ​អ្នកគាំទ្រ​តែង​យល់​ថា លទ្ធផល​មិន​ស្មើភាព និង មានការ​ជេរប្រទិច​ទៅ ម៉​ន សា​ម៉េ​ត ជា​ប្រចាំ ខណៈ​ដែល​ហ្វេ​ន​ៗ​របស់​អ្នក​ទាំង​ពីរ ត្រូវ​គេ​ឃើញ​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក បង្កើត​ជា​សង្គ្រាមពាក្យសម្ដី​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផង​។ ហ្វេ​ន​ៗ​ទាំងនេះ ហាក់​បញ្ឆេះ​អោយ កីឡាករ​ទាំង​ពីរ​ក្លាយជា​សត្រូវ​នឹង​គ្នា តែ​ស្ថានភាព​តានតឹង​ត្រូវ​បាន​ធូរស្រាល បន្ទាប់​ពី​កីឡាករ ម៉​ន សា​ម៉េ​ត និង វៀត ប៊ុ​ន​ឌឿ​ន បាន​ចុះ​កិច្ចសន្យា​មួយ​រួម​គ្នា ដោយ​ឈប់​ឡើង​ប្រកួត​ជាមួយ​គ្នា ដើម្បី​ផ្ញើ​ជូន​ទៅ​សហព័ន្ធ និង ជូន​ទៅ​បណ្ដា​ប៉ុស្តិ៍ អោយ​មានការ​ជឿជាក់​ថា ពួក​គេ​ពិតជា​ឈប់​ប្រកួត​នឹង​គ្នា​មែន និង​កុំអោយ​យល់​ថា​ការ​ប្រកាស​របស់ ម៉​ន សា​ម៉េ​ត គ្រាន់តែ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​។

កីឡាករ ម៉​ន សា​ម៉េ​ត និយាយ​ថា បើ​លោក មិ​ម​ឈប់​ប្រកួត​ជាមួយ វៀត ប៊ុ​ន​ឌឿ​ន​ទេ គឺ​ថ្ងៃ​ណាមួយ​ពិតជា​លោក និង វៀត ប៊ុ​ន​ឌឿ​ន នឹង​ក្លាយជា​សត្រូវ​នឹង​គ្នា ដោយសារ​តែ​ការ​តវ៉ា​ជាមួយ​ហ្វេ​ន​ៗ​ជា​មិន​ខាន តែបើ​លែង​មានការ​ប្រកួត​ជាមួយ​គ្នា ទើប​ការ​តតាំង​ទាំងឡាយ​ត្រូវ​បាន​បញ្ចប់​។ ការ​ប្រកាស​របស់​លោក​បាន​ធ្វើ​អោយ​ហ្វេ​ន​ៗ​ស្ងប់ចិត្ត​លែង​បញ្ចេញមតិ ប៉ុន្តែ​អ្នក​តាមដាន​កីឡា​ក៏​បង្ហាញ​ការ​សោកស្ដាយ​ផង​ដែរ ដែល​អ្នក​ទាំង​ពីរ​ឈប់​ឡើង​ប្រកួត​ជាមួយ​គ្នា​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture