ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នេះជា​ក្រុម​​ចោរ​ជិះឡាន​ដើរ​ប្លន់​ម៉ូតូ​​យ៉ាងសកម្មក្នុង​ស្រុក​មុខ​កំពូល​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ក្រុម​ចោរ​ជិះ​រថយន្ត​ដើរ​ប្លន់​ម៉ូតូ​ពី​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវបានជា​ច្រើន​លើក​នៅ​ស្រុក​មុខកំពូល ត្រូវ​អស់​លក្ខ​របស់​សមត្ថ​កិច្ច​ហើយ ដែលហេតុ​ការ​ណ៌​​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣​និង​០០​នាទី​ទៀបភ្លឺ ស្ថិតចំណុច​លើ​ផ្លូវជាតិ​លេខ​៦ មុខ​ឡឥដ្ឋ​របស់​ឈ្មោះ​ព្រាប…

ខេត្ត​កណ្តាល ​៖ ក្រុម​ចោរ​ជិះ​រថយន្ត​ដើរ​ប្លន់​ម៉ូតូ​ពី​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវបានជា​ច្រើន​លើក​នៅ​ស្រុក​មុខកំពូល ត្រូវ​អស់​លក្ខ​របស់​សមត្ថ​កិច្ច​ហើយ ដែលហេតុ​ការ​ណ៌​​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣​និង​០០​នាទី​ទៀបភ្លឺ ស្ថិតចំណុច​លើ​ផ្លូវជាតិ​លេខ​៦ មុខ​ឡឥដ្ឋ​របស់​ឈ្មោះ​ព្រាប កុយ ស្ថិតក្នុងភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។

​ជនសង្ស័យ​ខាងលើ មានចំនួន​០៤​នាក់ (​ស្រី​០១​នាក់) ទី​១-ឈ្មោះ ផុ​ន សុ​ផានិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ មិន​ពិតប្រាកដ​មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២៣ ផ្លូវជាតិ​លេខ​១ ភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ​ទី​២-​ឈ្មោះ ស៊ឹង ណា​រ៉ា​ក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៧១ ផ្លូវ​បេតុង ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ ទី​៣​-ឈ្មោះ ទិ​ត្យ បញ្ញា​ខា​រិ​ន ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ​មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៤៩ ផ្លូវលំ ភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​ទី​៤-​ឈ្មោះ ម៉ា​លី រ៉​យ៉ើ ភេទ​ស្រី អាយុ​២០​ឆ្នាំ​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម មុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡាញ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

លោក​វរសេនីយ៍ឯក ឯក លន់ អធិការ​នគរបាល​ស្រុក​មុខកំពូល ដែលបាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ស្រុក​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​០៧ ឃុំ និង​កម្លាំង​ប្រជា​ការពារ ចេញ​ល្បាត​ពួនស្ទាក់ និង​បន្ត​ការ​ស្រាវជ្រាវ ក្នុងភូមិ​សាស្ត្រ​ស្រុក ដើម្បី​ច្បាមចាប់​មុខសញ្ញា​ជិះ​រថយន្ត​ម៉ាក​TOYOTA PRIUS​ដែល ធ្វើ​សកម្មភាព​ក្នុង​ករណី​ខាងលើ​។ រហូត​មក​ដល់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១​វេលា​ម៉ោង​០២​និង​៣០​នាទី កម្លាំង​យើង​បាន​ចេញ​ល្បាត​ពួនស្ទាក់ រហូត​ដល់​វេលា​ម៉ោង​០៣​និង​០០​នាទី ក៏​បានឃើញ​រថយន្ត​និង​ជនសង្ស័យ​ខាងលើ​ ឈប់​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

ដោយ​មានការ​សង្ស័យ ​កម្លាំង​ល្បាត​យើង​ក៏​បាន​ឈប់​រថយន្ត​បម្រុង​ចុះ​សួរនាំ ត្រួតពិនិត្យ ភ្លាម​នោះ​ជនសង្ស័យ ក៏​បាន​នាំ​គ្នា បើករថយន្ត​រត់គេច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ពេល​មក​ដល់​ចំណុច​តារាង​បាល់​នំ​បញ្ចុក​របស់​ឈ្មោះ យឹ​ម ប៊ុ​ន​លាង ស្ថិត​នៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ជនសង្ស័យ​ក៏​បាន​ទម្លាក់​ដាវ​ចោល​នៅ​ទីនោះ ហើយ​កម្លាំង​យើង​ក៏​បាន​ដេញ​ពីក្រោយ រហូត​មក​ដល់​ចំណុច​មុខ​ឡឥដ្ឋ​របស់​ឈ្មោះ ព្រាប កុយ ស្ថិត​នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ក៏​ត្រូវ​កម្លាំង​យើង​មួយ​ក្រុម​ទៀត ស្ទាក់​ចាប់​បាន​រថយន្ត​នោះ​ជាប់ ហើយ​ក៏​បាន​នាំ​ជនសង្ស័យ នឹង​រថយន្ត​ខាងលើ មក​ធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។

នៅ​វេលា​ម៉ោង​០៤​និង​០០​នាទី​ទាប​ភ្លឺ ប្រជាពលរដ្ឋ​ឈ្មោះ ខន សុផល ភេទ​ស្រី អាយុ​៥៤​ឆ្នាំ បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​បន្លែ​និង​ត្រី​សាច់​នៅ​ផ្សារ​ព្រែក​អញ្ចាញ ហើយ​ក៏​រើស​បាន​ដាវ​នោះ រហូត​ដល់​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ឈ្មោះ ខន សុផល ក៏​បាន​យក​ដាវ​ខាងលើ​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​យើង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​០៤​នាក់​បាន​ឆ្លើយ​សារភាព​ថា​ នៅ​យប់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១​ ក្រុម​ខ្លួន​បាន​មក​ឈប់​រថយន្ត​ខាងលើ​ រៀបចំ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ តែ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន ។

ហើយ​កន្លង​មក ​ក្រុម​ខ្លួន​ធ្លាប់​មក​ធ្វើ​សកម្មភាព​ក្នុងស្រុក​មុខកំពូល​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចំនួន​០៣​លើក​បាន​សម្រេច​ចំនួន​០១​លើក គឺ​ប្លន់​ម៉ូតូ​ពី​ជន​រង​គ្រោះ​ឈ្មោះ​យ៉ុ​ន​۔​សុ​ផានិត កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២១​វេលា​ម៉ោង​០៥​និង​១០​នាទី​ទាប​ភ្លឺ ចំណុច ភូមិ​ក្រង់​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្ដាល បាន​ម៉ូតូ​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ចំនួន​០១​គ្រឿង ក្រោយ​ពី​យក​ម៉ូតូ​បាន ក៏​យក​ទៅ​លក់​ឲ្យ​ឈ្មោះ​ទី នៅ​ម្ដុំ​ឃ្លាំង​រំសេវ​រាជធានី​ភ្នំពេញ ក្នុង​មួយ​គ្រឿង​បាន​តម្លៃ​៦០០$​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ