ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គ្រាប់កាំភ្លើង​និង​គ្រាប់​មីន​ជា​ច្រើន​​បានប្រទះ​​ឃើញ​នៅ​ក្បែរ​មាត់​​ស្ទឹង

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋ​ម្នាក់បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទះ​ជា​ច្រើន​គ្រាប់ ដែល​ខ្លះ​កប់​នៅ​ក្នុង​ដី និង​ខ្លះ​ទៀត​នៅ​រាយ​ប៉ាយ​នៅ​ក្បែរ​មាត់​ស្ទឹង នៅ​ពេល​គាត់​កំពុង​រក​ត្រី​នៅ​តាម​មាត់​ស្ទឹងនៃ​តំបន់​នោះ កាលពី​រសៀល​ថ្ងៃ​ទី​០៨ មិថុនា នៅ​ភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស…

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋ​ម្នាក់បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទះ​ជា​ច្រើន​គ្រាប់ ដែល​ខ្លះ​កប់​នៅ​ក្នុង​ដី និង​ខ្លះ​ទៀត​នៅ​រាយ​ប៉ាយ​នៅ​ក្បែរ​មាត់​ស្ទឹង នៅ​ពេល​គាត់​កំពុង​រក​ត្រី​នៅ​តាម​មាត់​ស្ទឹងនៃ​តំបន់​នោះ កាលពី​រសៀល​ថ្ងៃ​ទី​០៨ មិថុនា នៅ​ភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ​។

អាជ្ញា​មូលដ្ឋានបាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ឈ្មោះ យ៉ាវ យូ​ន ភេទប្រុស ​អាយុ​៤៣​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ជា​អ្នក​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ច្រែះ​ចាប់​ទាំងនោះ នៅ​ពេល​គាត់​ដើរ​រក​ត្រី​នៅ​តាម​ដងស្ទឹង​នា​តំបន់​នោះ​។ ក្រោយ​ពី​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង និង​គ្រាប់​មីន​យ៉ាង​សន្ធឹកសន្ធាប់ នៅ​ក្នុង​គុម្ព​ឬ​ស្សី មាត់​ស្ទឹង​បែប​នេះ គាត់​ក៏​បាន​រាយ​ការ​ណ៏​ភ្លាម​ៗ​ទៅ​កាន់​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី ដើម្បី​ចុះ​ពិនិត្យ​។

តាម​ការ​ស្រង់​សំដី​របស់​អាជ្ញាធរ លោក យ៉ាវ យូ​ន បាន​និយាយ​ថា គាត់​បាន​ទៅ​រក​ត្រី​នៅ​តាម​ដងស្ទឹង ដែល​ជាទី​កន្លែង​គាត់​ធ្លាប់​នេសាទ​ត្រី​ជា​រឿយ​ៗ តែ​មិន​បាន​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ទាំងនោះ​ទេ​។ ប៉ុន្តែ​នៅ​ថ្ងៃ​​​កើតហេតុ គាត់​បានឃើញ​គ្រាប់​ទាំងនោះ​នៅ​លើ​ដី និង គ្រាប់​ខ្លះ​ទៀត​កប់​នៅ​ក្នុង​ដី​នៅឡើយ ដែល​ទំនង​ត្រូវ​ទឹកភ្លៀង​ទើប​គ្រាប់កាំភ្លើង​មួយ​ចំនួន​វា​បាន​ផុស​ឡើង​។ ក្រោយ​ពី​ប្រទះ​ឃើញ​ដូច្នេះ​គាត់​ក៏​បាន​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​តែ​ម្ដង​។

យោង​តាម​របាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា គ្រាប់​យុ​ទ្ធ​ភណ្ឌដែល​អ្នក​ភូមិ​ប្រទះ​ឃើញ​មាន​ដូច​ជា គ្រាប់​ធុន​B.40 ចំនួន​០៣​គ្រាប់ គ្រាប់​ធុន K.57 ចំនួន​៥០០​គ្រាប់ និង គ្រាប់​មីន​ធុន 72A ចំនួន​៣៦​គ្រាប់​។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រាប់​ទាំងនេះ​ចំនួន​ខូចគុណភាព តែ​មួយ​ចំនួន​នៅ​មាន​គុណ​ភាព​អាច​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឬ​សត្វ​បាន​។ មន្ត្រី​ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​គេ​ប្រទះ​ឃើញ​គ្រាប់បាន​និយាយ​ថា គ្រាប់កាំភ្លើង​ទាំងនេះ​សេសសល់​តាំងពី​អំឡុង​សម័យ​សង្គ្រាម ហើយ​ត្រូវ​គេ​កប់​ដី​នៅ​ក្បែរ​គុម្ព​ឬ​ស្សី ជិត​មាត់​ស្ទឹង​។ ប៉ុន្តែ​ទំនង​ដោយសារ​ត្រូវ​ទឹក​ភ្លើង​ហូរ​ច្រោះ ទើប​ធ្វើ​ឲ្យ​គ្រាប់​ខ្លះ​ផុស​ឡើង និង ខ្លះ​ទៀត​កប់​នៅ​នៅ​ក្នុង​ដី​នៅឡើយ​។

យ៉ាងណា​ក្ដី ក្រោយ​បាន​ពិនិត្យសមត្ថកិច្ច​និង​អា​ជ្ជា​ធរ​ដែនដី បាន​រាយ​ការ​ណ៏​ទៅ​កាន់​អង្គភាព​កំចាត់​មីន ស៊ី​ម៉ាក់ ដើម្បី​ចុះ​អន្តរា​គម​ន៍​ប្រមូល​យក​គ្រាប់​យុ​ទ្ធិ​ភ​ណ្ឌ​ទាំងនោះ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ