ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញណែនាំថា មុនទិញផ្ទះត្រូវមើលទីតំាង ប្រព័ន្ធទឹកភ្លើង គម្រោងអភិវឌ្ឍន៍របស់រដ្ឋ និងផ្លូវច្បាប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកវិនិយោគវិស័យអចលនទ្រព្យនៅតែមានសង្ឃឹមថា វិស័យអចលនទ្រព្យ នឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ ទោះបីជាពេលនេះ កូវីដ ១៩ ធ្វើឲ្យពលរដ្ឋមានវិបត្តិសេដ្ឋកិច្ច ប៉ះពាល់ជីវភាពយ៉ាងណាក្តី…

រាជធានីភ្នំពេញ ៖ អ្នកវិនិយោគវិស័យអចលនទ្រព្យនៅតែមានសង្ឃឹមថា វិស័យអចលនទ្រព្យ នឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ ទោះបីជាពេលនេះ កូវីដ ១៩ ធ្វើឲ្យពលរដ្ឋមានវិបត្តិសេដ្ឋកិច្ច ប៉ះពាល់ជីវភាពយ៉ាងណាក្តី ។ អ្នករកទទួលទាននៅក្នុងវិស័យដីធ្លីមើលឃើញថា តម្រូវការផ្ទះនៅភ្នំពេញ នៅតែមានក្នុងកម្រិតខ្ពស់ គ្រាន់តែពេលនេះពលរដ្ឋចង់ទិញផ្ទះក្នុងទីក្រុងមួយចំនួនធំខ្វះខាតថវិកាមួយរយៈដោយសារវិបត្តិកូវីដ ១៩ ប៉ុណ្ណោះ ។ នៅពេលពួកគាត់មានលទ្ធភាព មានស្ថិរភាពចំណូលឡើងវិញពួកគាត់នឹងទិញផ្ទះដើម្បីរស់នៅក្នុងទីក្រុងដដែល ។

តម្រូវការផ្ទះនៅតែមាន ដូច្នេះការវិនិយោគក្នុងវិស័យនេះក៍មិនទាន់យឺតនោះទេ ឱកាសចំណេញនៅតែមាន តើលោកអ្នកចង់ចូលរួមវិនិយោគក្នុងវិស័យផ្ទះសម្បែងនេះដែល ឬទេ ? មែនទែនទៅស្តាប់យោបល់របស់អ្នកជំនាញក្នុងបញ្ហានេះ មានប្រយោជន៍មិនសម្រាប់អ្នកចង់វិនិយោគនោះទេ ។ អ្នកចង់ទិញផ្ទះរៀនសូត្រពីបញ្ហានេះកាន់តែចំណេញ ដើម្បីកុំឲ្យអ្នកវិនិយោគយកចំណេញ ឬបោកបាន ។ 

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ លោកបានស្វាគមន៍ចំពោះការវិនិយោគលើវិស័យផ្ទះសម្បែងនេះ ។ ជាមួយគ្នានេះលោកបានបង្ហាញគន្លឺះសំខាន់ ៤ ចំណុចសម្រាប់អ្នកវិនិយោគ និងអ្នកចង់ទិញផ្ទះ ។ បើតាមអ្នកមានបទពិសោធ៍ក្នុងការវាយតម្លៃអចលនទ្រព្យរូបនេះថា ដើម្បីវិនិយោគក្នុងវិស័យនេះ ជាដំបូងគេត្រូវមើលទីតាំង ។ ទីតំាង ឬភូមិសាស្ត្រត្រូវជាតំបន់ដែលមានលំហូរចរាចរណ៍ល្អព្រមទាំងអាចមានលទ្ធភាពការអភិវឌ្ឈន៍ជាពហុបំណង ដូចជាផ្សារ សាលារៀន រោងចកក្រសហគ្រាសជាដើម ។ លោក ច្រឹក សុខនីម បញ្ជាក់ថា ដោយសារតំបន់ទាំងនេះនឹងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញ និងអ្នកវិនិយោគ ជាពិសេសងាយស្រួលសម្រាប់ប្រកបអាជីវកម្ម ។

ចំណុចទី ២ ត្រូវមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ។ លោកថា ទីតាំងដីដែលវិនិយោគត្រូវមានហេដ្ឋារចនសម្ព័ន្ធស្រាប់ ដែលងាយស្រួលក្នុងការធ្វើដំណើរក្នុងនោះក៏ត្រូវមើលអំពីប្រព័ន្ធទឹក ភ្លើង លូ ហើយដីត្រូវមានចម្ងាយមួយដែលសមស្របពីកន្លែងមួយចំនួនដូចជា សាលារៀន ផ្សារ និងសេវាសាធារណៈផ្សេងៗ ។ ចំណែកចំណុចទី ៣ ផែនការមេអភិវឌ្ឍន៍របស់រដ្ឋាភិបាល ។ តំបន់វិនិយោគត្រូវប្រាកដថា តំបន់ដីនឹងមានគម្រោងផែនការមេរបស់រដ្ឋាភិបាល ដូចជាការបង្កើតទីក្រុងរណបថ្មី ការស្ថាបនាផ្លូវជាដើម នេះមានន័យថា ដីនឹងមានតម្រូវការខ្ពស់ ហើយតម្លៃក៏នឹងកើនឡើងលឿនផងដែរ ។

ជាការកត់សម្គាល់នៅត្រង់ចំណុចហេដ្ឋាចរនាសម្ព័ន្ធនេះ មានពលរដ្ឋដែលមានប្រាក់បន្តិចបន្តូចជាច្រើន បានសម្រេចចិត្តទិញផ្ទះនៅតាមបុរីមួយចំនួន ដែលមានលក្ខណ្ឌបង់ប្រាក់ស្រួលៗ ផ្ទះមានតម្លៃធូរថ្លៃ ប៉ុន្តែសំណង់នោះមិនរឹងមាំ គ្មានប្រព័ន្ធទឹកភ្លើងគ្រប់គ្រាន់ ។ លុះដល់ពេលចូលរស់នៅមានការលំបាកខ្វះទឹកភ្លើងប្រើប្រាស់ ទើបនាំគ្នាតវ៉ាប្តឹងផ្តល់ប៉ុន្តែឈ្មួញគេបានប្រមូលលុយអស់ទៅហើយ ។

 ចំណុចចុងក្រោយលោក ច្រឹក សុខនីម ឲ្យអ្នកវិនិយោគត្រូវមើលបញ្ហាផ្លូវច្បាប់ ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានលើកឡើងថា មុននឹងសម្រេចចិត្តទិញដីធ្លី លោកអ្នកមិនគួរមើលរំលងផ្នែកច្បាប់នោះទេ ។ លោកថា លោកអ្នកត្រូវបា្រកដថា ដីធ្លីនោះមានសុវត្ថិភាពដែលទទួលស្គាល់ពេញលេញត្រឹមត្រូវដោយច្បាប់ ជាពិសេសពីអាជ្ញាធរ និងការទទួលស្គាល់ដោយថ្នាក់ជាតិ (ក្រសួងដែនដី) ទាំងទំហំដី ក្បាលដី ប្លង់ទន់ និងប្លង់រឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ