ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រួសារ​​បុរសម្នាក់​ដែល​កូន​បង្កើត​កា.ប់សម្លា.ប់នៅ​ស្រុក​អូរ​ជ្រៅ​បានទទួល​អំណោយ​របស់​លោក​កែ គឹ​ម​យ៉ា​ន

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​គ្រួសារ​បុរស​ម្នាក់​ដែល​​កូនបង្កើត​​វាយ​ និង​កា.ប់សម្លា.ប់​​ បាន​ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​ និង​ថវិកា​របស់​លោកឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​គ្រួសារ​បុរស​ម្នាក់​ដែល​​កូនបង្កើត​​វាយ​ និង​កាប់សម្លាប់​​ បាន​ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​ និង​ថវិកា​របស់​លោកឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ តាម​រយៈ​លោក​ឧត្តមសេនីយ៍ត្រី​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​ល្ងាចម្សិលមិញ​នេះ​។

​គ្រួសារ​នេះ មាន​ទីលំនៅ​ភូមិ​បឹង​សីលា ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ ​។

លោក​ឧត្តមសេនីយ៍ត្រី​ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ថា​ ដោយ​ពិនិត្យ​ឃើញ​ពី​ជីវភាព​ និង​ការ​រស់នៅ​របស់​ក្រុម​គ្រួសារ​អ៊ុំ​ស្រី​ឈ្មោះ​ឈាន គួ​យ អាយុ​៦១​ឆ្នាំ នៅ​ភូមិ​បឹង​សីលា ​ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ​ ជួប​នូវ​ការ​ខ្វះខាត ម្យ៉ាង​ប្តី​របស់​អ៊ុំ​ស្រី ឈ្មោះ មួន​ ហ៊ា​ង អាយុ​៥៩​ឆ្នាំ ត្រូវ​បានកូន​ប្រុស​សតិ​មិន​គ្រប់ ឈ្មោះ ហាំ​ង កូយ អាយុ​៣២​ឆ្នាំ វាយ​ និង​កាប់សម្លាប់​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា​ ​២០១៥ កន្លង​មកនេះ​លោក​នាយឧបនាយករដ្ឋមន្ត្រី កែ គឺ​ម​យ៉ា​ន បាន​ចាត់តាំង​លោក​នាំ​យក​អំណោយ​របស់​លោក​ផ្ទាល់​​​ទៅ​ប្រគល់​ជូន មាន​ថវិកា​,​ អង្ករ​,​ ទឹកត្រី​,​ ទឹកស៊ីអ៊ីវ​,​ សារុង​, ​ប៊ី​ចេ​ង​,​ មី មក​ប្រគល់​ជូន​ក្រុម​គ្រួសារ​អ៊ុំ ស្រី​ឈាន​គួ​យ ដល់​គេហដ្ឋាន​ផ្ទាល់ ម្យ៉ាងទៀត​ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​ក្នុង​កម្មវិធី​បុណ្យសព​នេះ​ផង​ដែរ​៕

   ​