ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ានដាយដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះប្រជាពល
រដ្ឋ បណ្តាលឲ្យរងការខូចខាត់សម្ភារៈយ៉ាងដំណំ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីយប់ថ្ងៃទី៧ មិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ១៩_២០ នៅលើផ្លូវលេខ៥៨ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ៖ រថយន្ដធុនធំ១គ្រឿងម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខកំពង់ចាម 3A-9059 បើកបរដោយឈ្មោះ ឃុន ប៊ុននី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិពោចាន់ដាំ ឃុំស្វាយសន្ធោ ស្រុកព្រៃវែង ខេត្ដព្រៃវែង បើកបរក្នុងទិសគោលដៅពី ទិសខាងជើងទៅទិសខាងត្បូង ។ លុះមកដល់ចំណុចកន្លែងកើតហេតុ រថយន្ដក៏រេចង្កូតទៅបុករថយន្ដកាមេរី ស៊េរីចាស់ ពាក់ស្លាកលេខ.ត.7863 ភ.ព2 បញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ អូន ហ៊ុច ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខូចខាតចំហៀងខាងឆ្វេងខាងក្រោយ ហើយរថយន្ដមិនទាន់អស់ល្បឿន បានបន្តទៅបុករៀនដាក់ដបសាំង រួចបុកម៉ូតូម៉ាកវេវ១១០ ពណ៌ខ្មៅ ឈប់ចាក់សាំងពាក់ស្លាកលេខកំពង់ចាម 1E 7253 មានម្ចាស់ឈ្មោះ សួន សឿង ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងម៉ូតូមួយគ្រឿងទៀតម៉ាកដ្រីម125 សេរីឆ្នាំ២០១៩ពាក់ ស្លាកលេខ បន្ទាយមានជ័យ 1T 6649 ឈប់ទុកមុខផ្ទះ និងបានបន្តបុកផ្ទះពលរដ្ឋរងខូចខាតធ្ងន់ ដែលមានម្ចាស់ឈ្មោះ ឃុន ខុម ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ និងផ្ទះឈ្មោះ ទេព សុខុម ភេទប្រុស អាយុ២៥ឆ្នាំ ខូចខាតអស់ឈើ និងស័ង្កសីបន្តិចបន្តួច តូបលក់ទូរទស្សន៍ម្ចាស់ឈ្មោះ ស៊ុម វាសនា ភេទ ប្រុសអាយុ ២៧ឆ្នាំនៅភូមិជោគជ័យ ឃុំអូរបីជាន់ ខូចខាតធ្ងន់ទាំងសំភារះ និងតូបកាត់សក់ម្ចាស់ឈ្មោះ គយ សេងហួ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិបាលិលេយ្យ២ ក្រុងប៉ោយប៉ែត។
ក្រោយពីកើតហេតុម្ចាស់រថយន្តបង្ក បានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។ ចំពោះវត្ថុតាងទាំងអស់ ក្រោយពីធ្វេីការវាស់វែងរួច ត្រូវបានសមត្ថកិច្ចរក្សាទុកនៅអធិការនគរបាលស្រុក និងកំពុងស្រាវជ្រាវរកម្ចាស់រថយន្តបង្ក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ