សៀវភៅវិវិធធម្មសង្គហៈបានសម្តែងអំពីបុគ្គល៣ពួកដែលយើងគួរគោរព ដែលបុគ្គលទាំងនោះជាអ្នកមានកល្យាណធម៌ ឬហៅថាជាអ្នកចម្រើនដោយគុណទាំងឡាយមានសីលគុណជាដើម ។ បុគ្គលបីពួកនោះគឺៈ
១- វយវុឌ្ឍោ មនុស្សមានអាយុចាស់ជាងខ្លួន
២- គុណវុឌ្ឍោ មនុស្សដែលមានអាយុតិច ឬច្រើនជាងខ្លួន ប៉ុន្តែមានគុណធម៌ មានសីល មានធម៌ល្អជាងខ្លួន ដែលខ្លួនគួរគោរព ឬក្រាបសំពះ ។
៣- មនុស្សមានជាតិត្រកូលខ្ពស់ មានក្សត្រីជាដើម ទោះក្មេងជាងក្តី ឬចាស់ជាងខ្លួន ប៉ុន្តែគួរគោរព ឬក្រាបសំពះ ។
ជនជាសប្បុរសទាំងបីពួកនេះ មិនថាក្មេង ឬចាស់ គឺយើងត្រូវតែគោរព គឺគោរពនូវគុណធម៌របស់លោកដែលបានរក្សាមកល្អហើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ