ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមខែ​មិថុនា កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជិត ៨​ម៉ឺន​នាក់ ទៅលេង​នៅ​តំបន់​អេកូ​ទេសចរណ៍ ខេត្តក្រចេះ មាន​ភ្ញៀវ​ច្រើនជាងគេ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២១ បានបញ្ជាក់​ប្រាប់ថា រយៈពេល…

​រាជធានី​ភ្នំពេញ​៖ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២១ បានបញ្ជាក់​ប្រាប់ថា រយៈពេល ២​ថ្ងៃ​ចុង​សប្តាហ៍​មុន ចាប់ពី​ថ្ងៃ​០៥-០៦ ខែមិថុនា នៅ​ទូទាំងប្រទេស​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ សរុប ៧៦ ៦៩៨ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៧៥ ៧៨៦ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៩១២ នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖ ខេត្តក្រចេះ​៖ ១០,២២៥ នាក់ ខេត្តបាត់ដំបង​៖ ៩,៤៧០ នាក់ ខេត្តកំពត​៖ ៩,២៩២ នាក់ ខេត្ត​ព្រះសីហនុ​៖ ៨,៧៩០ នាក់ ខេត្តសៀមរាប​៖ ៦,៩៧៩ នាក់ និង​ខេត្តកំពង់ស្ពឺ​៖ ៦,៧២៣ នាក់​។​

​លោក​រដ្ឋមន្ត្រី​ទេសចរណ៍ ថោង ខុន បាន​បន្តថា ចំនួន​នេះ មានការ​កើនឡើង​ប្រមាណ ៧.១៩% ធៀប​នឹង​សប្តាហ៍​កន្លងមក ប៉ុន្តែ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ខែមិថុនា កាលពី​ឆ្នាំ​២០២០​នោះ គឺ​ថយចុះ​ដល់​ទៅ ៤៩.៨៨%​។​

​រមណីយដ្ឋាន​ទេសចរណ៍ គោលដៅ​ទេសចរណ៍ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ បាន​បន្ត​ខិតខំ​អនុវត្ត​យ៉ាង​ហ្មត់ចត់ តាម​វិធានការ «៣ កុំ​» និង «៣ ការពារ​» រួមជាមួយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​វិធានការ​រដ្ឋបាល​ដោយឡែក​របស់​រាជធានី​-​ខេត្ត​នីមួយៗ​។​

​ដោយឡែក តំបន់​ខ្លះ​នៃ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​មានការ​កើនឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត បាន​បង្កើន​នូវ​វិធានការ​គ្រប់គ្រង និង​ការបិទ​ខ្ទប់​នៅ​តំបន់​ខ្លះ ដែល​ធ្វើឱ្យ​ចំនួន​ទេសចរ​នៅតាម​គោលដៅ​ទេសចរណ៍​នៅ​តំបន់​ទាំងនោះ មានការ​ថយចុះ​ជាង​ស​ប្តា៍​មុន​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បន្តទៀតថា គោលដៅ​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ និង​អេកូ​ទេសចរណ៍​ថ្មីៗ​មួយចំនួន ដែលមាន​វិសាលភាព​ធំ​ទូលាយ និង​មាន​ហានិភ័យ​ទាប បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ក្នុង​បរិបទ​កូ​វីដ​នេះ ដូចជា សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​ជ្រោយ​បន្ទាយ សហគមន៍​អេកូ​ទេសចរណ៍​កោះ​សាមសិប ក្នុង​ខេត្តក្រចេះ​ជាដើម​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ទៀតថា «​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​វីដេអូ​នៅលើ​បណ្ដាញ​ព័ត៌មាន ក្នុងស្រុក​ជាច្រើន​អំពី​តំបន់​ទេសចរណ៍ ជាពិសេស​តំបន់​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី និង​កោះ​សាមសិប នៅ​ខេត្តក្រចេះ នៅ​អំលុង​ឧសភា​កន្លងមក កោះ​ព្រហ្មចារី​ទទួលបាន​ភ្ញៀវទេសចរ រហូតដល់​ខ្ទង់​ម៉ឺន​នាក់ ខណៈ​ពី​ដើមឡើយ មិនទាន់មាន​ភ្ញៀវ ទៅ​ទស្សនា​ច្រើន​នោះឡើយ​។ រីឯ​កោះ​សាមសិប​វិញ ក៏​ទទួលបាន​ភ្ញៀវទេសចរ ទៅ​ទស្សនា​កើនឡើង​ជាង​មុន​ផងដែរ​»៕ សុខ សា​រ៉ា​យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ