ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរការ​ប្រើប្រាស់​កម្មវិធី LINE@ ដ៏​មាន​ប្រសិទ្ធភាព

8 ឆ្នាំ មុន

LINE@ ជា​កម្មវិធី​ទំនាក់ទំនង​អាជីវកម្ម​មួយ​ដែល​អនុញ្ញាតិ​ឱ្យ​លោក​អ្នក​អាច​ធ្វើការ​ពង្រីក​ទំនាក់ទំនង​អាជីវកម្ម ទៅ​កាន់​អតិថិជន​កាន់តែ​ងាយស្រួល​ដោយ​គ្រាន់តែ​ភ្ជាប់​គណនី LINE របស់​លោក​អ្នក​មក​កាន់​កម្មវិធី LINE@​នេះ​។

LINE@ ជា​កម្មវិធី​ទំនាក់ទំនង​អាជីវកម្ម​មួយ​ដែល​អនុញ្ញាតិ​ឱ្យ​លោក​អ្នក​អាច​ធ្វើការ​ពង្រីក​ទំនាក់ទំនង​អាជីវកម្ម ទៅ​កាន់​អតិថិជន​កាន់តែ​ងាយស្រួល​ដោយ​គ្រាន់តែ​ភ្ជាប់​គណនី LINE របស់​លោក​អ្នក​មក​កាន់​កម្មវិធី LINE@​នេះ​។

បច្ចុប្បន្ន​នេះ អ្នក​ប្រើប្រាស់​កម្មវិធី LINE@ មួយ​ចំនួន​មិន​ទាន់​បាន​យល់​ពី​វី​ធី​ប្រើប្រាស់ និង​អត្ថ​ប្រ​យោ​ជ​ន៏​នៃ​កម្មវិធី​នេះ​នៅឡើយ​ទេ ដូច្នេះ នៅ​ខាងក្រោម​នេះ​នឹង​មានការ​បង្ហាញ​ពី​មូលដ្ឋាន​នៃ​បង្កើត និង​ផ្នែក​សំខាន់​ៗ​របស់​កម្មវិធី LINE@ ។

ក​. Open Account
 លោក​អ្នក​អាច​ធ្វើការ​ទាញ​យក​កម្មវិធី LINE@ ដោយ​ឥត​គិតថ្លៃ និង​ងាយស្រួល ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់ App Store ឬ Google Play រួច​វាយ​ពាក្យ LINEat ទៅ​ក្នុង​ប្រអប់ Search ឬ​ចុច​តាម Link នេះ​សម្រាប់ Android : https://goo.gl/nfYVHY សម្រាប់ iOS : : https://goo.gl/LI9eBCក៏​បាន​។

បន្ទាប់​ពី​ការ​ទាញ​យក​កម្មវិធី LINE@ ហើយ លោក​អ្នក​ត្រូវ​ចុះ​ឈ្មោះ​គណនី​របស់​កម្មវិធី LINE@ របស់​លោក​អ្នក ឬ ចុច​តាម Link https://youtu.be/XimOGLJkn64 នេះ​សម្រាប់​ការ​ចូល​មើល​វី​ដេ​អូ​ពី​ការ​ចុះ​ឈ្មោះ​គណនី​របស់​កម្មវិធី LINE@​។

បន្ថែម​ពី​នេះ​ទៀត លោក​អ្នក​ក៏​អាច ផ្តល់​សិទ្ធ​ឲ្យ​អ្នក​ផ្សេង​ទៀត​ក្នុង​កាន់​គណនី​របស់​កម្មវិធី LINE@ ហើយ វិធី​ក្នុង​ផ្តល់​សិទ្ធ សូម​ចុច Link https://youtu.be/ZlxNg8GbWqY​​ នេះ​សម្រាប់​ការ​ចូល​មើល​វី​ដេ​អូ​បន្ថែម​។

ខ​. Account Setting
ចំណែកឯ​ចំណុច Account Setting នេះ​វិញ លោក​អ្នក​អាច​បំពេញ​នូវ​អា​សយ​ដ្នា​ន ទីតាំង លេខ​ទូរ​សព្ទ និង​ព័ត៌មាន​អាជីវកម្ម​របស់​លោក​អ្នក​នៅ​ក្នុង Account Page បាន ឬ​ក៏​ចុច Link https://youtu.be/edfcPqmwUcY    នេះ​សម្រាប់​ចូល​មើល​វី​ដេ​អូ​ពី​ការ​នែ​នាំ​ឲ្យ​កាន់តែ​លំអិត​។

ជាង​នេះ​ទៅ​ទៀត លោក​អ្នក​ក៏​អាច​រៀបចំ និង​សរសេរ​សារ​ស្វា​គម​ន៏ ហើយ​ផ្ញើរ​ទៅ​កាន់​អតិ​ថ​ជន​ដែល​នឹង​ជា​មិត្ត​របស់​អ្នក  ឬ​ក៏​លោក​អ្នក​អាច​ចុច Link https://youtu.be/Up0tSP79_V0 នេះ​សម្រាប់​ចូល​មើល​វី​ដេ​អូ​ពី​ការ​ណែនាំ​ឲ្យ​កាន់តែ​លំអិត​។

កាន់តែ​ពិសេស​ក្នុង​ផែ្ន​ក​សំខាន់​របស់​កម្មវិធី LINE@ ក៏​មាន​រៀបចំ​ជា Digital Coupons (​មាន​រង្វាន់​ពិសេស​) សម្រាប់​ផ្ញើរ​ជូន​ទៅ​កាន់​អតិថិជន បន្ទាប់​ពី add គណនី LINE@ របស់​លោក​អ្នក ឬ​ក៏​លោក​អ្នក​អាច​ចុច Link https://youtu.be/Z4kftkXsPz8 នេះ​សម្រាប់​ចូល​មើល​វី​ដេ​អូ​ពី​ការ​ណែនាំ​ឲ្យ​កាន់តែ​លំអិត​។  ។

គ​. Exposure
ទាក់ទង​នឹង​ចំណុច លោក​អ្នក​អាច​ប្រើប្រាស់​វិធីសាស្ត្រ​មួយ​ចំនួន ដើម្បី​ឱ្យ​អតិថិជន​ស្គាល់​គណនី LINE@ បាន ដោយ​មានការ​ដាក់​តាំងនូវ​បដា​ផ្សព្វផ្សាយ​នៅ​ក្នុង​ហាង​របស់​លោក​អ្នក ដែល​មាន ID មាន QR code របស់​គណនី LINE@ ហាង​លោក​អ្នក​។

ឃ​. Add Friend
ដើម្បី​ទទួល​បាន​មិត្តភក្តិ​កាន់តែ​ច្រើន​នៅ​ក្នុង​គណនី​លោក​អ្នក ! លោក​អ្នក​គ្រាន់តែ​ត្រូវការ​ជំនួយ​ពី​បុគ្គលិក​ក្នុង​ហាង​ឲ្យ​ណែនាំ ID ឬ Scanned QR Code របស់​គណនី LINE@ ទៅ​កាន់​អតិថិជន​ដែល​ពុំ​ស្គាល់​ពី​មុន​មក​បន្ថែម​ទៀត​នោះ លោក​អ្នក​ក៏​អាច​ផ្ញើរ Invitation ទៅ​កាន់​មិត្ត​នៅ​ក្នុង LINE app ចំនួន​១០​នាក់ ដើម្បី​ឱ្យ​គេ Add គណនី LINE@ របស់​លោក​អ្នក  ឬ​ក៏​លោក​អ្នក​អាច​ចុច Link  https://youtu.be/XWvcFVaIjao​ ​ នេះ​សម្រាប់​ចូល​មើល​វី​ដេ​អូ ។ សម្រាប់​ការ​ប្រើប្រាស់​ផ្សេង​ៗ​ជា​ច្រើន​ទៀត អាច​ចុច  ទីនេះ    ។