ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនំាពាក្យ ​៖ លោក សម រង្ស៊ី ​និង កឹម សុខា​ នឹងមកដល់ក្រុងសៀមរាប​នៅម៉ោង១០ព្រឹកស្អែក

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ តាមគម្រោងប្រធាន​និងអនុប្រធានគណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ​និង លោក កឹម សុខា ​នឹងវិលត្រឡប់ពី​បំពេញបេសកកម្មនៅប្រទេស​

រាជធានីភ្នំពេញ ៖​ តាមគម្រោងប្រធាន​និងអនុប្រធានគណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ​និង លោក កឹម សុខា ​នឹងវិលត្រឡប់ពី​បំពេញបេសកកម្មនៅប្រទេស​ម៉ុងហ្គោលី ​ជប៉ុន ​និងប្រទេសកូរ៉េខាងត្បូង ​នៅថ្ងៃទី១៦ វិច្ឆិកាស្អែក ។

នេះបើយោង​តាមអ្នកនំាពាក្យគណបក្សសង្រ្គោះជាតិ​ លោក យ៉ែម បុញ្ញប្ញទ្ឋិ ​ដែលបា្រប់គេហទំព័រកោះសន្តិភាព​តាមទូរស័ព្ទនៅប៉ុន្មាននាទីមុននេះ ។

យ៉ាងណាក៍ដោយ​បើតាមលោកប្រធានគណៈកម្មការទី៧នៃរដ្ឋសភា​ ការប្រែប្រួលណាមួយនោះ​លោកមិនទាន់បានទទួលនៅឡើយទេ ​ប៉ុន្តែបើតាមសំបុត្រ​យន្តហោះដែល​បានទិញ​រួចនោះ​លោក សម រង្ស៊ី និង លោក កឹម សុខា ​និងគណៈប្រតិភូអមដំណើរ​នឹងមដល់ព្រលានយន្តហោះសៀមរាប​នៅម៉ោង១០ព្រឹក​ថ្ងៃចន្ទស្អែកនេះ ។

គួរបញ្ជាក់ថា​ មេដឹកនំាគណបក្សប្រឆាំង​ទំាងពីររូបបានចាកចេញពីកម្ពុជា​ទៅប្រទេសម៉ុងហ្គោលី ​ជប៉ុននិងប្រទេសកូរ៉េខាងត្បូង​កាលដើមខែវិច្ឆិកា ​ដើម្បីចូលរួមកិច្ចប្រជុំនិង​ជួប​ពិភាក្សា​​សំណេះសំណាល​ជាមួយសមាជិកសមាជិករដ្ឋសភា ​និងរាជរដ្ឋាភិបាលជប៉ុន ​ព្រមទំាងជួបពលរដ្ឋនិងពលករខ្មែរ ។

លោក សម រង្ស៊ី ​​បានត្រូវតំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ​លោកស្រី ស៊ឺ វណ្ណដនី ​នៅរសៀលថ្ងៃទី១៣ វិច្ឆិកា ២០១៥​ បានចេញដីកា​បង្គាប់ឲ្យចាប់ខ្លួន​លោក​​​ពីបទបរិហារកេរ្តិ៍ជាសាធារណៈ​ ​ និងញុះញង់ឲ្យមានការរើសអើង​​ ដែលប្រព្រឹត្តនៅសារមន្ទីរជើងឯក​ ​សង្កាត់និងខណ្ឌដង្កោ ​កាលពីថ្ងៃទី១៧ ​​ខែ មេសា ឆ្នាំ ២០០៨ ​តាមមាត្រា ៣០៥​- ៤៩៤​និងមាត្រា៤៩៦​នៃក្រមព្រហ្មទណ្ឌ ។

យ៉ាងណាក៍ដោយថ្លែង​នៅក្នុងពិធីសំណេះសំណាល​ជាមួយសកម្មជននិងពលករខ្មែរនៅ​ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃម្សិលមិញ ​លោក សម រង្ស៊ី ​បានប្រកាសថា​លោក​នឹង​មកកម្ពុជា​ទោះជាមានដីកាចាប់ខ្លួនក៍ដោយ ៕