ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈសង្ឃ​កម្ពុជា​ដង្ហែ​អង្គ​កឋិនទានទៅ​កាន់​ដែនដីពុទ្ធភូមិ​ប្រទេស​ឥណ្ឌា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​គណៈសង្ឃ​កម្ពុជា​បាន​ដង្ហែ​អង្គ​ឋិ​ន​ទានដើម្បី​ប្រមូល​បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​ចាំ​ព្រះ​វស្សា វត្ត​ខ្មែរ​ទាំង​៨ នៅ​ដែនដី​ពុទ្ធភូមិ​ប្រទេស​ឥណ្ឌា ​និង​ជា​ការ​ត្រៀម​ចូលរួម​រៀបចំ​ពិធីបុណ្យ​

រាជធានី​ភ្នំពេញ​ ៖ ​គណៈសង្ឃ​កម្ពុជា​បាន​ដង្ហែ​អង្គ​ឋិ​ន​ទានដើម្បី​ប្រមូល​បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​ចាំ​ព្រះ​វស្សា វត្ត​ខ្មែរ​ទាំង​៨ នៅ​ដែនដី​ពុទ្ធភូមិ​ប្រទេស​ឥណ្ឌា ​និង​ជា​ការ​ត្រៀម​ចូលរួម​រៀបចំ​ពិធីបុណ្យ​សូត្រ​ស្វាធ្យាយ​ព្រះ​ត្រៃ​បិដក​អន្តរជាតិ​លើក​ទី​១១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​១៣ ​ធ្នូ​ ​២០១៥ ​នៅ​ភូមិ​ពុទ្ធ​គ​យា ឃុំ​ពុទ្ធ​គ​យា ស្រុក​គ​យា រដ្ឋ​ប៊ី​ហា ប្រទេស​ឥណ្ឌា​ដែល​គណៈសង្ឃ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

អង្គ​កឋិនទាន​នេះ​ដឹកនាំ​ដោយ​ព្រះ​តេជគុណ​ព្រះ​មហា តែម ម៉ាច​ ជំនួយការ​ផ្ទាល់​ព្រះ​ទេវ​ស​ត្ថា ពឿ​យ មេត្តា រាជាគណៈ​ថ្នាក់​កិត្តិយស​ប្រធាន​សមាគម​សមណ​និស្សិត​កម្ពុជា ឥណ្ឌា​ និង​ជា​ចៅអធិការ​វត្ត​ខ្មែរ​ទាំង​៨​នៅ​ដែនដី​ពុទ្ធភូមិ ប្រទេស​ឥណ្ឌា​ និង​ប្រទេស​នេ​ប៉ា​ល់ និង​ជា​តំណាង​គណៈសង្ឃ​នាយកនៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​ដង្ហែ​ចេញដំណើរ​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ពោធិ៍​តុង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ​វិច្ឆិកា ​២០១៥​នេះ ។

ព្រះ​តេជគុណ​ព្រះ​មហា តែម ម៉ាច ​មាន​ថេរ​ដីកា​ឱ្យដឹង​ថា អង្គ​កឋិនទាន​នេះបាន​ធ្វើ​ឡើង​ចំនួន​៤​រាជធានី-ខេត្ត ក្នុង​នោះ​រួម​មាន​កឋិន​នៅ​រាជធានី​ភ្នំពេញ​ប្រមូល​បាន​បច្ច័យ​៨២៥០​ដុល្លារ ,​ ខេត្តសៀមរាប​បាន​ចំនួន​១០.៧០០​ដុល្លារ ,​ ខេត្ត​កំពង់សោម​បាន​៥.៨៥០​ដុល្លារ និង​ខេត្តកំពង់ចាម​បាន​១៥.៥០០​ដុល្លារ ដើម្បី​ដង្ហែ​ទៅ​កាន់​វត្ត​ខ្មែរ​ទាំង​៨​នៅ​ប្រទេស​ឥណ្ឌា​ ដែល​គង់​ចាំ​ព្រះ​វស្សា ​និង​ត្រៀម​ចូលរួម​រៀបចំ​ពិធីបុណ្យ​សូត្រ​ស្វាធ្យាយ​ព្រះ​ត្រៃ​បិដក​អន្តរជាតិ​លើក​ទី​១១​។

ព្រះ​តេជគុណ​ព្រះ​មហា តែម ម៉ាច ​មាន​ថេរ​ដីកា​ឱ្យ​ដឹង​ទៀត​ថា អង្គ​កឋិនទាន​នេះ​ដឹកនាំ​ដោយ​ព្រះ​អង្គ​ដែល​បាន​ចេញដំណើរ​រយៈពេល​​២​ថ្ងៃ​ គី​ថ្ងៃ​ទី​១៤​ និង​ថ្ងៃ​ទី​១៥  ​វិ​ឆ្ឆិ​កា​។​ នោះ​ជា​ឆ្នាំ​ទី​៧​ ដែល​ព្រះ​អង្គ​បាន​ដឹកនាំ​ដង្ហែ​កឋិនទាន​ទៅ​កាន់​វត្ត​ខ្មែរទាំង​៨​នៅ​ប្រទេស​ឥណ្ឌា​ដែល​ជា​ដែនដី​ពុទ្ធភូមិ៕

ព័ត៌​មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព