ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កូវីដ​១៩​ ​ក្នុង​រោង​ចក្រ​! រថយន្ត​ស៊ីរ៉ែន​ជាច្រើន​​មក​​ដឹក​កម្ម​ករ​​ជាច្រើន​នាក់​ចេញពី​រោងចក្រ​

2 ឆ្នាំ មុន
  • ភ្នំពេញ

មុន​នេះ​ មាន​រថយន្ត​ស៊ីរ៉ែន​ជាច្រើន​គ្រឿង​​បាន​មក​យក​អ្នក​ជំងឺ​កូវីដ១៩ ដែល​ត្រូវបាន​រក​ឃើញ​នៅ​ក្នុងរោង​ចក្រ ហ្គ្រេន ធ្វីន ដែលជា​អតីត​រោងចក្រ QMI ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​ មាន​រថយន្ត​ស៊ីរ៉ែន​ជាច្រើន​គ្រឿង​​បាន​មក​យក​អ្នក​ជំងឺ​កូវីដ១៩ ដែល​ត្រូវបាន​រក​ឃើញ​នៅ​ក្នុងរោង​ចក្រ ហ្គ្រេន ធ្វីន ដែលជា​អតីត​រោងចក្រ QMI ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​ចោមចៅទី៣ ខណ្ឌ​ពោធិ៍សែនជ័យ ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​កម្ម​ករ​ កម្ម​ការិនី​ នា​ល្ងាចថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២១នេះ ខណៈពេល​ផ្ទុះ​វិជ្ជមាន​កូវីដ​១៩ នៅ​ក្នុង​រោង​ចក្រ ហ្គ្រេន ធ្វីន អ៊ិនធើរណេសិនណល (ខេមបូឌា) ភីអិលស៊ី ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​មក​យកសំណាក​ធ្វើ​តេស្តរហ័ស​ ហើយ​ក៏​រក​ឃើញ​កម្ម​ករ​ជាច្រើន​នាក់កើត​កូវីដ់១៩​ និង​នៅ​ក្នុង​ចំណោម​​កម្មករ​ប្រមាណ​ជាង​៣ពាន់​នាក់ ក៏​ត្រូវបាន​​ក្រុម​គ្រូពេទ្យ​កំពុង​ធ្វើការ​ត្រួត​ពិនិត្យ​បណ្តើរៗហើយ។​​

សេចក្តីរាយការណ៍បាន​បន្តថា ហេតុការណ៍​ខាងលើ​នេះ បង្ក​ឱ្យ​មានការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​ដង​ផ្លូវ ខណៈពេល​ដែល​ឃើញ​​រថយន្ត​ស៊ីរ៉ែន​ជាច្រើន​គ្រឿង​បាន​ឆ្លង​កាត់​​នៅតំបន់​រោង​ចក្រ​ខាងលើនេះទៅ​មកទៅមក​ ក្រោយ​ពេល​តេស្ត​រក​ឃើញ​​កម្ម​ករ​​ កម្មការិនី​ជាច្រើ​ន​នាក់​​កើតកូវីដ​១៩ ។

ពាក់ព័ន្ធ​នឹង​ករណី​រក​ឃើញ​​កម្ម​ករ កម្មការិនី​ជាច្រើន​កើត​កូវីដ​១៩​នេះ នៅ​មិនទាន់​ច្បាស់​ពី​ចំនួន​កម្ម​ករ​​ឆ្លងកូវីដ​នៅឡើយនោះទេ ខណៈ​ក្រុម​គ្រូពេទ្យ​កំពុងធ្វើ​តេស្តរហ័ស​ទៅលើក្រុម​កម្មករ កម្មការិនី​រោងចក្រ​ខាងលើ​ពេញ​មួយថ្ងៃ​ហើយ​ មិនទាន់​បាន​ពាក់​កណ្តាល​នោះទេ។

គួរ​បញ្ជាក់ផងដែរថា បើប្រភព​ពីកន្លែងកើតហេតុ​​បាន​​រៀបរាប់ចំនួន​កម្មករ​ដែល​កើតកូវីដនោះ ដោយ​មាន​​កម្មករ​​​ខ្លះ​និយាយថា ​រកឃើញ​​​កម្មករ​កើត​កូវីដ​ប្រមាណ​ជិត​១០០នាក់ តែ​ខ្លះទៀតថា រកឃើញជាង​៧០នាក់ និងខ្លះទៀតថា ជាង​៤០​នាក់ ។ ហើយ​អ្វីដែល​ជាការ​កត់​សម្គាល់​ទៀត​​នោះ រហូត​មកដល់ពេល​នេះ ធ្វើ​ឱ្យ​មានការព្រួយ​បារម្ភពី​ហានិភ័យយ៉ាងខ្លាំង​ ព្រោះថាក្នុង​ការត្រួត​ពិនិត្យ​រយៈពេល​មួយថ្ងៃ​នេះ គឺ​មិន​ទាន់​បាន​ពាក់​កណ្តាលផង ធ្វើ​ឱ្យ​​​កម្ម​ករ​ជាច្រើន​នាក់​មាន​ការ​ជ្រួល​​ច្របល់​ ហើយ​​​កម្មករ​​កម្ម​ការិនី​​ខ្លះ​ក៏​នាំគ្នា​​ដើរចេញ​ពីរោងចក្រ​ពេញ​​​ដង​ផ្លូវ និង​​ដើរត្រឡប់​ទៅ​បន្ទប់ជួល​វិញផងដែរ ។

គួរ​បញ្ជាក់ទៀតថា ក្នុងចំ​ណោម​អ្នកជំងឺ​ទាំង​អស់​ដែល​រក​ឃើញ​ខាងលើ​នោះ ក៏​មាន​ស្ត្រី​មាន​ផ្ទៃ​ជិត​សម្រាល​កូន​ចំនួន​៣​នាក់​ផង​ដែរ ហើយ​រហូត​មកល្ងាច​ម៉ោង​ជិត​៥នេះ រថយន្ត​ដែល​ដឹក​កម្ម​ករ​កើត​កូវីដ​១៩​នោះ បានចេញពី​រោងចក្រ​ចំនួន​៧​រថយន្ត​ហើយដោយ​ក្នុង​រថយន្ត​មួយ​គ្រឿង​ខ្លមានដឹក​កម្ម​ករ​៩​នាក់ និង​ខ្លះ​ទៀត​ដឹក​កម្មករ​១០​នាក់​ក៏មាន​ ចំណែក​ឯ​កម្ម​ករ កម្មការិនី​ជាច្រើន​ទៀត​នៅតែ​តម្រង់​ជួរ​ដើម្បីយកសំណាក​ដដែល នៅ​មិនទាន់​ចប់​នៅឡើយទេ។

ព័ត៌​មាន​លំអិត​​នឹង​មាន​ផ្សាយ​ជូន​នៅពេល​ក្រោយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ