ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​សតិ​មិន​គ្រប់ យក​ដំបង​ជ្រុង​សំពង​ក្បាល រួច​កា.ប់​ឪពុក​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​​ស្លា.ប់​ក្នុង​ថ្លុកឈាម

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កូនប្រុស​សតិ​មិន​គ្រប់​ដែល​ចាស់​ៗ​តែង​និយាយ​ឆ្កូត​ឈ្នួ​រ​(​ឆ្កួត​តាម​ពូជ​)​តាំងពី​តូច​បាន​យក​ដំបង​ជ្រុង​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​វាយ​សំពង​ក្បាល​ឪពុក​ពីក្រោយ​បណ្តាល​ឲ្យ​សន្លប់ រួច​ទាញ​យក​កាំ​បិ​ខ្វែវ​ដែល​នៅ​ក្បែរ​នោះ​កា.ប់​ដៃ

ខេត្តបន្ទាយមានជ័យ ៖ កូនប្រុស​សតិ​មិន​គ្រប់​ដែល​ចាស់​ៗ​តែង​និយាយ​ឆ្កូត​ឈ្នួ​រ​(​ឆ្កួត​តាម​ពូជ​)​តាំងពី​តូច​បាន​យក​ដំបង​ជ្រុង​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​វាយ​សំពង​ក្បាល​ឪពុក​ពីក្រោយ​បណ្តាល​ឲ្យ​សន្លប់ រួច​ទាញ​យក​កាំ​បិ​ខ្វែវ​ដែល​នៅ​ក្បែរ​នោះ​កាប់​ដៃ កាប់​ជើង​បណ្តាល​ឲ្យ​ដាច់​រយះ ត្រូវ​បាន​អ្នក​ជិតខាង​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​បឹង​សិលា ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី ឆេ​ង​អ៊ី សុខា អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ មួន ហ៊ា​ង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ចំណែក​ជន​ដៃដល់​ជា​កូន​ឈ្មោះ ហ៊ា​ង កូយ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ ជា​មនុស្ស​មាន​សតិ​មិន​គ្រាប់​(​ឆ្កួត​ឈ្នួ​រ​) ។ ក្នុង​ហេតុការណ៍​កូន​កាប់​ឪពុក​នេះ​គឺ​គ្មាន​នរណា​ដឹង​ទេ ព្រោះ​ផ្ទះ​មាន​តែ​ឪពុក​ និង​កូន​ប៉ុណ្ណោះ នៅ​ពេល​ដែល​អ្នក​ជិត​ខាងគេ​ដើរទៅ​ក្បែរ​ផ្ទះ​ ស្រាប់តែ​ឃើញ​បុរស​ជា​ឪពុក​បាន​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម ហើយ​គេ​ឃើញ​កូនប្រុស​ជា​ជន​ដៃដល់​នៅ​ក្បែរ​នោះ នៅ​ពេល​ដែល​អ្នក​ជិតខាង​ស្រែក​ឆោឡោ​ដោយ​ឃើញ​មនុស្ស​ស្លាប់ ជន​ដៃ​ដល់​ជា​កូន​បាន​រត់គេចខ្លួន តែ​ត្រូវ​បាន​កម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់​បាន​នៅ​ចម្ងាយ​២​គីឡូម៉ែត្រ​ពី​ភូមិ ។

លោក​អធិការ​នគរបាល​បាន​បញ្ជាក់​ថា តាម​ការ​ត្រួតពិនិត្យ​សព​នៅ​កន្លែង​កើតហេតុ ឃើញ​មាន​ប្ញ​ស្សី​ដែល​ទើប​បិត​រួច​ធ្វើ​ជា​រនង​ជញ្ជាំង​បាំង​ស្លឹក ហើយ​ជន​រង​គ្រោះ​បាន​ស្លាប់​លើ​រនង​ប្ញ​ស្សី​នោះ​តែ​ម្តង និង​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ ដំបង​ឈើ​ជ្រុង​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​១​ដើម​, កាំបិត​ខ្វែវ​១ និង​ពូថៅ​១ ជន​រង​គ្រោះ​ត្រូវ​បានកូន​ប្រុស​សតិ​មិនគ្រប់​​កាប់​ដាច់​ដៃ​ឆ្វេង​ត្រឹម​កំភួនដៃ​, ដៃស្តាំ​ត្រឹម​កដៃ​ជិត​ដាច់​សល់​តែ​ស្បែក​, អារ​ជើង​ស្តាំ​ជិត​ដាច់​សល់​តែ​ស្បែក និង​របួស​ត្រង់​ផ្នែក​ខាងក្រោយ ។

បើ​តាម​ការ​សាកសួរ​ចម្លើយ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ដែល​បាន​ចុះ​ទៅ​ធ្វើ​ការ​សាកសួរ​ផ្ទាល់​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​អូរ​ជ្រៅ​ ជនសង្ស័យ​និយាយ​ថា មក​ពី​គេ​ខឹង​ឪពុក​គេ​ជេរ​ម្តាយ​គេ ​និង​ស្តី​ឲ្យ​គេ​ថា អា​អត់​បានការ ក៏​ទាញ​ដំបង​ឈើ​ជ្រុង​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​វាយ​ចំ​ក្បាល​ពីក្រោយ​ចំនួន​៣​ដំបង​បណ្តាល​ឲ្យ​សន្លប់ រួច​ទាញ​កាំបិត​ខ្វែង​ដែល​កាប់​ប្ញ​ស្សី​ក្បែរ​នោះ​កាប់​ដៃ និង​ជើង​តែ​ម្តង ។

បច្ចុប្បន្ន​ជន​ដៃដល់​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​​​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ។

បើ​តាម​សំដី​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​គេ​និយាយ​ថា សុំ​ឲ្យ​សមត្ថកិច្ច​ដាក់ទោស​ទៅ​លើ​ជន​នេះ​កុំ​ឲ្យ​នៅ​ក្រៅ​សំណាញ់​ច្បាប់ ព្រោះ​ពួក​គាត់​មានការ​ភ័យ​ខ្លាចក្រែង​ជន​នេះ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ភូមិ​ដូច​គេ​បាន​ប្រព្រឹត្ត​ទៅ​លើ​ឪពុក​របស់​គេ​ទៀត ៕