ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ចរន្តអគ្គិសនី ឆេះ​ផ្ទះ​ឈើ​១​ខ្នង​ស្ទើរតែ​ទាំងស្រុង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​ឈើ​១​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ស្ទើរតែ​ទាំងស្រុង​ដោយសារ​ទុ​ស្សេ​ចរន្តអគ្គិសនី​កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​ថ្ម​សិន សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​ឈើ​១​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ស្ទើរតែ​ទាំងស្រុង​ដោយសារ​ទុ​ស្សេ​ចរន្តអគ្គិសនី​កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​ថ្ម​សិន សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​មានឈ្មោះ ឌុ​ក សុខា ភេទ​ស្រី អាយុ​៥២​ឆ្នាំ ​បាន​ប្រាប់​ឲ្យដឹងថា មុន​ពេល​កើតហេតុ​គឺ​ទុ​ស្សេ​ខ្សែភ្លើង​នៅ​លើ​ផ្ទះ ហើយ​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ឡើង ម្យ៉ាងទៀត​ដោយសារ​ផ្ទះ​ជញ្ជាំង​ស័ង្កសី​មិន​ហ៊ាន​ឡើង​ជះ​ទឹក​ពន្លត់​ទេ​ខ្លាច​ឆក់ ទើប​នាំ​គ្នា​ជះ​ទឹក​ពីក្រោម​តែ​មិន​រលត់ ។ តែ​ពេល​ដែល​ភ្លើង​កំពុង​ឆាបឆេះ​ក៏​បាន​អ្នក​ជិតខាង​ជួយ​ជញ្ជូន​អីវ៉ាន់​​ពីលើ​ផ្ទះ និង​ក្រោមផ្ទះបាន​មួយ​ចំនួន​តូច​​ដែរ ។

លោក អ៊ុំ សុខ​ផល អធិការ​​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា នៅ​ពេល​ដែល​អគ្គិភ័យ​ឆាបឆេះ លោក​បាន​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ អាត់ ខែ​ម ស្នងការ​ការ​នគ​បាល​ខេត្ត ហើយ​លោក​ក៏​បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​២​គ្រឿង​ជួយ​អន្តរាគមន៍ តែ​មិន​បាន​ទាន់​ពេល​ទេ តែ​អាច​ជួយ​ពន្លត់​មិន​ឲ្យ​​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​បាន ។

លោក អ៊ុំ សុខ​ផល បន្ត​ទៀត​ថា អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង បាន​ឆេះ​ផ្ទះ​ឈើ​១​ខ្នង​ដែល​មាន​ជញ្ជាំង​និង​​ដំបូល​ប្រក់​​ស័ង្កសី​ មាន​ទំហំ​៦​ម៉ែត្រ​គុណ​៧​ម៉ែត្រ ​ស្ទើរតែ​ទាំងស្រុង ព្រមទាំង​មាស​៧​ជី និង​លុយ​៦​លាន​រៀល​ផង​ដែរ ៕