ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ដែរ​អត់ ?

8 ឆ្នាំ មុន

បក្ស​ប្រឆាំង​នៃ​ប្រទេស​ភូមា…មេ​បក្ស​លោកស្រី អួ​ង សាន​ស៊ូ​ជី ឈ្នះ​ការ​បោះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​មេឃ​គួរ​ឱ្យ​កត់សម្គាល់​បំផុត ។ លោកស្រី​មេ​បក្ស​ប្រឆាំង ស៊ូ​ជី បាន​លះបង់​កាយ​…​បាន​ជាប់គុក​១៥​ឆ្នាំ​…​អត់​ចេញ​ទៅ​ណា​ទេ​…​

បក្ស​ប្រឆាំង​នៃ​ប្រទេស​ភូមា…មេ​បក្ស​លោកស្រី អួ​ង សាន​ស៊ូ​ជី ឈ្នះ​ការ​បោះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​មេឃ​គួរ​ឱ្យ​កត់សម្គាល់​បំផុត ។

លោកស្រី​មេ​បក្ស​ប្រឆាំង ស៊ូ​ជី បាន​លះបង់​កាយ​…​បាន​ជាប់គុក​១៥​ឆ្នាំ​…​អត់​ចេញ​ទៅ​ណា​ទេ​…​សូ​ម្បី​ប្តី​គាត់​ស្លាប់​ក៏​អត់​បាន​ទៅ​ចូលរួម​ធ្វើបុណ្យ​ទាន​អ្វី​ដែរ​…​ពេញចិត្ត​ជាប់គុក​ដោយ​ស្នាដៃ​បក្ស​កាន់​អំណាច ។

បាន​ជាប់គុក​…​ ធ្វើ​ឱ្យ​រាស្ត្រ​ភូមា​អាណិតអាសូរ​… ​បាន​ជាប់គុក​យូរ​…​ កាន់តែ​ធ្វើ​ឱ្យ​រាស្ត្រ​ភូមា​ពូន​ភ្នំ​អាណិត​ស្រឡាញ់​កាន់តែ​ពុះកញ្ជ្រោល​…​ ។ លុះ​ចេញពី​គុក​មក​វិញ ដោយ​ការ​ដោះ​លែង​…​ ធ្វើ​ឱ្យ​រាស្ត្រ​ភូមា​កាន់តែ​គាំទ្រ​… ​រហូត​ដល់​ឈ្នះ​ការ​បោះ​ឆ្នោត ស៊ីដាច់​ម៉ាត់​តែ​ម្តង ។

ក្រុម​អ្នក​សង្កេតការណ៍​ភូមា​និយាយ​ថា បើ​កុំ​«​បាន​ជាប់គុក​»​ ក៏​គេ​មិន​ស្រឡាញ់​… ​ក៏​គេ​មិន​អាណិត​… ​ក៏​គេ​មិន​គាំទ្រ​ម្លឹ​ង​ៗ​ដែរ​… ​គាត់​ជា​ជាតិ​ភូមា ប៉ុន្តែ​យកប្តី​បរទេស​ជាតិ​សាសន៍​ស្បែក​ស ។

នៅ​កម្ពុជា​យើង តើ​មាន​មេ​បក្ស​ណាមួយ​ហ៊ាន​លះបង់​កាយ​…​ហ៊ាន​«​បាន​ជាប់គុក​»… ​ហ៊ាន​លះបង់​ដោយសារ​«​អំពើ​មិនល្អ​»​របស់​ខ្លួន​…​ របស់​បក្ស​ខ្លួន​ដែរ​ឬ​អត់ ?
មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​បាន​ល្បីឈ្មោះ​…​ បានការ​គាំទ្រ​មួយ​កំរិត​នេះ​មិន​ប្រាកដ​ថា បាន​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​ទេ​…​ ព្រោះ​«​កំរិត​»​នោះ​នៅ​«​ទាប​ណាស់​»…​ បើ​ប្រៀបធៀប​បក្ស​កំពុង​កាន់​អំណាច ។

សួរ​ថា មេ​បក្ស​ប្រឆាំង​«​ហ៊ាន​ទេ ?​»…​ ហ៊ាន​លះបង់​ដើម្បី​«​បាន​ជាប់គុក​»​ទេ ។

មិន​ខ្មោច​ទេ ! ក៏​មិន​ខ្មេះ​ដែរ​…​ គ្រាន់តែ​មេ​បក្ស​កាន់​អំណាច​«​គំរាម​»​យក​ច្បាប់​មក​អនុវត្តន៍​ម្តង​ៗ…​ មេ​បក្ស​ប្រឆាំង​ទាំងឡាយ​នេះ​…​ នាំ​គ្នា​ដាក់​«​មេ​ប្រូច​»​ចោល​កូនចៅ​ឱ្យ​នៅ​ប្រសេចប្រសាច​ដូច​កូន​មាន់ កូន​ទា​អត់​មេ​បណ្តើរ​…​។

ចំណែក​ក្រុម​អ្នកវិភាគ​«​មិនសូវ​ឯករាជ្យ​»​នៅ​កម្ពុជា​និយាយ​ថា ប្រ​សិន​បក្ស​ប្រឆាំង​«​ចង់​បានការ​អាណិតអាសូរ​»…​ ចង់បាន​ការ​គាំទ្រ​កាន់តែ​ច្រើន​… ​គួរតែ​មេ​បក្ស​ដែល​ល្បី​ថា «​ក្លាហាន​»​នេះ​…​ ហ៊ាន​លះបង់​កាយ​…​ លះបង់​ពេលវេលា​…​ ធ្វើ​យ៉ាងណា​«​ឱ្យ​បាន​ជាប់គុក​»…​ ដេក​គុក​សិន​… ​ព្រោះ​៣​ឆ្នាំ​ទៀត​បោះ​ឆ្នោត​ហើយ​…​ អត់​យូរ​ទេ​…​។

មាន​ប្រវត្តិ​«​បាន​ជាប់គុក​»​ដោយសារ​ការ​ប្រឆាំង​…​នោះ​ទើប​«​អាច​បាន​ឈ្នះ​»…​បើ​នាំ​គ្នារ​ត់ទៅ​ដេក​…​ទៅ​ស្រែក​តែ​ពី​បរទេស​ដូច​សព្វ​ថ្ងៃនេះ​…​ដូច​«​សង្ឃឹម​តិច​ណាស់ !!»
មិនមែន​ប្រដៅ​ទេ​…​វា​គ្រាន់តែ​ជា​«​ទស្សនៈ​តូច​មួយ​» ប្រ​សិន​ចង់​ឈ្នះ​…​ចង់​ដឹកនាំ​ប្រទេស ទាល់តែ​«​រៀនសូត្រ​»…​ទាល់តែ​«​ក្លាហាន​»​ឱ្យ​ដូច​មេ​បក្ស​ប្រឆាំង​ភូមា ។ ចង់​ដឹកនាំ​ប្រទេស​…​ហ៊ាន​ដែរ​អត់ ?
                       អា​ឡេវ