ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ស្ដ្រី​មេអណ្ដើក​នាំ​ក្ដាមស្រែ​លក់​ព្រហ្មចារី​លើ​ដី​ក្រុង

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​នៃ​កា​រិ​យា ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ឧសភា បាន​ឃាត់ខ្លួន​ស្ដ្រី​៣​នាក់ ដោយ​ជាប់ ចោទ​ជា​មេអណ្ដើក​ប្រកប​មុខរបរ​រកស៊ី នាំ​ក្មេង​ស្រី​ក្រមុំ​ព្រហ្មចារី​ពី​តាម​ជនបទ​ដែល គេ​ឱ្យឈ្មោះ​ថា “​ក្ដាមស្រែ​” មក​លក់​ឱ្យ​អ្នក មាន​ប្រាក់​និង​តណ្ហា​ក្រាស់​នៅ​ភ្នំពេញ ។ ស្ដ្រី​មេអណ្ដើក​ទាំង​៣​នាក់​នេះ​១-​ឈ្មោះ កែវ សុ​ជាតិ អាយុ​៥៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ២-​ឈ្មោះ​ម៉​ម ភា​ង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្បែរ

រាជធានី​ភ្នំពេញ ៖ នគរបាល​នៃ​កា​រិ​យា ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ឧសភា បាន​ឃាត់ខ្លួន​ស្ដ្រី​៣​នាក់ ដោយ​ជាប់ ចោទ​ជា​មេអណ្ដើក​ប្រកប​មុខរបរ​រកស៊ី នាំ​ក្មេង​ស្រី​ក្រមុំ​ព្រហ្មចារី​ពី​តាម​ជនបទ​ដែល គេ​ឱ្យឈ្មោះ​ថា “​ក្ដាមស្រែ​” មក​លក់​ឱ្យ​អ្នក មាន​ប្រាក់​និង​តណ្ហា​ក្រាស់​នៅ​ភ្នំពេញ ។ ស្ដ្រី​មេអណ្ដើក​ទាំង​៣​នាក់​នេះ​១-​ឈ្មោះ កែវ សុ​ជាតិ អាយុ​៥៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ២-​ឈ្មោះ​ម៉​ម ភា​ង ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្បែរ​មន្ទីរពេទ្យ​មិត្ដភាព​កម្ពុជា​-​សូ​វៀត និង ៣-​ឈ្មោះ​ស៊ន សា​វិ​ន  អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ ផ្ទះ​ជួល​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ករណី​ឃាត់ខ្លួន​ស្ដ្រី​មេអណ្ដើក​៣​នាក់​ខាង លើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កា​រិ​យា ល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ អនីតិជន​រាជធានី​ឱ្យ​ដឹង​ថា យោង​តាម​ការ ស្រាវជ្រាវ​របស់​កំលាំង​ជំនាញ​បានឱ្យ​ដឹង​ថា វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៣១ ឧសភា មាន​ស្ដ្រី​វ័យ​ចំណាស់​៣​នាក់ បាន​នាំ​ក្មេង ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ពី​ខេត្ដតាកែវ មក​លាក់ ទុក​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ គោលបំណង​យក​ទៅ​លក់​ឱ្យ​អ្នកមាន​ប្រាក់ ម្នាក់​ដើម្បី​បំរើ​ផ្លូវភេទ ក្នុង​ភាព​ក្រមុំ​បរិសុទ្ធ ដែល​ពាក្យ​សាមញ​ថា “​ក្ដាមស្រែ​” មក​ពី​ជន បទ​។ មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា ពេល គេ​នាំ​នាង​ក្រមុំ​ក្មេង​មក​លាក់​ទុក​នៅផ្ទះ​ហើយ ក៏​បាន​ទាក់ទង​មេខ្យល់​ធំ​ម្នាក់​ទៀត​ឈ្មោះ “​ស្រី ម៉ៅ​” ឱ្យ​រក​ម៉ូយ​ដើម្បី​លក់​ព្រហ្មចារី​ក្មេង​ស្រី មក​ពី​ជនបទ​រូប​នេះ ។

ប៉ុន្ដែ​នៅ​ពេល​កំពុង​ទាក់ ទង​ជាមួយ​ស្រី​ម៉ៅ ក៏​ត្រូវ​ប៉ូលិស​ជំនាញ​របស់ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ ពារ​អនីតិជន​ឃាត់ខ្លួន​តែ​ម្ដង​ទៅ ។ បន្ទាប់​ពី ឃាត់ខ្លួន​មក ក៏​រក​ឃើញ​ក្មេង​ស្រី​ក្រមុំ​ជនបទ នេះ ព្រមទាំង​បាន​ប្រគល់​ឱ្យទៅ​អ្នក​អាណា ព្យាបាល​នាំ​ទៅ​ខេត្ដតាកែវ​វិញ​ដែរ ។ រីឯ​មេ អណ្ដើក​ទាំង​៣​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី ដើម្បី​ចាត់ការ តាម​ផ្លូវច្បាប់​ហើយ ។ ទាក់ទិន​នឹង​មេ​ឈ្មួញ​ព្រហ្មចារី​ឈ្មោះ​“​ស្រី​ម៉ៅ​”​នេះ​ទំនងជា​គេច​មិន​រួច​ពី​សំណាញ់ ច្បាប់​នោះ​ទេ ព្រោះ​អត្ដសញាណ​ត្រូវ​បាន ប៉ូលិស​ដឹង​អស់​ទៅ​ហើយ ។ នេះ​ជា​ក្រុម​ជួញ ដូរ​ផ្លូវភេទ​មួយ ដែល​មាន​ខ្សែបណ្ដាញ​បំរើ ឱ្យ​ក្រុម​អ្នកមាន​ប្រាក់​។ តាម​ប្រភព​ក្រៅផ្លូវការ​ឱ្យ​ដឹង​ថា ការ​លក់ ដូរ​ប្រភេទ​ព្រហ្មចារី​នេះ អាច​មាន​តម្លៃ​ជាង ១​ពាន់​ដុល្លារ​ ។