ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​អ្នកលក់​អន​ឡាញ​ម្នាក់ និយាយ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម ​បែប​ក្តៅ​សាច់​!

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចោ​ចៅ​១ បាន​ចាប់​ឃាត់ខ្លួន​អ្នកលក់​ឡេ​អន​ឡាញ​ម្នាក់ ដែល​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ជំនាញ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចោ​ចៅ​១ បាន​ចាប់​ឃាត់ខ្លួន​អ្នកលក់​ឡេ​អន​ឡាញ​ម្នាក់ ដែល​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម ហើយ​ប្រើស​ម្តី​បែប​ក្តៅ​សាច់ ។

ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេង​១១៣ អ​.​យ​.​ក របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បានបង្ហើបអោយ​ដឹង​ថា ជនសង្ស័យ មានឈ្មោះ សៀន សូល​ក្ខិ​ណា ហៅ​ប៉ុប ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ម្ចាស់​ផេ​ក Madam Chorda មានស្រុក​កំណើត​នៅ​ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ស្នាក់​នៅផ្ទះ​ជួល​លេខ​៧៥​សេ ផ្លូវ​លេខ​២ ក្នុង​បុរី​ហុង​ឡាយ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​តាម ស្ត្រី​ជនសង្ស័យ បាន​និយាយ​សារភាព​ថា ខ្លួន​ជា​ម្ចាស់​គណនី​ផេ​ក​ហ្វេ​ស​ប៊ុ​ក ម៉ា​ដាម​ឆដា (Madam Chorda) បាន​ផ្សាយ​លក់​ផលិតផល​ថែរក្សា​សម្រស់​របស់​ក្រុមហ៊ុន​មួយ តាំងពី​អំឡុង​ឆ្នាំ​២០១៨ ជា​កម្មសិទ្ធិ​របស់​បងស្រី​ខ្លួន ដោយ​មាន​ប្តី​ជា​ជនជាតិ​ថៃ ដោយ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ។ ហើយ​រាល់ពេល​ផ្សាយ​ផ្ទាល់​លក់​ផលិតផល លើ​បណ្តាញ​សង្គម​ម្តង​ៗ មាន​ភ្ញៀវ​ប្រមាណ​ពី​៤០ ទៅ​៥០​នាក់ បាន​ទាក់ទង​ទិញ ។ ហើយ​កំឡុង​ពេល​នោះ​ខ្លួន​បាន​និយាយ​លេងសើច​ជាមួយ​ភ្ញៀវ ដោយ​ប្រើ​ពាក្យ​អា​.​ស​អាភា​.​ស ពិតមែន ។

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ មក​ប្រគល់​ជូន​អយ្យការ​អម​សាលាដំបូង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ