ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បត់​ម៉ូតូ​មិន​ប្រយ័ត្នត្រូវ​ម៉ូតូ​១​គ្រឿង​ទៀត​បុក​ចំ​កន្ទុយ​រ៉ឺ​ម៉កស្លា.ប់​ម្នាក់នៅ​ស្រុក​មង្គល​បូ​រី

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​វ័យ​៦២​ឆ្នាំម្នាក់​បាន​ស្លា.ប់​ ខណៈ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​ជួប​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ម៉ូតូ​បុក​ កាល​ពីវេលា​ម៉ោង​១១​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ វិច្ឆិកា ២០១៥

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​វ័យ​៦២​ឆ្នាំម្នាក់​បាន​ស្លាប់​ ខណៈ​ពេល​ដឹក​ដល់​មន្ទីរពេទ្យ បន្ទាប់​ពី​ជួប​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ម៉ូតូ​បុក​ កាល​ពីវេលា​ម៉ោង​១១​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ វិច្ឆិកា ២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​វត្ត​ថ្មី ស្ថិត​ក្នុងភូមិ​វត្ត​ថ្មី ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ​ចំណែក​​ភាគី​បង្ក​បានរត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​ម៉ូតូ​នៅ​កន្លែង​កើតហេតុ​។

នគរបាល​ចរាចរណ៍​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ឈ្មោះ​ឡុ​ត ចាន់ធូ ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ  នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ធុន​សេ​១២៥ ស៊េរី​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ​, 1A.5661 ។​ ចំណែក​ភាគី​បង្ក​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ពាត នេ​ត ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ នៅ​ភូមិភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ​បើកបរ​ម៉ូតូ​ម៉ាក​សាន់​យ៉ា​ន់ ពណ៌​ខៀវ អូស​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ​បាន​ត់​ដំបង​, 1K.7341​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា​ មុន​ពេល​កើតហេតុ​ អ្នក​បើក​ម៉ូតូ​សាន់​យ៉ា​ន់​អូស​រ៉ឺ​ម៉ក បាន​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ពេល​ដល់​ចំណុច​កើតហេតុបាន​ប្តូរ​ទិស​បត់​ទៅ​ខាងឆ្វេង​ដៃបំណង​ចូល​ផ្ទះ ស្រប​ពេល​នោះ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​២០០៧ បើក​មក​ពីក្រោយ​បាន​បុក​ចំ​កន្ទុយ​រ៉ឺ​ម៉ក​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ផ្លោង​បុក​​​ជ្រុង​រ៉ឺ​ម៉ក​ចំ​ក្រោម​ផ្ចិត​ធ្លាយ​ពោះរង​របួស​​ធ្ងន់​ ហើយ​បាន​​ស្លាប់ពេល​ដឹក​ដល់​ពេទ្យ។

ក្រោយ​ពី​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​សាន់​យ៉ា​ន់​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​តែ​ម៉ូតូ​នៅ​កន្លែង​កើតហេតុ​។​ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​នេះ​គឺបណ្តាល​មក​ពី​អ្នក​បើក​ម៉ូ​សាន់​យ៉ាន់មុន​ពេល​បត់​មិន​បាន​ប្រយ័ត្ន​ និង​មិន​បាន​ស៊ី​ញ៉ូ​ ឬ​លើកដៃ​ជា​សញ្ញា​ឲ្យ​អ្ន​កក្រោយ​បានដឹង​៕