ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខារ៉ាអូខេ​នៅ​ទល់មុខ​គ្នា​ឈ្លោះ​គ្នា​វាយ​ខ្ទេច​ម៉ូតូ​១​គ្រឿង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ខារ៉ាអូខេ​២​នៅ​ទល់មុខ​គ្នា​ឈ្លោះប្រកែក​រហូត​ដល់​ថ្នាក់​វាយតប់​គ្នា និង​វាយ​ខ្ទេច​ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង​កាលពី​វេលា​ម៉ោង​២ និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ខារ៉ាអូខេ​២​នៅ​ទល់មុខ​គ្នា​ឈ្លោះប្រកែក​រហូត​ដល់​ថ្នាក់​វាយតប់​គ្នា និង​វាយ​ខ្ទេច​ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង​កាលពី​វេលា​ម៉ោង​២ និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ ការ​ឈ្មោះ​គ្នា​នេះ​កើត​ឡើង​រវាង​ខារ៉ាអូខេ​ រតនៈ​សោ​ភ័​ណ្ឌ និង​ខារ៉ាអូខេ ហាន់​នី  ខេ​ធី​វី ស្ថិត​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខារ៉ាអូខេ​រតនៈ​សោ​ភ័​ណ្ឌ និង​ខារ៉ាអូខេ​ហាន់​នី ស្ថិត​នៅ​ទល់មុខ​គ្នា ហើយ​ខារ៉ាអូខេ​ទាំង​២​នេះ​ធ្លាប់​មាន​ទំនាស់​គ្នា​ម្តង​រួច​មក​ហើយ ។ នៅ​យប់​កើតហេតុ ស្រាប់តែ​បុគ្គលិក​ខារ៉ាអូខេ​ទាំង​២​បាន​ឌឺដង​ដាក់​គ្នា ស្រប​ពេល​នោះ​ថៅកែ​ខារ៉ាអូខេ​ រតនៈ​សោ​ភ័​ណ្ឌ​ បាន​បើករថយន្ត​មួយ​បាំង​កន្លះ​ពណ៌​ស​១​គ្រឿង​ចូល​មក​ដល់ ស្រាប់តែ​ត្រូវ​បុគ្គលិក​ខារ៉ាអូខេ ​ហាន់​នី​ គប់​សំបក​ដប​ស្រា​នៅ​ពីមុខ​រថយន្ត ធ្វើ​ឲ្យ​ថៅកែ​បើកទ្វារ​រថយន្ត​ចុះ​មក​ក៏​បាន​ឈ្លោះប្រកែក​ជាមួយ​បុគ្គលិក​របស់​ខារ៉ាអូខេ ហាន់​នី ឃើញ​បែប​នេះ​បុគ្គលិក​ខារ៉ាអូខេ​ រតនៈ​សោ​ភ័​ណ្ឌ ​បាន​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ចេញ​មក​ប្រតាយប្រតប់ និង​កាប់​ទៅ​លើ​ម៉ូតូ​ហុងដា​ឌ្រី​ម​១​គ្រឿង​ចត​នៅ​មុខ​ខារ៉ាអូខេ​ ហាន់​នី ធ្វើ​ខូចខាត​យ៉ាងដំណំ ។

ចំណែក​បុគ្គលិក​ខារ៉ាអូខេ​ហាន់​នី​បាន​អះអាង​ថា ថៅកែ​ខារ៉ាអូខេ​ រតនៈ​សោ​ភ័​ណ្ឌ​ បើករថយន្ត​ដេញ​បុក​ពួក​គេ ទើប​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​បែប​នេះ ។

ខណៈ​ពេល​ភាគី​ទាំង​ពីរ​កំពុង​ប្រតាយប្រតប់​គ្នា​នៅ​មុខ​ខារ៉ាអូខេ​ ហាន់​នី អ្នក​យក​ព័ត៌មាន​យើង​ឃើញ​សកម្មភាព​ប្រតាយប្រតប់​គ្នា​របស់​បុគ្គលិក​រតនៈ​សោ​ភ័​ណ្ឌ​រត់​ទៅ​ដេញ​គប់ និងវាយ​ទៅ​លើ​បុគ្គលិក​ខារ៉ាអូខេ​ហាន់​នី​ក៏​ទៅ​ថតរូប​ភាព បែរជា​ត្រូវ​បុគ្គលិក​របស់​ខារ៉ាអូខេ​រតនៈ​សោ​ភ័​ណ្ឌ​នាំ​គ្នា​ទៅ​ចាប់​ឆែក​កាត​យក​កាត​អ្នក​យក​ព័ត៌មាន​ទៅ​ថត​ទុក ហើយ​បាន​ចាប់​ដោះ​មួក​អ្នក​យក​ព័ត៌មាន​ចេញ​ទៀត ដោយ​ចោទប្រកាន់​ថា អ្នក​យក​ព័ត៌មាន​លំអៀង​យក​តែ​ម្ខាង ទោះបីជា​អ្នក​យក​ព័ត៌មាន​ប្រាប់​ថា គាត់​ទើបតែ​មក​ដល់​ហើយ​ឃើញ​មាន​រូបភាព​សកម្មភាព​ក៏​ទៅ​ថត​ទាំង​មិន​បាន​សួរនាំ​ដឹង​រឿង​អី​នៅឡើយ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ឃើញ​រញ៉េរញ៉ៃ​ពេក​មិន​អាច​អន្តរាគមន៍ បាន​ក៏​ត្រឡប់​ទៅ​វិញ ដោយ​ប្រាប់​ថា​រង់ចាំ​ថ្ងៃស្អែក​ឲ្យ​លោក​អភិបាល​ខណ្ឌ​ចុះ​ទៅ​បិទ​តាំង ដែល​បង្កជម្លោះ​តែ​ម្តង ៕