ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជប៉ុន​សម្ងំ​ក្នុង​លូ​ចាំ​លួច​ថត​ស្រី​ៗ​ដើរ​ពីលើ

8 ឆ្នាំ មុន

AFP ផ្សាយ​ថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់​លាក់ខ្លួន​នៅ​ក្នុង​លូ​ទឹក​រយៈពេល​៥​ម៉ោង ដើម្បី​លួច​ថត​ក្នុង​សំពត់ ស្រី​ៗ​ដែល​ដើរ​កាត់​ពីលើ ។ ទោះ​ជាយ៉ា​ង​ណា​ក្តី សកម្មភាព​របស់​គេ​ភ្លាត់ស្នៀត​ដោយសារ​សរសៃសក់​លៀន​ចេញ​មក​ក្រៅ

AFP ផ្សាយ​ថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់​លាក់ខ្លួន​នៅ​ក្នុង​លូ​ទឹក​រយៈពេល​៥​ម៉ោង ដើម្បី​លួច​ថត​ក្នុង​សំពត់ ស្រី​ៗ​ដែល​ដើរ​កាត់​ពីលើ ។ ទោះ​ជាយ៉ា​ង​ណា​ក្តី សកម្មភាព​របស់​គេ​ភ្លាត់ស្នៀត​ដោយសារ​សរសៃសក់​លៀន​ចេញ​មក​ក្រៅ បណ្តាល​ឱ្យ​គេ​ឃើញ​ក៏​ចាប់ខ្លួន​តែ​ម្តង ។

អ្នកនាំពាក្យ​ប៉ូលិស​និយាយ​ថា លោក​យ៉ា​ស៊ូ អូ​មី ហ៊ី​រ៉ា​អីុ បាន​ចូល​ទៅ​ក្នុង​លូ ដើម្បី​លួច​ថត​សម្រស់​ខាងក្នុង​សំពត់ ស្រី​ៗ ។ ទោះ​ជាយ៉ាង​ណា​ក្តី សក់​របស់​គេ​លៀន​ចេញ​មក​លើ​គម្រប​លូ ធ្វើ​ឱ្យ​អ្នកដំណើរ​ឆ្ងល់​ក៏​ពិនិត្យ​មើល ហើយ​ឃើញ​លោក​យ៉ាស៊ូ​អូ​មី ហ៊ី​រ៉ា​អីុ កំពុង​លាក់ខ្លួន រង់ចាំ​លួច​ថត ស្រី​ៗ​ដែល​ដើរ​ឆ្លងកាត់​ពីលើ ។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​ខែសីហា ប៉ុន្តែ​ប៉ូលិស​ទើបតែ​ចាប់ខ្លួន​ជនជាប់ចោទ កាលពី​ថ្ងៃ​ទី​៩ តុលា ២០១៥ ក្រោយ​ពី​ចំណាយពេល​ស៊ើប​អង្កេត​យ៉ា​ង​ដិត​ដល់ ។

សារព័ត៌មាន​ក្នុងស្រុក​របស់​ជប៉ុន «​ស្ព័​រ​ហូ​ឈី​» បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​១០ តុលា ថា លោក​ហ៊ី​រ៉ា​អីុ លាក់ខ្លួន​នៅ​ក្នុង​លូ​អស់​រយៈពេល​ដល់​ទៅ​៥​ម៉ោង ដោយ​ប្រើ​ស្មា​ត​ហ្វូ​ន​ដើម្បី​លួច​ថត​សម្រស់​ខាងក្នុង​សំពត់ ស្រី​ៗ ។

កាសែត «​ស្ព័​រ​ហូ​ឈី​» បញ្ជាក់​ថា បុរស​នោះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​២​ឆ្នាំ​មុន ព្រោះ​មុជ​ចូល​ទៅ​ក្នុង​លូ ក្នុង​គោលបំណង​ដូច​គ្នា​ដែរ ហើយ​គេ​សារភាព​ប្រាប់​ប៉ូលិស​នៅ​ពេល​នោះ​ថា «​ជាតិ​ក្រោយ​ចង់​កើតជា​ផ្នែក​មួយ​នៃ​ផ្លូវ​ថ្មើរជើង​» ។

សកម្មភាព​ចម្លែក​របស់​ហ៊ី រ៉ា​អីុ ប៉ះពាល់​ដល់​សិទ្ធិ​របស់​ស្ត្រីភេទ ហើយ​រឿង​បែប​នេះ​រមែង​កើត​មាន​ជា​ញឹកញាប់​នៅ​ជប៉ុន ។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១២ សិស្ស​ស្រី​ជា​ច្រើន​នាក់​រស់នៅ​តំបន់​មួយ​បាន​ប្តឹង​ប៉ូលិស​ថា ពួក​នាង​ត្រូវ​ចោរលួច​ស្រោមជើង​ជា​រឿយ​ៗ ៕