ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណុ​ប បា​យ៉ា​រិ​ទ្ធ ផ្តើម​សិ​ល្បៈ​ជា​ថ្មី ក្រោយ​ខន​ខាន​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត​តារាចម្រៀង​ចាស់វស្សា លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​វិល​មក​កាន់​ក្បាល​មេក្រូ​ក្នុង​អាជីព​ចម្រៀង​របស់​ខ្លួន​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​ខកខាន​ក្រោយ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ តារាចម្រៀង​រូប​នេះ នឹង​ឡើង​បង្ហើរ​សំនៀង​នៅ​ឆាក

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​ចាស់វស្សា លោក ណុ​ប បា​យ៉ា​រិ​ទ្ធ បាន​វិល​មក​កាន់​ក្បាល​មេក្រូ​ក្នុង​អាជីព​ចម្រៀង​របស់​ខ្លួន​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​ខកខាន​ក្រោយ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ តារាចម្រៀង​រូប​នេះ នឹង​ឡើង​បង្ហើរ​សំនៀង​នៅ​ឆាក​ប្រគំ​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២១​នេះ ក្រោយ​ពី​លោក​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ប្រមាណ​ជាង​២​ខែ​មក​។

ការ​សម្រេច​វិល​មក​រក​ការ​ច្រៀង​ឡើង​វិញ​របស់​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ នា​ពេល​នេះ​បាន​ធ្វើ​ឡើង ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​បណ្តា​ប្រិ​យ​មិត្ត​គាំទ្រ​រូប​លោក​ដែល​ចង់​ឃើញ​ការ​មក​កាន់​អាជីព​ចម្រៀង​វិញ​។ ការ​ប្រកាស​ពី​ការ​ឡើង​ឆាក​តន្ត្រី​ជា​ថ្មី​ឡើង​វិញ តាម​ផ​ក​ហ្វេ​ស​ប៊ុ​ករប​ស់លោក ណុ​ប បា​យ៉ា​រិ​ទ្ធ នា​ពេល​នេះ ក៏​បាន​ទទួល​ការ​ស្វាគមន៍​ពី​ទស្ស​និក​ជា​ច្រើន​ផង​ដែរ​។

ជា​កា​រក​តម​សម្គាល់ មុន​ពេល​នៃ​ការ​សម្រេចចិត្ត​វិល​មក​បន្តការងារ​សិល្បៈ​ឡើង​វិញ​នា​ពេល​នេះ កន្លង​មក​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ធ្លាប់​បាន​លើក​ឡើង​ថា រយៈពេល​ជិត​២​ខែ​ហើយ​ដែល​ខ្ញុំ​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩ ដោយ​យកចិត្តទុកដាក់​យ៉ាង​ម៉ត់ចត់​ក្នុង​ការ​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​អាវ​.​ស​នៅ​សណ្ឋាគារ the great Duke ។

លោក​បញ្ជាក់​ថា សម្រាប់​សុខភាព​របស់ខ្ញុំ​ក្នុង​ពេល​នេះ​ផ្ទាល់ គឺ ល្អ រឹង​មាំ មាន​កម្លាំង​ធម្មតា ហើយ​រយៈពេល​ជិត​២​ខែ​នេះ​ខ្ញុំបាទ​ក៏​មិន​ទាន់​បាន​បង្ហាញខ្លួន​នៅ​លើ​ឆាក​តន្ត្រី​ណាមួយ​ដែរ តែ​ក៏​ជឿជាក់​ថា បណ្តា​អ្នកគាំទ្រ​របស់ខ្ញុំ​ទាំងអស់ នៅ​តែ​នឹក​ខ្ញុំ នៅ​តែ​រង់ចាំ​ខ្ញុំ នៅ​តែ​ចង់​ឃើញ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​អាត្មា​និយម​រហូត​ដល់​មិន​ខ្វល់​ពី​អារម្មណ៍​អ្នកគាំទ្រ​ដែរ ដរាបណា​អ្នក​ទាំងអស់​គ្នា​មិន​រើសអើង​អ្នក​ដែល​ជា​ដាច់​១០០% ហើយ​នៅ​តែ​ខ្លាច​ទៀត ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ប្រាប់​ពេល​នេះ គឺ​ជួប​គ្នា​ឆាប់​ៗ​នៅ​អ្វី​ដែល​ថ្មី ដែល​អ្នក​ទាំងអស់​គ្នា​មិន​នឹក​ដល់ តែ​មិន​ទាន់​ប្រាប់​ទេ ទុក​អោយ​ឆ្ងល់ មិន​ចឹ​ង​មានអី​តាមដាន ។

លោក​បញ្ជាក់​ថា គិត​យូរណាស់​ទម្រាំ ok តែ​គិត​ថា គួរតែ​ដល់​ពេល ok Ok ជួប​គ្នា​ឆាប់​ៗ​មិន​ព្រម​នៅ​ស្ងាត់ស្ងៀម​អោយ​បងប្អូន​រង់ចាំ​យូរ​ទេ​។ ឆ្លងកាត់​រឿងរ៉ាវ​ដ៏​គួរ​អោយ​ភ័យ​ខ្លាច​មួយ គឺ​ការ​បានជា​សះស្បើយ​១០០% ពី​ជំងឺ​កូ​វី​ដ​-១៩ ខ្ញុំ​កាន់តែ​រឹង​មាំ ហើយ​មាន​អារម្មណ៍​ថា ខ្លួនឯង​ទទួល​បាន​បទ​ពិសោធន៍​ជីវិត​មួយ​ដែល​រាប់​ទុក​ថា ជា​សំណាង​ផង​ដែរ ដែល​អាច​មានជីវិត​អាច​បើកភ្នែក​មើលឃើញ​ពិភពលោក​មួយ​នេះ​បន្តរ​ទៀត​បាន ពិសេស​គឺ​អាច​យកឈ្នះ​សេចក្តី​ស្លា​.​ប់​បាន ។

លោក​បញ្ជាក់​ទៀត​ថា នៅ​តែ​ញញឹម​សម្រាប់​ជីវិត​ខ្លួនឯង នៅ​តែ​ញញឹម​បន្តរ​ដរាប​ជីវិត​របស់ខ្ញុំ​នៅ​មានគ្រួសារ មនុស្ស​ជាទី​ស្រលាញ់ និង​មនុស្ស​ល្អ​ៗ​ជា​ច្រើន​នាក់​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ចាំ​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្ញុំ​ជា​និច្ច នោះ​ហើយ​ដែល​ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ក្នុង​ការ​ញញឹម​តប​ទៅ​ពួក​គាត់​វិញ វា​ជា​ថាមពល​នៃ​ជីវិត ថាមពល​នៃ​ក្តី​ស្រលាញ់ ជា​ស្នាមញញឹម​ពិតប្រាកដ​ដែល​ខ្ញុំ​មិន​បាន​ហត់នឿយ និង​ចំណាយ​កម្លាំង ចំណាយពេល​ទៅ​ស្វែ​ករក​វា ហើយ​ក៏​បាន​បញ្ជាក់​ថា ធាតុ​ពិត​ខ្ញុំ​មិន​ឯការ​ទេ អរគុណ​មនុស្ស​ជាទី​ស្រលាញ់​ទាំងអស់​របស់ខ្ញុំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ