ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​នឹង​ប្រើប្រាស់ Processor ផលិត​ផ្ទាល់ខ្លួនសម្រាប់​ម៉ូ​ដែល Galaxy ជំនាន់​ក្រោយ

8 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌មាន​ផ្លូវការ​របស់​ក្រុមហ៊ុន Samsung Electronics ឱ្យ​ដឹង​ថា ក្រុមហ៊ុន​មាន​គម្រោង​ផលិត Processor ជំនាន់​ថ្មី​ដែល​នឹង​ប្រើប្រាស់​ក្នុង​ទូរស័ព្ទ​ម៉ូ​ដែល Galaxy ស៊េរី​ថ្មី​ទាំងអស់ ។ បើ​តាម​របាយការណ៍​ពី​មុន​អះអាង​បញ្ជាក់​ថា

យោង​តាម​ប្រភព​ព័ត៌មាន​ផ្លូវការ​របស់​ក្រុមហ៊ុន Samsung Electronics ឱ្យ​ដឹង​ថា ក្រុមហ៊ុន​មាន​គម្រោង​ផលិត Processor ជំនាន់​ថ្មី​ដែល​នឹង​ប្រើប្រាស់​ក្នុង​ទូរស័ព្ទ​ម៉ូ​ដែល Galaxy ស៊េរី​ថ្មី​ទាំងអស់ ។ បើ​តាម​របាយការណ៍​ពី​មុន​អះអាង​បញ្ជាក់​ថា ក្រុមហ៊ុន Samsung Electronics បាន​ចាប់ផ្តើម​ផលិត Processor ម៉ាក Exynos សម្រាប់​ត្រកូល​ទូរស័ព្ទ Galaxy​។ ប៉ុន្តែ​វា​មិន​ពិត​នោះ​ទេ ដែល​ថា​ក្រុមហ៊ុន​នឹង​ផលិត​វា​នៅ​ចុងឆ្នាំ​នេះ ។

ដំណើរការ​របស់ Processor មួយ​មានមុខ​ងារ​ជា​អ្នកត្រួតពិនិត្យ​រាល់​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ឧបករណ៍​ទាំងអស់ ។ ដូច្នេះ​ហើយ Processor ទាំងនេះ​ទាមទារ​ឱ្យ​មាន​កម្រិត​ខ្ពស់​នៃ​បច្ចេកវិទ្យា​ពី​បន្ទះ Chip រចនា​ក្នុង​ការ​ផលិត ចំណែក​បន្ទះ Chip អង្គ​ចង​ចាំ​ធម្មតា​ងាយស្រួល​ប្រឌិត​ដែល​នឹង​ដើរតួ​នាទី​ជា​មុខងារ​ទី​២​ក្នុង​ឧបករណ៍ ។

ប្រភព​ដដែល​បាន​ប្រាប់​គេហទំព័រ The Korea Times ថា Processor ថ្មី​របស់​ក្រុមហ៊ុន Samsung Electronics នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​កែ​ច្នៃ​ទំហំ​១៤​ណា​ណូ​ម៉ែត្រ ហើយ​វា​នឹង​ត្រូវ​ផលិត​នៅ​ឯ​រោងចក្រ​របស់​ក្រុមហ៊ុន​នៅ​តំបន់ Giheung ក្រុង Yongin ដែល​ជា​កន្លែង​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក (Semiconductor) នៅ​ទីនោះ ។ សាំ​ស៊ុ​ង​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន GlobalFoundries របស់​សហរដ្ឋអាមេរិក​សម្រាប់​បច្ចេកវិទ្យា​១៤​ណា​ណូ​ម៉ែត្រ ។ លក្ខណៈ​ពិសេស​របស់​វា​នឹង​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​អាស្រ័យ​លើ​តម្រូវការ​របស់​អតិថិជន ។

លក្ខណៈ​ពិសេស​តែ​មួយ​គត់​ដែល​ថា Exynos គឺជា​បន្ទះ Chip ដំបូង​របស់​ក្រុមហ៊ុន Samsung Electronics ព្រោះ​វា​បាន​បង្កប់​ដោយ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ទំនើប ។ ទូរស័ព្ទ​ត្រកូល Galaxy នឹង​ក្លាយជា​ទូរស័ព្ទ​ដំបូង​ដែល​ក្រុមហ៊ុន​នឹង Upgrade Processor ។ ក្រុមហ៊ុន Samsung Electronics កំពុង​ពិចារណា​ថា​តើ​គួរតែ​ឈប់​ប្រើប្រាស់​បន្ទះ Chip  Snapdragon 820 របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Qualcomm ឬ​យ៉ាងណា ?

បន្ទះ Chip Exynos ថ្មី​របស់​សាំ​ស៊ុ​ង​នឹង​គាំទ្រ​ដល់​បច្ចេកវិទ្យា​ឥត​ខ្សែ LTE ចំនួន​៣ ។ ឧបករណ៍​ដែល​មាន​បន្ទះ Chip នេះ​នឹង​មាន​ល្បឿន​លឿន​ជាង​បន្ទះ Chip ពេល​បច្ចុប្បន្ន​។ ចំណែក​ត្រកូល Galaxy ជំនាន់​ក្រោយ​នឹង​ប្រើប្រាស់​បន្ទះ Chip នេះ​ទំនងជា Galaxy S7 និង S7 Edge ដែល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៦៕