ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​តា​រី​តាស​កម្ពុជា​ប្រគល់​ធុងសម្រាម​ជូន​ខេត្តសៀមរាប​សម្រាប់​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ​អុំទូក

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​រដ្ឋបាល​សាលាខេត្ត នា​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ អង្គការ​តា​រី​តាស​កម្ពុជា​បាន​នាំ​យក​អំណោយ​ជា​ធុងសម្រាម​ទាំង​តូច​ទាំង​ធំ​ចំនួន​៨​ឈុត មាន​ធុង​តូច​១២​ធុង​ ធំ​១២​ធុង មក​ប្រគល់​ជូន​រដ្ឋបាល​សាលាខេត្ត​សៀមរាប

ខេត្តសៀមរាប ៖ នៅ​រដ្ឋបាល​សាលាខេត្ត នា​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ អង្គការ​តា​រី​តាស​កម្ពុជា​បាន​នាំ​យក​អំណោយ​ជា​ធុងសម្រាម​ទាំង​តូច​ទាំង​ធំ​ចំនួន​៨​ឈុត មាន​ធុង​តូច​១២​ធុង​ ធំ​១២​ធុង មក​ប្រគល់​ជូន​រដ្ឋបាល​សាលាខេត្ត​សៀមរាប ដើម្បី​ទុក​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នា​ពេល​ខាង​មុខ​នេះ ក្នុង​គម្រោង​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ក្រោម​វត្តមាន​លោក គឹ​ម ឆៃ​ហៀ​ង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត អភិបាលក្រុង នាយករង​រដ្ឋបាល​សាលាខេត្ត និង​មន្ត្រី​សាលាខេត្ត​ជា​ច្រើន​រូប​ផង​ដែរ ។

តាម​ការ​បញ្ជាក់​របស់​តំណាង​អង្គការ​តា​រី​តាស​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ដោយ​ការ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​របស់​ខេត្ត ក្នុង​ការ​រៀបចំ​អនាម័យ បរិស្ថាន​ក្រុង ឲ្យ​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ​ក្នុង​ការ​ប្រមូលផ្តុំ​នូវ​ការ​សំណល់​តាម​ដងផ្លូវ​សាធារណៈ និង​ទីប្រជុំជន សំខាន់​នៅ​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នា​ពេល​ខាង​មុខ​នេះ ។ ម្យ៉ាងទៀត​ដោយ​ខេត្តសៀមរាប​ជា​ក្រុង​បុរាណ ដែល​ជា​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក​ចូល​មក​ទស្សនា​កម្សាន្ត​ទៀត​ផង ។

មាន​ប្រសាសន៍​ក្នុង​ពិធី​នោះ​ដែរ លោក គឹ​ម ឆៃ​ហៀ​ង ក្នុង​នាម​លោក ឃឹម ប៊ុ​ន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់​សកម្ម​របស់​អង្គការ​តា​រី​តាស​កម្ពុជា នា​ពេល​កន្លង​មក​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ក្នុង​ការ​ជួយ​ផ្តល់​នូវ​ស្បៀងអាហារ សម្ភារៈ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ទទួល​រង​គ្រោះ​ធម្មជាតិ និង​ការងារ​សុខភាព​អនាម័យ និង​ឧបទ្ទវហេតុ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។ លោក​បាន​បន្ត​ទៀត​​ថា ជាក់ស្តែង​នា​ពេល​នេះ ដែល​ខេត្ត​មាន​ភាព​ចាំបាច់​បំផុត​ក្នុង​ការ​ថែរក្សា​នូវ​បរិស្ថាន អនាម័យ​ក្នុង​ក្រុង​សៀមរាប ដែល​ជា​ទឹកដី​ប្រវត្តិសាស្ត្រ​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប ហើយ​បាន​កំពុង​ទាក់ទាញ​នូវ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្សាន្ត ហើយ​ក៏​ជា​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក​ផង​ដែរ ។ ដើម្បី​រក្សា​ឲ្យ​បាន​កិត្យានុភាព​នៃ​ក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ ទាំង​អាជ្ញាធរ មន្ត្រីរាជការ បណ្តា​អង្គការ និង​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា រួម​គ្នា​អនុវត្ត​ឲ្យ​ខាង​តែ​បាន​ក្នុង​ការ​រក្សា​បរិស្ថាន អនាម័យ ឲ្យ​សម​ស្រប​តាម​ប្រធានបទ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត និង សេវា​ល្អ ។

លោក គឹ​ម ឆៃ​ហៀ​ង បាន​បន្ត​ទៀត​ថា ថ្ងៃនេះ​យើង​បាន​ទទួល​នូវ​ធុងសម្រាម​ពី​អង្គការ​តា​រី​តាស​កម្ពុជា ស្រប​ទៅ​នឹង​តម្រូវការ​ចាំបាច់​ចំពោះ​មុខ​របស់​ខេត្ត និង​សាលាក្រុង ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ខាង​មុខ​នេះ ដើម្បី​រក្សា​បរិស្ថាន អនាម័យ​នៅ​តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ។

ឆ្លៀតឱកាស​នោះ​ដែរ លោក​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ទស្សនា​កម្សាន្ត​សម្បា​យ​ក្នុង​ពិធីបុណ្យ​អុំទូក​ទាំង​មក​ពី​ក្រៅ​ខេត្ត ក្នុង​ខេត្ត រួម​គ្នា​សម្អាត​នូវ​បរិស្ថាន​អនាម័យ​ដែល​ជា​កត្តា​ចម្បង​សម្រាប់​សុខភាព​យើង​ទាំងអស់​គ្នា ក៏​ដូច​ជា​ការ​លើក​ស្ទួយ​នូវ​បរិស្ថាន​ក្រុង​ប្រវត្តិសាស្ត្រ​នៃ​យើង​ផង​ដែរ ៕