ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​នាក់​ឪពុក​កូន ដែល​ប្រឈម​ជាប់គុក​អស់​១​ជីវិត ប៉ុន្តែ​មាន​អ្នក​ច្បាប់​សុំ​ឲ្យ​ចោទ​ត្រឹម​មនុស្សឃាត​ដោយ​អ​ចេតនា​វិញ

2 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ក្រោយ​ការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ពី​នគរបាល​ជំនាញ នៃ​ការិយាល័យ​កោសល្យ​វិ​ច្ច័​យ និង​បច្ចេកទេស​វិទ្យាសាស្ត្រ ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ជាមួយ​និង​គ្រូពេទ្យ កំណត់ហេតុ ត្រួតពិនិត្យ​សាកសព និង​កា​រវិ​និ​ច្ច័​យ…

ខេត្តស្ទឹងត្រែង ៖ ក្រោយ​ការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ពី​នគរបាល​ជំនាញ នៃ​ការិយាល័យ​កោសល្យ​វិ​ច្ច័​យ និង​បច្ចេកទេស​វិទ្យាសាស្ត្រ ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ជាមួយ​និង​គ្រូពេទ្យ កំណត់ហេតុ ត្រួតពិនិត្យ​សាកសព និង​កា​រវិ​និ​ច្ច័​យ បាន​បញ្ជូន​ទៅ​នគរបាល​ព្រហ្ម​កំរិត​ធ្ងន់ ធ្វើការ​ដាក់បន្ទុក​លើ​ជនសង្ស័យ ចំនួន​៣​នាក់ ឪពុក​និង​កូន ដោយ​សម្រេច​ចោទ​ពី​បទ​ឃា​.​ត​កម្ម​ដោយ​មាន​ទា​.​រុណ​កម្ម​អំពើ​ឃោ​.​ឃៅ ក្នុង​ជំពូក​ទី​១ ផ្នែក​ទី​១ មាត្រា​២០៥ ទោស​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

នា​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា ២០២១​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បញ្ជូន​ក្រុម​ជនសង្ស័យ​ទាំង ៣នាក់​ឪពុក​និង​កូន ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​សាកសួរ​បន្ថែម ក្នុង​សំណុំរឿង​ឃា​.​ត​កម្ម ដោយ​មាន​ទា​.​រុណ​កម្ម លើ​បុរស​វ័យ​ជាង ២០​ម្នាក់ រហូត​ដល់​ស្លា​.​ប់ ដោយ​ដៃ​និង​ជើង ត្រូវ​គេ​ព្រួត​ចាប់ចង​ស្លាបសេក ទៅ​ក្រោយ មាន​ខ្សែ​ចង​រឹត យ៉ាង​ល្អិតល្អន់ ជា​ច្រើន​ជុំ ហើយ​នគរបាល​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ និង​គ្រូពេទ្យ បាន​រក​ឃើញ​ពី​មូលហេតុ ដែល​បណ្តាល​អោយ​ជន​រង​គ្រោះ​ស្លា​.​ប់ គឺ​រង​ប៉ះ​បាក់​កង​.​ក និង​ថប់ដង្ហើម ។

មន្ត្រី​នគរបាល​ជំនាញ នៅ​ការិយាល័យ​កោសល្យ​វិ​ច្ច័​យ បាន​បង្ហើប​ថា តាម​ការ​ប្រមូល​វត្ថុ​តាង និង​ត្រួតពិនិត្យ​សាកសព បូក​រួមចិត្ត​សាស្ត្រ ក្នុង​ការ​កំណត់​មុខសញ្ញា​ជន​ដៃដល់ ដែល​សកម្ម ក្នុង​សកម្មភាព​ប្រព្រឹត្ត បណ្តាល​អោយ​ជន​រង​គ្រោះ​ស្លា​.​ប់ ជំនាញ​បាន​គូសបញ្ជាក់​ថា ជន​ដៃ​ក្នុង​ចំណោម​៣​នាក់ ឪពុក​និង​កូន គឺ​កូនប្រុស​ច្បង ឈ្មោះ លី​ម ម៉េ​ង​ឡុ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជន​ដែល​មាន​ច​រិ​កដៃ​ដល់​ ។

តាម​ប្រភព​ព័ត៌មាន អោយ​ដឹង​ថា ក្រុម​ជនសង្ស័យ ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​គោ និង​ចៀម រាប់រយ​ក្បាល ក្នុង​ទំហំ​ផ្ទៃដី​រាប់​សិបហិ​កតា នៅ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ក្រោយ​កើតហេតុ បាន​រក​មេធាវី សួន កុសល នៅ​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​ការពារ​ក្តី​ផង​ដែរ ។

លោក វ៉ា សុ​ផា​ន់ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ ស្នងការដ្ឋាន​នគរបាល​ខេត្ត បានអោយ​ដឹង​ថា ទាក់ទិន​ករណី​ឃា​.​ត​កម្ម​ខាងលើមាន​មេធាវី មក​ជួប​លោក​ជា​ច្រើន​សារ ក្នុង​គោលបំណង ការពារ​កូនក្តី និង​សន្និដ្ឋាន លើ​បទ មនុស្ស​ឃា​.​ត ដោយ​អ​ចេតនា ដែល​បទ​នេះច្បាប់ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ តែ​ប៉ុណ្ណោះ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​៦​លាន​រៀល ប៉ុន្តែ​លោក​មិន​អាច​ក្បត់ ឧត្តមគតិ គោលការណ៍​ច្បាប់ និង​ក្រម​សីល​ធ​ម៏​របស់​ខ្លួន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ