ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អនុគណ​សង្ឃ​ស្រុក​ពាម​រក៍​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥៥៥​គ្រួសារ

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ ព្រះ​អនុគណ​សង្ឃ​ស្រុក​ពាម​រក៍ ព្រះ​នាម សាន រស់ គង់នៅ​វត្ត​ស្ទឹង​ស្លូត ស្ថិត​ក្នុងភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ព្រះ​អ​ង្ឃ​បាន​រៀបចំ​ពិធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥៥៥​គ្រួសារ ។

ខេត្តព្រៃវែង ៖ នៅ​រសៀល​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ ព្រះ​អនុគណ​សង្ឃ​ស្រុក​ពាម​រក៍ ព្រះ​នាម សាន រស់ គង់នៅ​វត្ត​ស្ទឹង​ស្លូត ស្ថិត​ក្នុងភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ព្រះ​អ​ង្ឃ​បាន​រៀបចំ​ពិធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥៥៥​គ្រួសារ ។

ពិធី​ចែក​អំណោយ​នេះ​ចែក​ជា​២​ផ្នែក គឺ​ផ្នែក​ទី​១ គ្រួសារ​ដែល​ក្រលំបាក មាន​ចំនួន​២៥​គ្រួសារ ដែល​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម​, មី​១​កេស​, សារុង​១, ក្រមា​១, ទឹកត្រី​១​យួរ​,​ទឹកស៊ីអ៊ីវ​១​យួរ​, ខ្ទះ​ឆា​១, វែក​ឆា​១,  អំបិល​១​គីឡូក្រាម​, ច​ង្ក្រា​ន​ហ្គា​ស​១, កា​ធុន​១, ឆ្នាំងបាយ​១ និង​ថវិកា​២​ម៉ឺន​រៀល ។ ផ្នែក​ទី​២ ប្រជាពលរដ្ឋ​សាមញ្ញ​ចំនួន​៥៣០​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​បាន​សារុង​១, ក្រមា​១ និង​មី​៥​កញ្ចប់ ។

មាន​សង្ឃដីកា​នៅ​ក្នុង​កម្មវិធី​នោះ ព្រះ​អង្គ​បាន​បញ្ជាក់​ថា អំណោយ​ដែល​បាន​យក​មក​ចែក​ជូន​ដល់​ញូ​ម​ញាតិ​នា​ពេល​នេះ​ជា​អំណោយ​ដែល​បាន​មក​ពី​សប្បុរសជន​នៅ​ក្រៅ​ស្រុក​ផង ក្នុងស្រុក​ផង មួយ​ចំនួន​ទៀត​បាន​មក​ពី​ព្រះ​គុណ​ម្ចាស់​ជា​ព្រះ​ចៅអធិការ​វត្ត​​ដែល​គង់នៅ​តាម​វត្ត​មួយ​ចំនួន​ក្នុងស្រុក​ពាម​រក៍ ។ ព្រះ​អង្គ​បន្ត​ថា ថ្វីបើ​អំណោយ​នេះ​មាន​ចំនួន​តិចតួចស្តួចស្តើង​ក៏​ពិតមែន តែ​វា​អាច​ជួយ​សម្រាល​ដល់​ភាព​ខ្វះ​ខាង​របស់​ញូ​ម​ញាតិ​ជា​ពុទ្ធបរិស័ទ ហើយ​ក៏​ដើម្បី​រួមចំណែក​ជួយ​រំលែក​ទុក្ខ​លំបាក​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ។

លោក ថោ​ង វរលក្ខណ៍ ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ស្រុក​ពាម​រក៍ ក៏​បាន​មាន​មតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ នា​ឱកាស​នោះ​ដែរ​លោក​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​អនុគណ​សង្ឃ​ស្រុក​ពាម​រក៍ និង​ព្រះ​ចៅអធិការ​វត្ត​គង់នៅ​បណ្តា​វត្ត​មួយ​ចំនួន ព្រមទាំង​អស់លោក លោក​ស្រី​ដែល​ជា​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ផង​ដែរ ដែល​បាន​លះបង់​ទ្រព្យ​ធន់​ដូច​ជា​សម្ភារ​ប្រើប្រាស់ អង្ករ រួម​និង​ថវិកា​មួយ​ចំនួន​ទៀត ដើម្បី​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​បងប្អូន​ប្រជា​កសិករ​ដែល​មាន​ជីវភាព​ក្រលំបាក ខ្វះខាត​ស្បៀងអាហារ ។ ដោយ​កាយវិកា​ដ៏​សប្បុ​រស​របស់​ព្រះ​គុណ​ម្ចាស់ និង​អស់លោក​ជា​សប្បុរស​នៅ​ក្រៅ​ស្រុក ក្នុងស្រុក​នា​ពេល​នេះ​​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ទាំង​វិស័យ​ព្រះពុទ្ធ​សាសនា និង​វិស័យ​រាជរដ្ឋាភិបាល បាន​ដើរតួ​យ៉ាង​សំខាន់​ទៅ​លើ​ផ្នែក​មនុស្សធម៌ ក្នុង​ការ​រួម​គ្នា​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ភាព​អត់ឃ្លាន ។

លោក ថោ​ង វរលក្ខណ៍ ក៏​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់​ភូមិ ឃុំ ស្រុក ព្រមទាំង​កម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ពិសេស​ត្រូវ​អនុវត្ត​នូវ​គោល​នយោ​បា​យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​បាន​ល្អ​បន្ត​ទៀត ៕