ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​អន្តរជាតិ​​ជាំ​នឹង​ត្រូវ​​បិទ​ទំនិញ​សៀម​ទាំងស្រុង​ចូល​​កម្ពុជា​នៅ​ថ្ងៃ​ស្អែកនេះ

15 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មានជ័យ​ ៖ ​អាជ្ញាធរ​​កម្ពុជា​​​បាន​ចេញ​​សេចក្តីជូនដំណឹង​​មួយ​ទៅសាធារណ​ជន​​ និង​ទៅ​អាជ្ញាធរ​​ថៃ​ឱ្យ​ដឹ​ងថា ​ច្រកទ្វារ​អន្តរ​ជាតិ​ជាំនឹង​ត្រូវ​​បិទ​ទំនិញ​​របស់​ថៃ​​ទាំងស្រុង​​​ចូល​មក​​កម្ពុជា​នៅថ្ងៃស្អែក​​ទី​២៦ មីនា ​​២០១១ នេះ​។ ការបិទទំនិញ​​ថៃទាំងស្រុង​​នេះ គឺជា​ការ​​ឆ្លើយ​​តចំពោះ​​អាជ្ញាធរថៃ ​ដែលបាន​​បិទ​មិន​​ឱ្យ​​ទំនិញ​កសិ​ផល​​ (ទំនិញ​​កសិ​កម្ម​) ​កម្ពុជា​​ នាំ​ចូល​ទៅ​ក្នុង​​ទឹក​ដី​ថ្ងៃ ​ក៏ដូចជា​​​ទីផ្សារ​​ថៃ​​កាលពីប៉ុន្មាន​​ថ្ងៃ​មុន។ ​ចាំមើល​​​អ្នកណា​​​ខាត​ប្រាក់​ចំណូល​​ច្រើន​​ជា​​ង​អ្នក​ណា​? ហើយ​តើ​​អ្នកណា​​​ថប់​ដង្ហើម​សេដ្ឋ​កិច្ច​​​ជាង​អ្នកណា​?