កំណើនយ៉ាងឆាប់រហ័សនៃការបំភាយឧស្ម័ន CO2 នាំឱ្យកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រ, ការកើនឡើងកម្តៅទឹកក្នុងឈូងសមុទ្រ និងប្រព័ន្ធបរិយាកាសងាយនឹងបង្កហេតុច្រើនផ្សេងទៀត ។
ឈូងសមុទ្រប្រទេសម៉ិកស៊ិក ដែលជាមហាព្យុះសង្ឃរាប្រភេទថ្មីបានកើតឡើង។ ហេតុការណ៍អាកាសធាតុនេះ គឺជាសុបិនអាក្រក់ក្នុងការធ្វើមាត្រដ្ឋាន និងអាំងតង់ស៊ីតេ ។ នៅចំណុចកំពូលរបស់ពួកវា គឺខ្យល់បក់បោកនៅល្បឿន២០០ម៉ៃក្នុង១ម៉ោង ស្មើនឹង ៣២១.៨៦៩ គីឡូម៉ែត្រក្នុង១ម៉ោងដែលនឹងនាំយកនូវការបំផ្លិចបំផ្លាញដែលមិនអាចពិពណ៌នាបានទេ ។ រីឯដើមឈើត្រូវដករំលេីងទាំងឫស និងប៉ើងដូចជាឈើគូស ខណៈអគារ ខ្ពស់ៗក៏នឹងរងឥទ្ធិពលផងដែរ ។
ព្យុះបានកើនឡើង និងទឹកជំនន់ធ្វើដំណើរឆ្ពោះទៅទន្លេជាមួយនឹងល្បឿនមិនធម្មតា, ទម្លុះខ្សែការពារ និងនាំយករលក ខ្ពស់ៗទៀតផង។ ការបំផ្លាញរបស់ធម្មជាតិ និងមហន្តរាយផ្សេងទៀតបានចាយលុុយរាប់រយពាន់លានដុល្លារ។ ក្រុងក្បែរឈូងសមុទ្រនឹងត្រូវគេបោះបង់ចោលអំឡុងពេលនោះ (ឆ្នាំ២០៤៥) រួមបញ្ចូលទាំងក្រុង Houston និងក្រុង New Orleans ផង ៕
ចែករំលែកព័តមាននេះ