ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​និង​កម្រ​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ទេពអប្សរ «​ចិញ្ចឹម​ឆ្កែ​ពិការ​»
នាង​សារ៉ា ម៉ូរ៉ាន (​ឆ្វេង​) ជា​ទេពអប្សរ «​ជួយ​ឆ្កែ​ពិការ​» ដោយ​រក​ជើងសិប្បនិមិត្ត និង​ព្យាបាល​ឆ្កែ​ពិការ​ព​នេ​រ​ចរ​នៅ​លើ​ដងផ្លូវ​ក្នុងស្រុក​លី​ម៉ា ប្រទេស​ប៉េ​រូ ។ លើស​ពី​នេះ

១-​ទេពអប្សរ «​ចិញ្ចឹម​ឆ្កែ​ពិការ​»
នាង​សារ៉ា ម៉ូរ៉ាន (​ឆ្វេង​) ជា​ទេពអប្សរ «​ជួយ​ឆ្កែ​ពិការ​» ដោយ​រក​ជើងសិប្បនិមិត្ត និង​ព្យាបាល​ឆ្កែ​ពិការ​ព​នេ​រ​ចរ​នៅ​លើ​ដងផ្លូវ​ក្នុងស្រុក​លី​ម៉ា ប្រទេស​ប៉េ​រូ ។ លើស​ពី​នេះ នាង​ថែម​ទាំង​នាំ​ឆ្កែ​ហាត់ប្រាណ​តាម​ទី​សាធារណៈ​ផង​ដែរ ។

២-​ឈប់​ឱ្យ​កូន​បៅដោះ
មេ​ជ្រូក​មួយ​ក្បាល​ដែល​ម្ចាស់​ដឹក​ដើរ​ឆ្លងផ្លូវ​ដើម្បី​គេច​ពី​ទឹកជំនន់ ភាគ​ខាងជើង​ក្រុងមា​៉​នី​ល ប្រទេស​ហ្វ៊ី​លី​ពី​ន បាន​ឈប់​សម្រាក​ឱ្យ​កូន​បៅដោះ ។

៣-​រណ្តៅ​កណ្តាលផ្លូវ
មនុស្ស​ម្នា​ចោមរោម​មើល​រថយន្ត​មួយ​គ្រឿង​ដែល​ធ្លាក់​ចូល​រណ្តៅ​ស្រុត​នៅ​កណ្តាលផ្លូវ ក្នុង​ក្រុង​ប៉េ​កាំ​ង ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រង​របួស​ទេ ។

៤-​គូររូប​ខ្លា​លើ​រាង​កាយ
វិចិត្រករ​ឥណ្ឌា បាន​បង្ហាញ​ទឹកដៃ​គូរគំនូរ​លើ​រាង​កាយ​ប្រៀប​ដូច​រូប​ពិត ក្នុង​ពិធី​ដង្ហែ​ក្បួន​រូបគំនូរ​ខ្លា​នៅ​តំបន់ «​ខេ​រា​៉​ឡា​» ប្រទេស​ឥណ្ឌា​។ ពិធី​នោះ​ជា​លក្ខណៈ​ប្រពៃណី​ប្រចាំឆ្នាំ ដើម្បី​ស្វាគមន៍​ពិធី​ច្រូតកាត់​របស់​ឥណ្ឌា ។

៥-​អគារ​ស្ថាបត្យកម្ម​ថ្មី​មាន​រូបរាង​ដូច​យន្តហោះ
អគារ​គ្រប់គ្រង​ការ​ហោះហើរ «​ត្រាន​វើ​ល អ៊ែ​រ៍​ម៉ី​ស​ផ្លា​យ​» ស្ថិត​នៅ​អាកាសយានដ្ឋាន «​ច​ន អេស​កេ​ណ្ណឺ​ឌី​» ក្រុង​ញូ​វ​យ៉​ក សាងសង់​ក្នុង​ទម្រង់​ទៅ​ថ្ងៃ​អនាគត កំពុង​ពេញ​និយម និង​រំពឹង​ថា មាន​អ្នក​ចូល​ទស្សនា​សន្ធឹកសន្ធាប់ ។

៦-​វ៉ែនតា​ឌី​ជី​ថ​ល
បុគ្គលិក​ក្រុមហ៊ុន «​ប៉ា​រី​ស មី​គី ហូល​ឌី​ង​» ពាក់​វ៉ែនតា​ឌី​ជី​ថ​ល ជា​ផលិតផល​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ពិ​ព​រ័​ណ៍​ផលិតផល​បច្ចេកវិទ្យា​ទំនើប នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។
វ៉ែនតា​នោះ​អាច​ភ្ជាប់​ជាមួយ​ទូរស័ព្ទ​ចល័ត ដើម្បី​បានដឹង​ពី​ការ​ប្រកាស​អាសន្ន​នានា​នៅ​គ្រប់ពេល ។

៧-​ថ្លឹង​ទម្ងន់​សត្វ
សួនសត្វ​នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ចាប់ផ្តើម​ថ្លឹង​ទម្ងន់​សត្វ​ទាំង​បក្សី​ដល់​កង្កែប ដើម្បី​ត្រួតពិនិត្យ​សុខភាព​នៃ​ការ​រីក​ធំធាត់​ប្រចាំឆ្នាំ ។

៨-​ហោះហើរ​ជា​ក្រុម
យន្តហោះ​ប្រដេញ​របស់​កងទ័ពអាកាស​អី​ុ​តា​លី បាន​ហោះ​តម្រៀប​គ្នា​ជា​ក្រុម​នៅ​ពីលើ​ទីលានប្រណាំង​រថយន្ត F1 ក្រុង​ម៉ុ​ន​សា ប្រទេស​អីុ​តា​លី ៕