ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Microsoft បើក​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​ដំបូង​នៅ​អង់គ្លេស

8 ឆ្នាំ មុន

ក្រុមហ៊ុន Microsoft ប្រកាស​បើក​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​នៅ​ចក្រភព​អង់គ្លេស​នឹង​ផ្តល់​ជូន​សេវាកម្ម​អុ​ី​ន​ធើ​រ​ណេ​ត​ពី​ចក្រភព​អង់គ្លេស​ជា​លើក​ដំបូង ។ ថ្លែង​ក្នុង​សន្និសីទ​ក្រោម​ប្រធានបទ «​ស្រាវជ្រាវ​ព័ត៌មាន​នា​ពេល​អនាគត​»

ក្រុមហ៊ុន Microsoft ប្រកាស​បើក​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​នៅ​ចក្រភព​អង់គ្លេស​នឹង​ផ្តល់​ជូន​សេវាកម្ម​អុ​ី​ន​ធើ​រ​ណេ​ត​ពី​ចក្រភព​អង់គ្លេស​ជា​លើក​ដំបូង ។ ថ្លែង​ក្នុង​សន្និសីទ​ក្រោម​ប្រធានបទ «​ស្រាវជ្រាវ​ព័ត៌មាន​នា​ពេល​អនាគត​» ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ នាយក​ប្រតិបត្តិ​លោក​សត្យា ណា​ដេ​ឡា និយាយ​ថា ក្រុមហ៊ុន​មាន​គម្រោង​បើក​មជ្ឈមណ្ឌល​ចំនួន​ពីរ​ផ្សេង​ទៀត​នៅ​ចក្រភព​អង់គ្លេស​ឆ្នាំ​ក្រោយ ។

ការ​វិនិយោគ​នេះ​តម្លៃ​រាប់រយ​លាន​ផោន​ហើយ​វា​នឹង​អនុញ្ញាត​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល និង​ស្ថាប័ន​អាជីវកម្ម​ប្រើប្រាស់​សេវាកម្ម​អុ​ី​ន​ធើ​រ​ណេ​តរបស់​ក្រុមហ៊ុន Microsoft គឺ​កម្មវិធី Azure និង​កម្មវិធី Office 365 ដើម្បី​ធានា​ឱ្យ​បាន​នូវ​ទិន្នន័យ​របស់​អតិថិជន​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ចក្រភព​អង់គ្លេស ខណៈ​ពី​មុន​មជ្ឈមណ្ឌល​មាន​តែ​នៅ​ក្នុង​ប្រទេស​អៀរ​ឡង់ និង​ហូ​ឡង់​តែ​ប៉ុណ្ណោះ ។ 

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន Microsoft, Amazone និង​ក្រុមហ៊ុន Google កំពុង​តែ​ប្រកួតប្រជែង​គ្នា​ដើម្បី​លក់​សេវាកម្ម​អុ​ី​ន​ធើ​រ​ណេ​ត​ដែល​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ដើម្បី​មានមុខ​ងារ​ជំនួយ​ពី​ក្រៅ​ដូច​ជា​ការ​រក្សា​ទុក​ទិន្នន័យ និង​កម្មវិធី IT Software ដោយ​គ្មាន​តម្លៃ Hardware ពី​មុន​ទេ ។ ចំណែក​ទីផ្សារ​របស់​ក្រុមហ៊ុន​វិញ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា នឹង​មាន​តម្លៃ ៣,៤​ពាន់​លាន​ផោន ក្នុង​ចក្រភព​អង់គ្លេស​តែ​មួយ​គត់ ហើយ​វា​នឹង​កើនឡើង​យ៉ាង​ឆាប់​ហ័ស​ទៀត​ផង ។

ក្រុមហ៊ុន Amazone កាលពី​ស​ប្តា​ហ៍​មុន​បាន​ប្រកាស​ពី​គម្រោង​របស់​ខ្លួន​បើក​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​នៅ​ចក្រភព​អង់គ្លេស ។ លោក Liam Maxwell មន្ត្រីជាន់ខ្ពស់​ផ្នែក​បច្ចេកវិទ្យា​របស់​រដ្ឋាភិបាល​និយាយ​ថា បណ្តា​ក្រុមហ៊ុន​ទាំង​ពីរ​គឺ Amazone និង Microsoft បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​៣​ពាន់​លាន​ដុល្លារ​ក្នុង​ចំណោម​ពួក​គេ ។

ក្រុមហ៊ុន Microsoft បាន​វិនិយោគ​ច្រើន​ជាង​២​ពាន់​លាន​ដុល្លារ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ដោយ​ឆ្លងកាត់​តំបន់​អឺរ៉ុប ។ លោក Maxwell បន្ថែម​ទៀត​ថា រដ្ឋាភិបាល​បាន​ចំណាយ​លុយ​ច្រើន​ជាង​១​ពាន់​លាន​ផោន​លើ​ការ​គ្រប់គ្រង​មជ្ឈមណ្ឌល​ទិន្នន័យ ព្រោះតែ​ច្បាប់​ការពារ​ទិន្នន័យ​បង្ខំ​ឱ្យ​ខ្លួន​រក្សា​ទិន្នន័យ​ផ្ទាល់ខ្លួន​ក្នុង​ប្រទេស ។ នេះ​ជា​រឿង​ល្អ​ដែល​ក្រុមហ៊ុន Amazone និង Microsoft សាងសង់​ជ្ឈ​មណ្ឌល​ទិន្នន័យ​នៅ​ចក្រភព​អង់គ្លេស ព្រោះ​វា​នឹង​ជួយ​សន្សំ​សំចៃ​លុយ​យ៉ាងច្រើន​ដោយ​មាន​ប្រត្តិបត្តិការ​ពី​ខាងក្រៅ​ដូច្នេះ ៕