ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ខេត្តកណ្តាល ឃុំខ្លួន​ក្រុម​ឧក្រិដ្ឋជនចិន ៥​នាក់ ជួញដូរ កែច្នៃ វេច​ខ្ចប់ និង​ដឹកជញ្ជូន​គ្រឿងញៀ.ន ឆ្លងដែន​ទៅ​វៀតណាម ១០០​គីឡូក្រាម

2 ឆ្នាំ មុន
  • កណ្តាល

កណ្តាល​៖ ក្រុម​ឧក្រិដ្ឋជន ជាជនជាតិចិន ៥​នាក់ ពាក់​ព័ន្ធបទល្មើស​ជួញដូរ កែច្នៃ វេច​ខ្ចប់ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ពីកម្ពុជា ទៅ​ប្រទេស​វៀតណាម…

កណ្តាល​៖ ក្រុម​ឧក្រិដ្ឋជន ជាជនជាតិចិន ៥​នាក់ ពាក់​ព័ន្ធបទល្មើស​ជួញដូរ កែច្នៃ វេច​ខ្ចប់ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ពីកម្ពុជា ទៅ​ប្រទេស​វៀតណាម ១០០​គីឡូក្រាម ត្រូវបាន​តុលាការ​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ហើយ​។

​លោក ជួន សុ​បញ្ញា អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល បាន​ថ្លែងថា នៅ​រសៀល​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២១ លោក វ៉ាន់ សុ​បញ្ញា ចៅក្រម​ស៊ើបសួរ បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ក្រុម​ឧក្រិដ្ឋជន ៥​នាក់ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ពាក់ព័ន្ធ​បទល្មើស​ជួញដូរ កែច្នៃ វេច​ខ្ចប់ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ១០០​គីឡូក្រាម​។ ការសម្រេច​នេះ បន្ទាប់ពី​លោក សេង រិទ្ធី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ចោទប្រកាន់​ពីបទ ” កែច្នៃ ជួញដូរ ដឹកជញ្ជូន និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា ៣៩ មាត្រា​៤០ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​របាយការណ៍​ពី​សមត្ថកិច្ច បានអោយដឹងថា កម្លាំង​សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដែលមាន​ការសហការ​ចូលរួម​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រតិបត្តិការ ៣​ថ្ងៃ ដើម្បី​បង្ក្រាប​លើ​ទីតាំង​កែច្នៃ​ផលិត​គ្រឿងញៀន ៤​កន្លែង​របស់​ក្រុម​ឧក្រិដ្ឋជន ដោយ​ចាប់​ជនបរទេស​ចំនួន ៦​នាក់ ក្នុង​បទល្មើស ជួញដូរ កែច្នៃ វេច​ខ្ចប់ និង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម ព្រមទាំង​រឹបអូស​គ្រឿងញៀន​ជិត ១០០ គីឡូក្រាម​។ ទីតាំង​ទាំង ៤​កន្លែង​នោះ រួមមាន​៖ នៅ​ស្រុក​មុខកំពូល ខេត្តកណ្ដាល នៅ​ខណ្ឌ​ច្បារអំពៅ ១​កន្លែង និង​៣​កន្លែង នៅ​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

ជន​ត្រូវ​ចោទ ៥​នាក់ ដែល​ឃាត់ខ្លួន​៖ ទី​១​ឈ្មោះ LIANG LI HUA ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ចិន​។ ទី​២-​ឈ្មោះ QIU QING WEI ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ចិន​។ ទី​៣​ឈ្មោះ CHEN ZHI QIANG ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ ចិន សញ្ជា​តិ កាណាដា​។ ទី​៤​ឈ្មោះ CHEN SHEN TANG ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិ ចិន ។ ទី​៥​ឈ្មោះ LI YI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ ចិន ។

រីឯ​វត្ថុតាង ដែល​ចាប់យក​រួមមាន​៖ សារធាតុ​ញៀន​ប្រភេទ​(​ថ្នាំ​ក្រវី​) អិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ៩៤ គីឡូ ៣១២.៨៨ ក្រាម​។ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៤២.៨៥ ក្រាម​។ សារធាតុ​ផ្សំ (P2P)​ទម្ងន់ ១០​គីឡូ ៥១៩.៨៨​ក្រាម​៕ ឆដា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ