ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹម សុខា​ថា អនុរដ្ឋមន្រ្តីការបរទេស​ជប៉ុនមួយរូប​ព្រួយបារម្ភ​ពីសុវត្ថិភាព​​តំណារាស្រ្ត​ក្រោយមានអំពើហិ.ង្សា

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​អនុប្រធាន​​គណបក្សសង្គ្រោះជាតិ ​​លោក កឹម សុខា​ ​​បានសរសេរនៅលើ​​បណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page​ ​ផ្លូវការ​របស់​លោកបង្ហោះនៅ

រាជធានីភ្នំពេញ ៖​ ​អនុប្រធាន​​គណបក្សសង្គ្រោះជាតិ ​​លោក កឹម សុខា​ ​​បានសរសេរនៅលើ​​បណ្តាញទំនាក់ទំនងសង្គម​ (Facebook) Page​ ​ផ្លូវការ​របស់​លោកបង្ហោះនៅ​ប៉ុន្មាននាទីមុននេះ​មានខ្លឹមសារទាំងស្រុងថា ​”នៅវេលាម៉ោង ១១:៣០ព្រឹក​ ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ​នៅក្រសួងការបរទេសជប៉ុន ​ខ្ញុំ កឹម សុខា ​និងលោក សម រង្សុី បាន​ជួបសវនាការជាមួយ​ លោក Seiji KIHARA ​អនុរដ្ឋមន្រ្តីក្រសួងការបរទេស ​។ យើងលើកឡើងនូវបញ្ហាសំខាន់ៗ​ “ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ហិង្សា ​ថ្ងៃទី២៦ ​ខែតុលា” និង “ដំណើរការបោះឆ្នោត ​ ឆ្នាំ២០១៧ និងឆ្នាំ២០១៨”​។ ជាការឆ្លើយតបរបស់​អនុរដ្ឋមន្ដ្រីក្រសួងការបរទេស លោកបានបញ្ជាក់ថា ​“លោកបានតាមដាន​ព្រឹត្តិការណ៍ ថ្ងៃទី២៦ ខែតុលា​ ដោយយកចិត្តទុកដាក់ខ្ពស់ ​ហើយលោកមានការព្រួយបារម្ភយ៉ាងខ្លាំង”​ ។ លោកបន្តសង្កត់ធ្ងន់ថា ​“បញ្ហាបែបនេះ អាចនឹង​កើតឡើងទៀត ​ជាពិសេសលោក​ព្រួយ​បារម្ភចំពោះការ​ប៉ះពាល់ដល់សុវត្ថិភាពតំណាងរាស្រ្ត”​ ។ ហើយលោកបានស្នើឲ្យយើងផ្តល់​ព័ត៌មានបន្ទាន់​ ក្នុងករណីនេះមកគាត់ ​។ លោកបានគូស​បញ្ជាក់ផងដែរថា “ស្ថិរភាព​នយោបាយត្រូវការជាចាំបាច់​ សម្រាប់អភិវឌ្ឍប្រទេស ​ក៏ប៉ុន្តែស្ថិរភាពនេះ​ ក៏ត្រូវធានាឲ្យមាន​ការបោះឆ្នោតដោយសេរី ​ត្រឹមត្រូវ ​និងបើកចំហផងដែរ”។