ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ដូច​គេ​ចុក !

8 ឆ្នាំ មុន

អ្នក​និយាយ​ចេះ​តែ​និយាយ​… អ្នក​ថា ចេះ​តែ​ថា​… ឯ​អ្នក​ចាំ​មើល ចាំ​ស្តាប់​នៅ​តែ​ចាំ​… ចាំ​អត់​ឃើញ​មាន​ខ្យល់​សោះ ! រក​ចោទប្រកាន់​អ្នក​ណា​ក៏​មិនកើត​ដែរ​…ដូច​ជា​រឿង​ក្តី​ពាក់ព័ន្ធ​ឃាតក.ម្ម​ព្រៃ.ផ្សៃ​បំផុត ដែល​ផ្សព្វផ្សាយ​ពេញ​ពិភពលោក​របស់

អ្នក​និយាយ​ចេះ​តែ​និយាយ​… អ្នក​ថា ចេះ​តែ​ថា​… ឯ​អ្នក​ចាំ​មើល ចាំ​ស្តាប់​នៅ​តែ​ចាំ​… ចាំ​អត់​ឃើញ​មាន​ខ្យល់​សោះ ! រក​ចោទប្រកាន់​អ្នក​ណា​ក៏​មិនកើត​ដែរ​…
ដូច​ជា​រឿង​ក្តី​ពាក់ព័ន្ធ​ឃាតកម្ម​ព្រៃផ្សៃ​បំផុត ដែល​ផ្សព្វផ្សាយ​ពេញ​ពិភពលោក​របស់​ឧកញ៉ា ថោ​ង សា​រ៉ាត់ មក​ដល់​ពេល​នេះ​បាត់​ឈឹង ដូច​គេ​ចុក​រន្ធ​ត្រចៀក ។

មិនមែន​តុលាការ​មិន​កាត់ក្តី​ទេ​… កាត់​ខ្លះ​ដែរ ដូច​ជា​រឿង​ទុក​កាំភ្លើង​ខុសច្បាប់​នៅផ្ទះ​… កាត់ក្តី​អាណា​ល្អិតល្អោច​… អា​ធោ​ម​ៗ… ម្ចាស់​ថ្លៃ​អើយ បាត់​ឈឹង ! លែង​ឮ លែង​មាន​ស្នូរ​អ្វី​ទាំងអស់​… មិន​ខុស​ពី​យក​ជ័រស្អិត​ធំ​ៗ​ញាត់​រន្ធ​ត្រចៀក​ទេ​… ម្ចាស់​ថ្លៃ​… ម្ចាស់​យមរាជ​ទាំងឡាយ​អើយ​… ប៉ុន្តែ​បើ​រឿង​ក្តី​របស់​អ្នក​ក្រីក្រ ល្ហេ​ម​ល្ហា​ម​… វ៉ៃ​ចេញ​អស់ហើយ !! ឬ​មួយ​មក​ពី​ឯករាជ្យ​ពេក ?

រឿង​ក្តី​មួយទៀត​ក៏​មិនធម្មតា​ដែរ​… រឿង​ឧកញ៉ា សុខ ប៊ុ​ន ស្តែង​ចេញ​នូវ​ភាព​អស្ចារ្យ ធ្វើ​ឱ្យ​កញ្ញា​សា​សា ស្ទើរ​ស្លាប់ ស្ទើរ​រស់​ម្តង​… ក៏​ស្ងាត់​ដែរ​… ទោះបី​អ្នក​ប្រព្រឹត្ត​សារភាព​គ្រប់គ្រាន់​ហើយ​ក៏​ដោយ ។

ញឹកញាប់​ណាស់​ហើយ​… គេ​ឃើញ​ឧកញ៉ា សុខ ប៊ុ​ន មក​ដេក​សម្រាក​កាយា​យ៉ាង​រំភើយ​នៅ​មន្ទីរពេទ្យរ​ស្ស៊ី ទំនង​ប៉ូវ​កម្លាំង ឱ្យ​ដូច​ដើម​ក៏​មិនដឹង !
ប៉ូវ​អី​ប៉ូវ​ទៅ​…! គួរ​កាត់ទោស​ឱ្យ​ហើយ​ៗ​ទៅ ដើម្បី​ឱ្យ​អ្នក​ច្បាប់ «​ក្រៅ​ខោ​»​ទាំងឡាយ ដែល​មាននៅ​ពេញ​នគរ​… ខ្លះ​អត់​ការ​ធ្វើ​… ខ្លះ​កំពុង​បន្ត​ការ​សិក្សា​… បានឃើញ «​តុលាការ​ឯករាជ្យ​» បញ្ចេញ​ធាតុ​ពិត​… បង្ហាញ​«​វិជ្ជា​គុន​» ឱ្យ​មហាជន​ដឹងផង​… កុំ​ធ្វើ​ដូច​គេ​យក​ជ័រ​ធំ​ៗ ញ៉ុ​ក​រន្ធ​ត្រចៀក ដូច​រឿង​ឃាតកម្ម​របស់​ឧកញ៉ា ថោ​ង សា​រ៉ាត់ អី​…​ខ្មាស​«​យមរាជ​»​ឋាន​ក្រោម​ណាស់ !!

ចំណែក​អ្នកទោស​ល្ហា​ម ក្រីក្រ​… ឈឺ​ទាល់តែ​ក្បែរ​ស្លាប់ អត់​មានសំណាង​ដេកពេទ្យ​រុ​ស្ស៊ី​ឱ្យ​ត្រជាក់​ខ្លួន​ទេ​… កុំ​សូវ​ពេក !
កាត់ក្តី​ផូង​ៗ​ទៅ​… ឬ​មាន​ឈើ​ខ្ទាស់ ?

អាណិត​ជាងគេ​លោក​ប្រធាន​សាលាដំបូង​… ស៊ីសង​លើ​លោក​ប្រធាន​… បើ​លោក​ប្រធាន​ឆ្កឹះ ប្រហែលជា​ធ្លាក់​លឿន​… ហេ ! ហេ !
                       អា​ឡេវ