ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​ទទួល​អំណោយ​អាវ​រងា​ និង​រថយន្ត​វីហ្គោមួយគ្រឿងពី​សម្តេច​​ហ៊ុន​ ​សែន

8 ឆ្នាំ មុន

​ខេត្ត​មណ្ឌល​គិរី​​ ៖ អាវ​រងា​ចំនួន​៤៥០​អាវ​ដែល​ជា​អំណោយ​​របស់​​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ចែក​ជូន​កងកម្លាំង​យោធា​នា​រដូវរងា

​ខេត្ត​មណ្ឌល​គិរី​​ ៖ អាវ​រងា​ចំនួន​៤៥០​អាវ​ដែល​ជា​អំណោយ​​របស់​​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ចែក​ជូន​កងកម្លាំង​យោធា​នា​រដូវរងា និង​តាម​រយៈ​លោកឧត្តម​សេនី​យ៏​ឯក ហ៊ុន​ ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធ​​ពល​ខេមរភូមិន្ទ ត្រូវ​បាន​លោក​ឧត្តម​សេនី​យ៍​ត្រី ឃិ​ន​ ម៉េ​ង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​ចុះ​ចែក​ជូន​ដល់​កម្លាំង​តាម​បណ្តា​ក្រុង​-​ស្រុក​ទាំង​ប្រាំ​នៅ​ក្នុង​ខេត្ត​។

លោក​ឧត្តម​សេនី​យ៍​ត្រី ឃិ​ន ម៉េ​ង​ស្រេង​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​បាន​មាន​ប្រសា​ស​ន៏​ថា ស​ម្តេច​តេ​ជោ​តែង​យកចិត្តទុកដាក់​ដល់​កងកម្លាំង​ទាំងអស់​មិន​ថាតែ​នៅ​ខេត្តមណ្ឌលគិរី​ ឬ​ខេត្ត​ណា​នោះ​ទេ​ គឺ​សម្តេច​បាន​យក​ពេលវេលា​ និង​ធនធាន​ផ្ទាល់​របស់​សម្តេច​ដើម្បី​ឧ​ប​ត្ថ​ម្ភ​ដល់​នាយទាហាន​ និង​ពល​ទាហាន ដែល​កំពុង​មាន​តួនាទី​បម្រើ​ជាតិ​មាតុភូមិ​។​

លោក​មេបញ្ជាការ​ខេត្ត​បាន​ប្រសា​ស​ន៍បន្ត​ថា បន្ទាប់​ពី​បាន​ទទួល​អាវ​រងា​ពី​លោកហ៊ុន ម៉ា​ណែ​ត​ នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ ​រួច​លោក​ក៏​បាន​បន្ត​យក​រងា​ទាំងនោះ​មក​ចែក​ជូន​ជា​បន្ទាន់​ដល់​កង​ម្លាំ​ង​ដែល​ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៥ នៅ​មូលដ្ឋាន​កងទ័ព​ស្រុក​កោះ​ញែក​ភ្លាម​ៗ​ ដោយ​មិន​ទុក​ឲ្យ​ហួស​រដូវរងា​ឡើយ​។

ក្រៅពី​អាវ​រងា​ដែល​បាន​ចែក​ជូន​ដល់​កម្លាំងយោធា​ខេត្តមណ្ឌលគិរី​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ ក៏​បាន​ឧ​ប​ត្ថ​ម​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​នូវ​រថយន្ត​ម៉ា​កវី​ហ្គោ​​ ស៊េរី​២០១៣ មួយ​គ្រឿង​ផង​ដែរ​ដើម្បី​ជា​ការ​ងាយស្រួល​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្នុង​ការ​ប្រើប្រាស់​ដឹក​ជញ្ជូន​កម្លាំង​ទាហាន​បម្រើ​ដល់​ជាតិ​មា​តុ​ភួ​មិ​។

លោក​ឧត្តម​សេនី​យ៍​ត្រី ឃិ​ន ម៉េ​ង​ស្រេង​ បាន​ថ្លែងអំណរគុណ​ជា​អណេក​ជូន​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​ដែល​ជា​និច្ច​ជា​កាល​សម្តេច​តែង​យកចិត្តទុកដាក់​លើបញ្ហា​សន្តិសុខ​ជាតិ ប្រជាជន​ និង​ជា​ពិសេស​លើ​បញ្ហា​សុខភាព​របស់​កងទ័ព​។​

​លោក​ក៏​បាន​ផ្តាំផ្ញើ​​ទៅ​ដល់​មេបញ្ជាការ​សឹក​រង​ក្រុង​ស្រុក​ទាំង​ប្រាំ​នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​យក​អាវ​រងា​ទាំងនេះ​ទៅ​ចែក​ជូន​ដល់​នាយទាហាន​ នាយទាហានរងគ្រប់​ៗ​គ្នា​មិន​ត្រូវ​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ឲ្យ​ហួស​រដូវរងា​ទេ​៕​​