ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី រិ​ទ្ធី ចង់​សាក​កម្លាំង​ជាមួយ​រៀមច្បង ធឿ​ន ធា​រ៉ា ម្ដង​មើល តើ​ខ្លាំង​ប៉ុណ្ណា?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ លី រិ​ទ្ធី មក​ពី​ក្លិប​មី​ស្ទើ​លី​គុន​ខ្មែរ​ខេត្តសៀមរាប ត្រូវ​បាន​គណៈកម្មការ​ប្រកួត​រៀបចំ​ឱ្យ​ប៉ះ​ជាមួយ​កីឡាករ​ជើង​ចាស់​គ្មាន​គូ​ប្រៀប ធឿ​ន ធា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម នៅ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​៥ ខែមិថុនា​ខាង​មុខ​នេះ​។

រាជធានី​ភ្នំពេញ ៖ កីឡាករ លី រិ​ទ្ធី មក​ពី​ក្លិប​មី​ស្ទើ​លី​គុន​ខ្មែរ​ខេត្តសៀមរាប ត្រូវ​បាន​គណៈកម្មការ​ប្រកួត​រៀបចំ​ឱ្យ​ប៉ះ​ជាមួយ​កីឡាករ​ជើង​ចាស់​គ្មាន​គូ​ប្រៀប ធឿ​ន ធា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម នៅ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍ ទី​៥ ខែមិថុនា​ខាង​មុខ​នេះ​។

តាម​ពិត លី រិ​ទ្ធី ក៏​ជា​កីឡាករ​លំដាប់​ជួរ​មុខ​ម្នាក់​ដែរ ហើយ​ក៏​ធ្លាប់​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​មិន​តិច​ឆ្នាំ​នោះ​ទេ​។ ម្យ៉ាងវិញទៀត មួយ​រយៈ​មុន​ៗ គេ​ច្រើន​តែ​ធ្លាប់​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ជា​ញឹក​បំផុត​។​ដោយឡែក​ចំពោះ​កីឡាករ​កម្ពុជា គ្នា​ឯង​វិញ គឺ​មិនសូវ​នោះ​ទេ​។ ហេតុ​ដូច្នេះ​ហើយ ទើប​មួយ​រយៈ​ចុង​ក្រោយ​ដែល​មានការ​រីក​រាល​ជំងឺ​កូ​វី​ដ​១៩ មកនេះ មិនសូវ​ដែល​បានឃើញ​រូបគេ​មានមុខ​ឡើង​សង្វៀន​ប្រកួត​ញឹកញាប់​ដូច​កីឡាករ​ដទៃ​នោះ​ឡើយ​។

ហើយ​គេ​ចាំ​មិន​ខុស​ទេ​នោះ នេះ​ក៏​ជា​លើក​ទី​១ ផង​ដែរ ដែល​កីឡាករ​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្តសៀមរាប​រូប​នេះ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ ធឿ​ន ធា​រ៉ា​។ មិនតែប៉ុណ្ណោះ គេ​ក៏​មិន​ហ៊ាន​ធ្វើការ​អះអាង​ទុក​មុន ចំពោះ​លទ្ធផល​ចុង​ក្រោយ​ថា យ៉ាងណា​នោះ​ដែរ​។ តែ​គេ​បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ថា នឹង​មិន​ឱ្យ​អ្នកគាំទ្រ​ខកបំណង​នោះ​ទេ​។

រីឯ​កីឡាករ ធឿ​ន ធា​រ៉ា វិញ​នោះ គេ​ពិតជា​ដឹង​ច្បាស់​ហើយ​ថា មួយ​រយៈ​ចុង​ក្រោយ​មកនេះ​អត់​មាន​អ្នក​ណា​ម្នាក់​អាច​ផ្ដួល​គេ​បាន​ឡើយ​។ ធឿ​ន ធា​រ៉ា ធ្លាប់​មានបទពិសោធន៍​ប្រកួត​មិន​តិច​ឆ្នាំ​នោះ​ទេ ហើយ​ក៏​ធ្លាប់​ឆ្លង​ដែន​ទៅ​ប្រកួត​នៅ​ស្រុក​ថៃ​រាប់​លើក មិន​អស់​រួច​មក​ហើយ​ដែរ​។ ប៉ុន្តែ​ចំពោះ​ការ​មក​ប៉ះ​ជាមួយ លី រិ​ទ្ធី លើក​នេះ គេ​ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ​។ គ្រាន់តែ​ដឹង​ថា ធឿ​ន ធា​រ៉ា ក៏​បាន​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ ដើម្បី​រង់ចាំ​ស្វាគមន៍ លី រិ​ទ្ធី លើក​នេះ​ដែរ​។

ក្រៅពី​នេះ ក៏​នៅ​មាន​គូប្រកួត​ដ៏​ជក់ចិត្ត​ចំនួន​៣​គូ​បន្ថែម​ទៀត រួម​មាន ៖ កីឡាករ សំ អាន មក​ពី​ក្លិប​ឯក​ភ្នំ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ស៊ន រ៉ា​គី​ម មក​ពី​ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង​, កីឡាករ​នី សុ​ភី មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ះ​ជាមួយ​កីឡាករ គឹ​ម វាសនា មក​ពី​ក្លិប​ខេត្តស្វាយរៀង​។

លើក​នេះ ជា​ជំនួប​សងសឹក ព្រោះ​អី​គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​២០២០ គេ​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​មក​ម្ដង គឹ​ម រិ​ទ្ធី ត្រូវ នី សុ​ភី វាយ​ឱ្យ​សន្លប់​ទឹក​ទី​៤ ខណៈ​កីឡាករ សូត្រ សុខ​ឃី​ម ក្លិប​បក្សី​ស្លាប​ដែក​ប៉ះ​ជាមួយ​កីឡាករ អេ​លី​ត ហែម​ឡុ​ង ក្លិប​នាយកដ្ឋាន​អង្គរក្ស​។

ចំណែក​គូប្រកួត​ដណ្ដើម​ប្រាក់​លាន​ពី​ខា​រ៉ា​បាវ​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​វិញ ក៏​មិន​អន់​នោះ​ដែ​។ កីឡាករ សុខ សា​វិ​ន មក​ពី​ក្លិប​នាយកដ្ឋាន​អង្គរក្ស ត្រូវ​ប៉ះ​ជាមួយនឹង​កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដើម្បី​ដណ្ដើម​យក​ប្រាក់​លាន ខណៈ​កីឡាករ រិ​ន សា​រ័​ត្ន មក​ពី​ក្លិប​ខេត្តព្រៃវែង ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​សោម វិ​ឆ័​យ មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ