ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ និង​ទីក្រុង​លី​យ៉ុ​ងសហការ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ និង​អ្នក​វិនិយោគ​បារាំង​មក​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ទេសចរ​ណ៍​សហការ​ជាមួយ​អគ្គ​​កុងស៊ុល​កម្ពុជា និង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​ប្រចាំ​ទីក្រុង​លី​យ៉ុ​ង ប្រទេស​បារាំង​បានធ្វើការ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ និង​អ្នក​វិនិយោគ​

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ទេសចរ​ណ៍​សហការ​ជាមួយ​អគ្គ​​កុងស៊ុល​កម្ពុជា និង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​ប្រចាំ​ទីក្រុង​លី​យ៉ុ​ង ប្រទេស​បារាំង​បានធ្វើការ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ និង​អ្នក​វិនិយោគ​បារាំង​មក​កម្ពុជា​ គ្រា​ដែល​ស​ន្និ​សិ​ទ​សហប្រតិបត្តិការ​កម្ពុជា​-​បារាំង​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ទេសចរណ៍​ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ទីក្រុង​លី​យ៉ុ​ង ប្រទេស​បារាំង​ ដោយ​មានការ​ចូលរួម​ពី​លោក​ទ្រី ឈី​វ ​អគ្គនាយករង​ទេសចរណ៍ និង​លោក Jean Claude Poimboeuf អគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក Jacques Beaulieu កុងស៊ុល​កិត្តិយស​កម្ពុជា ប្រចាំ​ទីក្រុង​លី​យ៉ុ​ង អ្នក​វិនិយោគ​បារាំង​ក្នុង​វិស័យ​ទេសចរណ៍​ និង​អាជ្ញាធរ​បារាំង​មួយ​ចំនួន​ប្រមាណ​ជាង​១០០​នាក់​។

លោក​ទ្រី ឈី​វ​ តំណាង​ក្រសួងទេសចរណ៍ បាន​បង្ហាញ​អំពី​សក្តានុពល និង​ភាព​ទាក់ទាញ​ទេសចរណ៍​នៅ​កម្ពុជា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​កម្ពុជា និង​កាលានុវត្តភាព​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

លោក​បញ្ជាក់​ថា បារាំង​ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន ​ទេសចរ​បារាំង​មក​កម្ពុជាមាន​ចំនួន​កាន់តែ​ច្រើន ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​ធំ​ៗ​ទាំង​១០របស់​កម្ពុជា​ផង​ដែរ​ ចំណែក​ការ​វិនិយោគ​របស់​បារាំង​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​រួម​មាន ផ្នែក​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ទីភ្នាក់ងារ​ទេសចរណ៍ និង​សេវាកម្ម​ទេសចរណ៍​ជា​ច្រើន​ទៀត​។

សូម​រំលឹក​ថា បច្ចុប្បន្ន​ក្រសួងទេសចរណ៍បាន​និង​កំពុង​យកចិត្តទុកដាក់​រៀបចំ​គោលនយោបាយ​ទាក់ទាញ​ទេសចរ​បារាំង​ចូល​​មក​កម្ពុជា​៕