ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​ជួប​គ្រោះ​អកុសល​ដួល​ចូល​ក្រោម​កង់​រថយន្ត​អូស​ជិត​១០​ម៉ែត្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ព្យាយាម​វ៉ា​ជែង​ខាងឆ្វេង​ម៉ូតូ​កង់​បី​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ជាមួយនឹង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ដែល​បើក​ស្រប​ទិស​គ្នា ធ្វើ​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិន​អូស​ជិត​១០​ម៉ែត្

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង​ព្យាយាម​វ៉ា​ជែង​ខាងឆ្វេង​ម៉ូតូ​កង់​បី​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​ទាក់​ដៃចង្កូត​ជាមួយនឹង​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ដែល​បើក​ស្រប​ទិស​គ្នា ធ្វើ​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​កិន​អូស​ជិត​១០​ម៉ែត្រ​ស្លា​.​ប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២១ ត្រង់​ចំណុច​ក្បែរ​សាលា​បឋម​សិក្សា​ភូមិ​ឬ​ស្សី តាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កោះកុង​1A-0671 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​លឿន​ទៀត​។

ប្រភព​ដដែល​បន្ត​ថា លុះដល់​ចំណុច​កើតហេតុ ម៉ូតូ​នោះ​ក៏​បាន​ព្យាយាម​ជិះ​វ៉ា​ជែង​ខាងឆ្វេង​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា តែ​ស្រប​ពេល​គ្នា​នោះ​ដែរ ក៏​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ម៉ាក FUSO ពណ៌​បៃតង់ ពាក់​ស្លាក​លេខ ភ្នំពេញ​3F-0141 បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ធ្វើ​ដំណើរ​ទិស​ដៅ​ស្របគ្នា និង​បើក​ទន្ទឹម​ខាងឆ្វេង​ជាមួយ​ម៉ូតូ​កង់​បី ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​ពេល​ម៉ូតូ​រង​គ្រោះ​ព្យាយាម​ជិះ​វ៉ា​ជែង​ម៉ូតូ​កង់​បី​បាន​បន្តិច ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន​ផង​នោះ ក៏​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង រួច​ទៅ​ទាក់​ដៃចង្កូត​ជាមួយនឹង​កាង​ចំហៀង​ខាងស្តាំ​រថយន្ត​កុងតឺន័រ​ធ្វើ​ឲ្យ​ម៉ូតូ​ដួល និង​ខ្ទាត​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ចូល​ទៅ​ខាងក្រោម​កង់​រថយន្ត​កិន​អូស​ជិត​១០​ម៉ែត្រ​នៅ​ជាប់​ក្រោម​កង់​រថយន្ត​នោះ​ស្លា​.​ប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​តែ​ម្តង ចំណែកឯ​ម៉ូតូ​វិញ​បាន​រង​ការ​ខូចខាត​បន្តិចបន្តួច​។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ​នោះ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ក៏​បាន​ឈប់​រថយន្ត រួច​បើកទ្វារ​ចុះ​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្តង​។ ចំណែក​ស​.​ព​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា មានស្រុក​កំណើត​នៅ​ឯ​ខេត្តព្រៃវែង​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​។ ចំណែកឯ​ស​.​ព​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ និង​បាន​ប្រគល់​ស​.​ព​ឲ្យ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ខេត្តព្រៃវែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ