ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវស្នេហាត្រីកោណ! ​ដេញតាមកា.ប់ម៉ូតូ​គូស្នេហ៍ ស្លា.ប់ខាងប្រុស ចុះលើកខាងស្រីយកទៅបាត់​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​ បន្ទាប់​ពី​ជិះ​ម៉ូតូ​​មួយគ្រឿង​ដឹក​សង្សារ​បោះពួយ​យ៉ាង​លឿន​ គេច​ពី​

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​ បន្ទាប់​ពី​ជិះ​ម៉ូតូ​​មួយគ្រឿង​ដឹក​សង្សារ​បោះពួយ​យ៉ាង​លឿន​ គេច​ពី​ជនសង្ស័យ​ពីរ​នាក់​ដែល​ជិះ​កាន់​កាំបិត​ដេញ​តាម​កា.ប់​ពីក្រោយ រហូត​ជិះ​ទៅ​បុក​នឹង​ទ្វារ​ដែក​មួយ​ផ្ទាំង បណ្តាល​ឱ្យ​​ដួលបែកក្បាល​ស្លា.ប់​ ចំណែកនារីជាសង្សារដែលរងរបួសសន្លប់​ស្តូកស្តឹង ត្រូវ​ក្រុម​ជនសង្ស័យ​ចុះ​មក​លើក​​នាង​​ដាក់​លើ​ម៉ូតូ​​រួចជិះ​គេចខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​កាំបិត​.បុ័ងតោ​មួយ​ដើមនៅកន្លែងកើតហេតុ ។​

ហេតុការណ៍​ខាងលើនេះ​​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ថ្ងៃ​ទី​១​ ខែមិថុនា​ ឆ្នាំ​២០២១​ត្រង់​ចំណុច​ខាង​មុខ​ដេប៉ូ​ខ្សាច់​ចាក់​អង្រែ​លើ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​2 ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ គិ​ន សុ​ខឿន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងមាស ស្នាក់​នៅ​ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​រស្សី​កែវ​ រាជធានីភ្នំពេញ ។ ចំណែកនារីជាសង្សារមិនស្គាល់អត្តសញ្ញាណនោះទេ ។​

​តាម​ប្រភពព័ត៌មានពី​​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេឃើញ​ជន​រង​គ្រោះ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​​ហ្ស៊ុយ​គី​និ​ច ពណ៌​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​ 1GN-2249 ​មាន​ឌុ​ប​នារី​ម្នាក់​ជា​សង្សារ​ ​បាន​ធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវជាតិ​លេខ​២ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​ព្យាយាម​​ជិះ​គេច​ពី​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ប្រដាប់​ដោយ​កាំបិត.​បុ័ងតោ​មួយ​ដើម ដេញ​តាម​កា.ប់​​ពីក្រោយ​។ លុះមក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ជន​រង​គ្រោះ​ក៏​បាន​ប្រតាយប្រតប់​គ្នា​ជាមួយ​នឹង​បុរស​ទាំង​ពីរ​នាក់​ដែល​ដេញ​តាម​កា.ប់ពីក្រោយ​​នោះ ​ធ្វើ​ឲ្យ​ម៉ូតូ​​របស់​ជន​រង​គ្រោះ​រេ​ចង្កូត​ឡើង​លើ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​ទៅ​បុក​នឹង​ទ្វារ​ដែក​មួយ​ផ្ទាំង​របស់​ដេប៉ូ​ខ្សាច់​ ថែម​ទាំង​បុក​ប​ង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ​រីឯ​​នារី​ជា​សង្សារ​បាន​សន្ល.ប់​ស្ដូកស្ដឹង ចំណែកឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ភ្លាម​ៗ​នោះ​បុរស​ទាំង​ពីរ​នាក់​ដែល​ជិះ​ដេញ​តាម​ជន​រង​គ្រោះ ក៏​បាន​ឈប់​ម៉ូតូ ​និង​​ចុះ​​ទៅ​​លើក​​យក​នារី​ជា​សង្សារ​របស់​ជន​រង​គ្រោះ​ដាក់​លើ​ម៉ូតូ​របស់​ពួក​គេ រួច​ក៏​ជិះ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​។ បន្ទាប់​មក​ទើប​​បង្កការ​ភ្ញាក់​ផ្អើ.ល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​រួម​ទាំង​រថយន្ត​ត​សង្គ្រោះ​របស់​គ្លីនិក​ឯក​ជន​ចុះ​មក​ដល់ ប៉ុន្តែ​ជា​អកុសល​ខណៈ​ពេល​ដែល​រថយន្ត​សង្គ្រោះ​មក​ដល់​ ជន​រង​គ្រោះ​បាន​ស្លា.ប់​បាត់​ទៅ​ហើយ​។

ក្រោយ​កើតហេតុ គេឃើញ​​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ និង​​ស្រែក​ទ្រហោយំ​គួរ​ឲ្យ​សោកសង្រេង ក្នុង​នោះ​បុរស​ជា​ឪពុក​របស់​ជន​រង​គ្រោះ​មានការ​តក់ស្លុត​ខ្លាំង​ពេក​រហូត​ដួល​សន្ល.ប់ ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុមគ្រួសារ​សាច់ញាតិ​ និង​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​នារី​ជា​សង្សារ​នោះ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​មក​ហើយ ​ប៉ុន្តែ​​មួយ​រយៈពេល​​ខ្លី​​កន្លង​ទៅ​នេះ ឮថា ​ជន​រង​គ្រោះ​និង​នារី​ជា​សង្សារ​បាន​បែក​គ្នា ដោយ​មិនដឹង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ព្រោះ​តែ​ជន​រង​គ្រោះ​មិនសូវ​ទម្លាយ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ប្រាប់​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​​ដឹង​ច្រើន​នោះ​ទេ​។ ដោយឡែក​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ ដោយ​មិន​បាន​ប្រាប់​នរណា​ម្នាក់​ថា​ខ្លួន​ទៅ​ណា​នោះ​ទេ រហូត​ដល់​ក្រោយ​ពេល​កើតហេតុ ទើប​មាន​គេ​​ទំនាក់ទំនង​ទៅ​ប្រាប់​ក្រុមគ្រួសារសាច់ញាតិ និងមិត្តភក្តិ​ថា ជន​រង​គ្រោះ​បាន​ស្លា.ប់​បាត់​ទៅ​ហើយ ទើប​ពួក​គាត់​ប្រញាប់ប្រញាល់​មកកាន់​​កន្លែង​កើតហេតុ ទើប​ដឹង​ថា​ ជន​រង​គ្រោះ​មក​ជួប​នឹង​នារី​ជា​សង្សារ​ដែល​មាន​ទីលំនៅ​ម្តុំ​ចាក់​អង្រែបែបនេះ​​សោះ​។ ប៉ុន្តែ​ក៏​មិនដឹង​ថា​ជន​រង​គ្រោះ​និង​នារី​ជា​សង្សារ​បាន​ត្រឡប់​មក​ត្រូវ​រ៉ូវ​គ្នា​វិញ ឬ​ក៏​យ៉ាងណា​នោះ​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ស.ព​ជន​រង​គ្រោះ បាន​រក​ឃើញ​​ស្នាម​រ​បួស​មួយ​កន្លែង​ត្រង់​ចង្កា​​ខាងឆ្វេង​ ដោយសារ​​ត្រូវគេ​​កា.ប់​នឹង​កាំបិត ​និង​​បាន​រក​ឃើញ​កាំបិ.ត​បុ័ងតោ​មួយ​ដើម ដែល​ជ្រុះ​ក្បែរ​ស.ព​ជន​រង​គ្រោះ​ផង​ដែរ​។

សមត្ថកិច្ច​ជំនាញ​ក៏​បាន​ដាក់​ការ​សន្និដ្ឋាន​ជំហាន​ដំបូងថា ករណី​ខាងលើ​​បណ្ដាល​មក​ពី​ជម្លោះ​ស្នេហា​ត្រីកោណ​។ បន្ទាប់​ពី​ពិនិត្យ​រួច​សមត្ថកិច្ច​ក៏​បាន​ប្រមូល​វត្ថុ​តាង​ទាំងអស់​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត​។ ដោយឡែក​ស.ព​បុរស​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទួល​ ដើម្បីរៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ