ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ Fuso ដាច់​ហ្វ្រាំង​បាន​គល់​ឈើ​ជួយ​ទប់

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ ​រថ​យន្តធុន​ធ្ងន់​មួយ​គ្រឿង​​បោល​ចុះ​ចំណោត​ផ្លូវ​យ៉ាង​លឿន​រេ​ចង្កូត​ទៅ​ បុក​ផ្ទប់​គល់​ដើម​ស្ងាវ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ក្បាល​ទាំង​ ស្រុង​ ប៉ុន្តែ​សំណាង​ល្អ អ្នក​បើក​បរ និង​ព្រូ​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​នៅ​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ តុលា​ ហើយ​ការ​បុក​លាន់​សំលេង​យ៉ាង​ខ្លាំង​នោះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់ ​មនុស្ស​ម្នា​ជា​ច្រើន​នាំ​គ្នា​ទៅ​ចោម​រោម​មើល​។ លោក​អនុ​សេនីយ៍​ទោ កែវ សារ៉ន

ខេត្ត​ព្រះ​សីហនុ ៖ ​រថ​យន្តធុន​ធ្ងន់​មួយ​គ្រឿង​​បោល​ចុះ​ចំណោត​ផ្លូវ​យ៉ាង​លឿន​រេ​ចង្កូត​ទៅ​បុក​ផ្ទប់​គល់​ដើម​ស្ងាវ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ក្បាល​ទាំង​ស្រុង​ ប៉ុន្តែ​សំណាង​ល្អ អ្នក​បើក​បរ និង​ព្រូ​បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​នៅ​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ តុលា​ ហើយ​ការ​បុក​លាន់​សំលេង​យ៉ាង​ខ្លាំង​នោះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​មនុស្ស​ម្នា​ជា​ច្រើន​នាំ​គ្នា​ទៅ​ចោម​រោម​មើល​។ លោក​អនុ​សេនីយ៍​ទោ កែវ សារ៉ន នគរ​បាល​ការិយា​ល័យ​ចរាចរ​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​ឱ្យ​ដឹង​ថា រថ​យន្ត​នោះ​​ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​៣A០០៤៣​ ពណ៌​ទឹក​ប្រាក់​លាយ​ខៀវ​ជា​របស់​ក្រុម​ហ៊ុន​ CN បើក​បរ​ដោយ​ឈ្មោះ​សឿង សា​រិន ភេទប្រុស​ អាយុ​២៩​ឆ្នាំ មាន​ទី​លំនៅ​ក្នុងស្រុក​អង្គ​ស្នួល​ ខេត្ត​​កណ្តាល​។

តាម​សំដី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា ​រថយន្ត​ម៉ាក Fuso បើក​មក​ពី​ទិស​រាជ​ធានី​ភ្នំពេញ​ចូល​ខេត្ត​ព្រះ​សីហនុ ដោយ​ផ្ទុក​​ខ្សាច់​ពេញ​។ ពេល​ចុះ​​ចំណោត​យាយ​ម៉ៅ​រថ​យន្តនោះ​​មាន​ល្បឿន​កាន់​តែ​លឿន​ លុះ​ទៅ​ដល់​ក្រុម​ទី​៥ ភូមិ​៣ សង្កាត់​​៣ ចំងាយ​ពី​​ស្ថានីយ​ប្រេង​សូ​គី​មិច​ប្រមាណ​ជា​១៣០​ម៉ែត្រ ស្រាប់​តែ​​រេ​ចង្កូត​ធ្លាក់​ពី​លើ​ថ្នល់​ជាតិ​ទៅ​ឆ្វេង​ដៃ​បុក​ដើម​ស្ងាវ​ពេញ​ទំហឹង​។​ ​ប្រភព​ដដែល​បញ្ជាក់​ថា​ យោង​តាម​សំដី​អ្នក​​បើក​បរ​បញ្ជាក់​ថា​ ហេតុ​ការណ៍​នោះ​បណ្តាល​មក​ពី​ដាច់​​ហ្វ្រាំង ហើយ​សាង​លេខ​ទប់​មិន​ចូល​ដូច្នេះ​ហើយ​គេ​សំរេច​ចិត្ត​កាច់​​ចង្កូត​រក​គល់​ឈើ​ដើម្បី​ជួយ​ទប់។ ​នៅ​ក្នុង​ហេតុ​ការណ៍​នោះ ​បើ​គ្មាន​គល់​ឈើ​ទប់​ទេ​អាច​បង្ក​ឱ្យអ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវរង​គ្រោះ​ថ្នាក់​​ ព្រោះ​​ផ្លូវ​​ចំណោត​រហូត​ដល់​ភ្លើង​ស្តុប​កែង​ផ្លូវ​បំបែក​ទៅ​​ស្ថានីយរថ​ភ្លើងឯណោះ​៕