ទីក្រុង​ចំនួន​11​មាន​មហាសេដ្ឋី​ច្រើន​ជាងគេ​ប្រចាំឆ្នាំ​2015


កោះសន្តិភាព​សូម​បង្ហាញ​ជូន​ទីក្រុង​ចំនួន ១២ ដែល​មាន​មហាសេដ្ឋី​ច្រើន​ជាងគេ​លើ​លោក ដោយ​យោង​ទៅ​តាម​គេហទំព័រ​បរទេស The Richest ៖

១-​ញូ​វ​យ៉​ក​៧៨​នាក់
ក្នុង​ឆ្នាំ​២០១៥ នេះ​ទីក្រុង​ញូ​វ​យ៉​ក​មាន​មហាសេដ្ឋី​ចំនួន​៧៨​នាក់ ច្រើន​ជាង​ទីក្រុង​ដទៃ​ផ្សេង​ទៀត​លើ​សាកលលោក ។ មហាសេដ្ឋី​ទាំងនោះ​សុទ្ធតែ​មាន​ប្រាក់​ច្រើន​លើសលប់ រួម​មាន​លោក​ម៉ៃ​ឃើ​ល ប្លូ​ម​ប៊ើ​ហ្គ័​រដែ​ល​ជា​អតីត​អភិបាលក្រុង​ញូ​វ​យ៉​ក​, លោក​រ៉ូ​ភើ​ត មឺ​ដូច ជា​សេ​ដី្ឋ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

ក្រៅពី​នេះ​មាន​អ្នកជំនួញ​ជោគជ័យ​ច្រើន​រូប​ទៀត​ពី​ផ្នែក​មួយ​ចំនួន​នៃ​ពិភពលោក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ញូ​វ​យ៉​ក​ដើម្បី​អភិវឌ្ឍន៍​របរ​របស់​ពួក​គេ ។ 

២-​មូ​ស្គូ​៦៨​នាក់
នៅ​ពេល​និយាយ​រឿង​លុយ គឺ​និយាយ​ដល់ទី​ក្រុង​មូ​ស្គូ​ដែល​មាន​លោក​អា​លី​សឺ យ៉ូ​ស្មាន​នៅ និង​លោក​វី​ក​ទ័​រ វី​ក​សេល​ប៊ើ​ហ្គ័​រ ។ ទាំង​ពីរ​នាក់​នេះ គឺជា​មហាសេដ្ឋី​រក​ចំណូល​ដោយ​ខ្លួនឯង ពោល​គឺ​គ្មាន​ទ្រព្យសម្បត្តិ​បន្សល់​ទុក​ពី​ឪពុក​-​ម្តាយ​ទេ ។

លោក​វី​ក​សេល ប៊ើ​ហ្គ័​រ គឺជា​ម្ចាស់​គ្រប់គ្រង​ក្រុមហ៊ុន​ពហុ​ផលិតផល​រុ​ស្សី​មានឈ្មោះ​ថា Renova Group ។ ចំណែក​លោក យ៉ូ​ស្មាន​នៅ គឺជា​បុរស​មាន​ជាងគេ​នៅ​រុ​ស្ស៊ី​ជាមួយ​ទឹកប្រាក់​ចំនួន​១៤,៧​ពាន់​លាន​ដុល្លារ ដែល​រួម​បញ្ចូល​ទាំង​ក្រុមហ៊ុន Digital Sky Technologies​និង​ក្រុមហ៊ុន FIE ។ មូ​ស្គូ​គឺជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ដទៃ​ផ្សេង​ទៀត​ក្នុង​លោក​ដែល​មាន​មហាសេដ្ឋី​ច្រើន​ជាងគេ គឺ​មាន​មហាសេដ្ឋី​៦៨​នាក់ ។

៣-​ហុងកុង​៦៤​នាក់
ទីក្រុង​ហុងកុង​មាន​សេដ្ឋី​៦៤​នាក់ ហើយ​មួយ​ចំនួន​បាន​បង្កើត​ទំហំ​ទឹកប្រាក់​តាម​រយៈ​វិស័យ​អចលនទ្រព្យ ។ ជា​ការណ៍​ពិត​ណាស់​បច្ចុប្បន្ន​នេះ​មាន​ឧស្សាហកម្ម​រីក​ដុះដាល​ក្នុង​ទីក្រុង ។ ដូច្នេះ​សេដ្ឋី​ប្រាក់​ពាន់ និង​សេដ្ឋី​ប្រាក់​លាន​បាន​ទទួល​ប្រាក់​តាម​រយៈ​ប្រាក់​ចម្រុះ ។ ក្រៅពី​នេះ​អ្នកជំនួញ លោក Liu Che Woo មានទ្រព្យ​សម្បត្តិ ដោយសារ​តែ​ការ​បើក​កា​សុ​ី​ណូ​នៅ​ហុងកុង ។ បច្ចុប្បន្ន​លោក​Woo មាន​ទឹកប្រាក់​ចំនួន​៨,៩ ពាន់​លាន​ដុល្លារ ។

៤-​ទីក្រុង​ឡុ​ង​ដ៍​៤៦​នាក់
៤៦​នាក់​នៃ​មហាសេដ្ឋី​របស់​ពិភពលោក​រស់នៅ​ក្នុង​ក្រុង​ឡុ​ង​ដ៍ ។ សាច់ប្រាក់​គិត​ជា​មធ្យមភាគ​របស់​ពួក​គេ​ប្រហែលជា​១៣៣,៧ ពាន់​លាន​ដុល្លារ និង​មធ្យមភាគ​មហាសេដ្ឋី​ក្រុង​ឡុ​ង​ដ៍​មាន​ចំនួន​៣,៤៣​ពាន់​លាន​ដុល្លារ ។ ទន្ទឹម​គ្នា​នេះ​ដែរ​ក៏​មាន​របាយការណ៍​ឱ្យ​ដឹង​ថា ចំនួន​មហាសេដ្ឋី​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​មាន​ចំនួន​ច្រើន​ជាង​ទ្វេ​ដង ។ មួយ​ចំនួន​នៃ​អ្នកមាន​ទ្រព្យសម្បត្តិ​ដូច​ជា​លោក​លាក់​ស្ម៊ី មី​តា​ល់​ដែល​ជា​សេដ្ឋី​ដែកថែប​ពី​ប្រទេស​ឥណ្ឌា​ដែល​មាន​ទឹកប្រាក់​ជាង​២៣​ពាន់​លាន​ដុល្លារ ។

៥-​ប៉េ​កាំ​ង​៤៥​នាក់
ប្រហែលជា​១%​នៃ​ប្រជាជន​រស់នៅ​ក្នុង​ប្រទេស​ចិន គឺជា​មហាសេដ្ឋី​ពី​ក្រុង​ប៉េ​កាំ​ង ។ ចាប់តាំងពី​មានការ​ជាប់​គាំង​ទីផ្សារ​ភាគហ៊ុន​មក វា​បាន​ក្លាយជា​បញ្ហា​ប្រឈម​ខ្លាំង​បំផុត ដើម្បី​មានទ្រព្យ​សម្បត្តិ និង​គ្រប់គ្រង​មូលនិធិ​ឱ្យ​បាន​ត្រឹមត្រូវ ។ យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​បាន​ក្លាយជា​បញ្ហា​ប្រឈម​បន្ថែម​ទៀត​សម្រាប់​មេដឹកនាំ​បក្ស​ដើម្បី​ទទួល និង​រក្សាទ្រព្យ​សម្បត្តិ ។ អ្នកមាន​ជាងគេ​បំផុត​ក្នុង​ទីក្រុង​ប៉េ​កាំ​ង រួម​មាន​លោក​ហ្ស៊ាំ​ង ហ្ស៊ី​ន និង​លោក​ប៉ាន ហ្ស៊ីយី ។ ទាំង​ពីរ​នាក់ គឺជា​អ្នកដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ជាងគេ​បំផុត​ក្នុង​ប្រទេស​ចិន ។

៦-​ឌូ​បៃ​៣៤​នាក់
យោង​តាម​ទស្សនាវដ្តី​ហ្វ​ប ប្រហែលជា​១​ភាគ​៣ នៃ​អ្នកមាន​ទាំងអស់​នៅ​មជ្ឈិម​បូព៌​៌ា​មានការ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក ។ ចំពោះ​ទីក្រុង​ឌូ​បៃ​មាន​មហាសេដ្ឋី​ចំនួន​៣៤​នាក់។ លោក​ហ្សេ​ក​អា​មេ​ត ប៊ី​ន​សា​អីុ​ត​អាល់ ម៉ាក​ថួន គឺជា​អ្នកមាន​ជាងគេ​បំផុត​ក្នុង​ចំណោម​អ្នកមាន​ផ្សេង​ទៀត​នៅ​ក្រុង​ឌូ​បៃ ។ ដោយ​ជាប់​សែ​រាជវង្ស និង​ជា​កូនប្រុស​អតីត​អ្នក​កាន់​អំណាច​នៅ​ឌូ​បៃ លោក​មាន​ទឹកប្រាក់​ចំនួន ១៨​ពាន់​លាន​ដុល្លារ ។

ចំណែក​អ្នកជំនួញ​នៅ​អា​រ៉ាប់​រួម​ល្បីឈ្មោះ គឺ​លោក​អា​ឌូ​ឡា​ហ្វ ប៊ី​ន​អាល់​ហ្គូ​រ៉ែ បាន​ប្រកប​មុខ​ជំនួញ​លើ​ផ្នែក​ឧស្សាហកម្ម សំណង់ និង​បរិក្ខារ​លក់រាយ ។ 

៧-​មុម​បៃ​៣៣​នាក់
ទីក្រុង​មុម​បៃ​មាន​ចំនួន​មហាសេដ្ឋី​ចំនួន​៣៣​នាក់ ។ គេហទំព័រ​បរទេស The Knight Frank Wealth Report ឆ្នាំ​២០១៥​នេះ​បាន​ចាត់​ថ្នាក់​ទីក្រុង​មុម​បៃ នៅ​ចំណាត់ថ្នាក់​ទី​៦ ក្នុង​ចំណោម​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​ចំនួន​២០​ផ្សេង​ទៀត​។ ទ្រព្យសម្បត្តិ​ក្នុង​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ទ្វេ​ដង​រយៈពេល​១០​ឆ្នាំ​ទៀត ។ ក្រុមហ៊ុន​អចលនទ្រព្យ  ភោជនីយដ្ឋាន និង​ក្រុមហ៊ុន Software មាន​សន្ទុះ​យ៉ាង​ខ្លាំង​ក្នុង​ក្រុង​មុម​បៃ ។ ក្រៅពី​នេះ​មាន​ធនាគារ និង​ក្រុមហ៊ុន​កម្សាន្ត​ផង​ដែរ ។

៨-​សេ​អ៊ូ​ល​២៩​នាក់
វិស័យ​ទេសចរណ៍ និង​ប្រព័ន្ធ​កុំព្យូទ័រ គឺជា​អាជីវកម្ម​ធំ​នៅ​ទីក្រុង​សេ​អ៊ូ​ល ។ ក្រៅពី​នេះ​ក៏​មាន​ឧស្សាហកម្ម​បច្ចេកវិទ្យា​ដែល​បាន​ផ្តល់​ភាព​រីក​ចម្រើន​ក្នុង​ក្រុង​ផង​ដែរ ។ បុគ្គល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ក្នុង​ប្រទេស​កូរ៉េ​រួម​មាន​លោកស្រី​លី ស៊ូ​ជុន​ដែល​ជា​អ្នកជំនួញ​ឧស្សាហកម្ម កុំព្យូទ័រ និង​វិស័យ​ទេសចរណ៍ ។ លោកស្រី​មាន​ទឹកប្រាក់​ចំនួន​២,៣​ពាន់​លាន​ដុល្លារ ។

៩-​អីុ​ស្តង់​ប៊ុល​២៨​នាក់
ទីក្រុង​អីុ​ស្តង់​ប៊ុល​មាន​មហាសេដ្ឋី​ចំនួន​២៨ នាក់ ដែល​ទឹកប្រាក់​សរុប​មាន​ចំនួន​៤៨,៧​ពាន់​លាន​ដុល្លារ និង​មាន​មធ្យមភាគ​ទ្រព្យសម្បត្តិ​មហាសេដ្ឋី​ក្នុង​ក្រុង​ចំនួន​១,៦២​ពាន់​លាន  ដុល្លារ ។ អីុ​ស្តង់​ប៊ុល ត្រូវ​បាន​គេ​ពិចារណា​ថា គឺជា​ក្រុង​ក្រ​ជាងគេ​ក្នុង​ចំណោម​ទីក្រុង​ក្រ​លើ​ពិភពលោក  ប៉ុន្តែ​ប្រាក់​ចំណូល​នៃ​បុគ្គល​មាន​ទ្រព្យសម្បតិ្ត​ទាំងនេះ​នៅ​តែ​មាន​ចំនួន​ច្រើន​ជាង​បណ្តា​ប្រទេស​ផ្សេង​ទៀត ។ បុគ្គល​មានទ្រព្យ​មាន​ដូច​ជា​លោក ហ៊ូ​ស្នូ អូ​ហ្ស៊ី​ជី​ន ដែល​បាន​លក់​ក្រុមហ៊ុន Finansbank ទៅ​ឱ្យ​ធនាគារជាតិ​ក្រិ​ក តម្លៃ ២,៧៦​ពាន់​លាន​ដុល្លារ ។

១០-​សៅ​ប៉ូ​ឡូ​២៥​នាក់
សៅ​ប៉ូ​ឡូ​គឺជា​ទីក្រុង​នៃ​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​រថយន្ត ។ ក្រៅពី​នេះ​មាន​ក្រុមហ៊ុន​ផ្នែក​ឱសថ ផលិត​ថែរក្សា​សម្រស់ និង​សម្លៀក​បំពាក់ ។ មាន​វី​ធី​សាស្ត្រ​ច្រើន​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​មហាសេដ្ឋី តែ​មិន​បាន​រួម​បញ្ចូល​ក្នុង​វិស័យ​ទេសចរណ៍​ទេ ។ ចំណែក​មធ្យមភាគ​មហាសេដ្ឋី​ក្នុង​ក្រុង​សៅ​ប៉ូ​ឡូ​មាន​ចំនួន​៤,៦​ពាន់​លាន​ដុល្លារ ។ ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និក និង​កុំព្យូទ័រកំ​ពុងរីក​ដុះដាល ហើយ​បណ្តា​មហាសេដ្ឋី​កំពុង​វិនិយោគ​ក្នុង​ឧស្សាហកម្ម​នេះ ។

១១-​តូ​ក្យូ​១៦​នាក់
ទីក្រុង​តូ​ក្យូ មាន​មហាសេដ្ឋី​ចំនួន​១៦​នាក់ ដែល​មាន​មធ្យមភាគ​៧១​ពាន់​លាន​ដុល្លារ ។ ភាគច្រើន​នៃ​ពួក​គេ​មាន​ប្រាក់​យ៉ាង​ហោច​ណាស់​ចំនួន​៣០​លាន​ដុល្លារ ។ តូ​ក្យូ​ជា​ក្រុង​ដែល​ឈានមុខ​គេ​ផ្នែក​ឧស្សាហកម្ម​នៅ​ជប៉ុន ៕

កំសាន្ដ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ