ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងសំណង់​៤​នាក់នាំ​គ្នា​ផឹកស្រា​ថ្នាំ​ពស់វែកក្លែម​សាច់​ឆ្កែ​ពុល​ក្អួតចង្អោរ​សន្លប់៣​នាក់​

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ជា​កម្មករ​សំណង់​ចំនួន​៣​នាក់ក្នុង​ចំណោម​៤​នាក់ មាន​អាការ​ក្អួតចង្អោររហូត​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង ត្រូវ​លោក​តាជី ប្រញាប់​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗនៅ​មន្ទីរពេទ្យ​បង្អែក​

ខេត្តបាត់ដំបង ៖ បុរស​ជា​កម្មករ​សំណង់​ចំនួន​៣​នាក់ក្នុង​ចំណោម​៤​នាក់ មាន​អាការ​ក្អួតចង្អោររហូត​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង ត្រូវ​លោក​តាជី ប្រញាប់​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន បន្ទាប់​ពីពួក​គេ​ចេញពី​ធ្វើការ​ជា​កម្មករ​សាងសង់​វត្ត​មួយ​កន្លែង រួច​នាំ​គ្នា​ទិញ​ស្រាថ្នាំ​ត្រាំ​ពស់វែក​ចំនួន​២​លី​ត្រអង្គុយ​ផឹក​ក្លែម​ជាមួយ​សាច់​សុនខ (​ឆ្កែ​) ​។

​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​១០ ​វិច្ឆិកា ​​២០១៥​​ ស្ថិត​នៅ​ក្បែរ​បរិវេណ​វត្ត​ព្រះពុទ្ធ ក្នុងភូមិ​ព្រះពុទ្ធ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ​​១-ឈ្មោះ ផូក រុន ហៅ​ហួច ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​​២-ឈ្មោះ ផូក រតនា ហៅ​លី​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ទី​៣-ឈ្មោះ ពាម រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទាំងអស់​គ្នា​ជា​កម្មករ មានស្រុក​កំណើត​រស់នៅ​ភូមិ​គោក​រលួស ឃុំ​ដំ​ដែក ស្រុក​សូត្រ​និគម ខេត្តសៀមរៀប ​​ទើប​មក​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ភូមិ​ខាងលើ បាន​រយៈពេល​១០​ថ្ងៃ​ប៉ុណ្ណោះ ។

ប្រភព​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ បន្ទាប់​ពី​សម្រាក​ការងារ​ធ្វើ​កម្មករ​សំណង់តែងតែ​នាំ​គ្នា​ទិញ​ស្រាថ្នាំ​នៅ​តូប​លក់​ចាប់ហួយ​នៅ​ក្បែរ​វត្តមក​ផឹក​ដើម្បីបាយ​ឆ្ងាញ់ លុះ​នៅ​ថ្ងៃ​កើតហេតុ ពួក​គេ​បាន​រៃ​អង្គាស​លុយ​គ្នា​យក​ទៅ​ទិញ​ស្រាថ្នាំ​ដូច​សព្វ​មួយដង​រួច​ក៏​នាំ​គ្នា​អង្គុយ​ផឹក​ក្លែម​សាច់​ឆ្កែ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយ​មក​ស្រាប់តែ​បុរស​ម្នាក់ ឈ្មោះ ពាម រី អាយុ​៣០​ឆ្នាំ មាន​អាការ​ក្អួតចង្អោរ ដោយ​ឃើញ​ដូច្នេះ​ក៏​នាំ​គ្នា​ចាប់​កោសខ្យល់ តែ​មិន​បាត់​គឺ​​​កាន់តែ​ក្អួត​ខ្លាំង​ឡើង​ៗ រហូត​ដល់​បែក​ប្រ​ម៉ាត់​ថ្លាន់ ទើបក្រោយមក​មាន​បុរស​២​នាក់​ចាប់ផ្តើម​ក្អួត​បន្តបន្ទាប់ ដេក​ននៀល​រដូករណែល​នៅ​ក្នុង​រោង ​។

​ដោយ​ឃើញ​សភាព​មិន​ស្រួល​ទើប​លោក​តាជី​នៅ​ក្នុង​វត្ត​ខាងលើបាន​ទាញ​យក​រថយន្ត​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃ​លន ត្រូវ​គ្រូពេទ្យ​ចាក់​ថ្នាំ និង​ព្យួរសេរ៉ូម​ទាន់​ពេល​វេលា ។

លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ប្រហែលជា​នៅ​ក្នុង​ស្រាថ្នាំ​មាន​សារជាតិ​ពុល អង់​ទ្រី​ន ដែល​គេ​ដាក់​លាយ​ចូល​បន្តិចបន្តួច​ដើម្បី​ឱ្យ​ស្រា​កាន់តែ​ខ្លាំង​ឈួ​លឡើង ហើយ​ម្យ៉ាងវិញទៀត អាច​មក​ពី​ជន​រង​គ្រោះ​ទាំង​បី​នាក់​មាន​សភាព​ខ្សោយ ​បន្ទាប់​ពី​ធ្វើការងារ​ហត់​អស់កម្លាំង​មិន​ទាន់​ហូប​បាយ​ផង នាំ​គ្នា​ផឹកស្រា​ទើប​បណ្តាល​ឱ្យទៅ​ជា​ក្អួតចង្អោរ​បែបនេះ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ លោកគ្រូ​ពេទ្យ​មិនដឹង​ថា មក​ពី​ស្រា​មាន​សារជាតិ​ពុល​ ឬ​យ៉ាងណា​ដែរ ទាល់តែ​យក​ស្រា​នោះ​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​មើល​ទើប​អាច​ដឹង​ច្បាស់ ។ ប៉ុន្តែ​លោកគ្រូ​ពេទ្យ​បានហាមប្រាម​កុំឱ្យ​ផឹក​ស្រា.ស​ដែល​ផលិត​ដោយ​ប្រជាពលរដ្ឋ ដែល​ខ្វះបច្ចេកទេស​ច្រើន​ដែរ ព្រោះ​បច្ចុប្បន្ន​នេះ​ស្រា.ស​គេ​មិន​​​បិទ​ដូច​ពី​មុន​ទៀត​ឡើយ ដោយគ្រាន់តែ​ទិញ​មេ​មក​ចាក់​ចូល​ក្នុង​អង្ករ រួច​ផលិត​ទៅ​ជា​ស្រា​តែ​ម្តង ក៏​អាច​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ដែរ ៕ ​