ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កើត​មហារីក​រៀប​ការ​ជាមួយ​កូនក្រមុំកៅស៊ូ​មុន​ពេល​ស្លា.ប់

8 ឆ្នាំ មុន

CCTV របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ម្នាក់​រស់នៅ​ទីក្រុង​ប៉េ​កាំ​ង​បាន​រៀប​ការ​ជាមួយ​តុក្កតា​កៅស៊ូ​ដ៏​ស្រស់​ស្អាត ព្រោះ​ចង់​មានបទពិសោធន៍​រៀប​អាពាហ៍ពិពាហ៍​នៅ​មុន​ពេល​ស្លា.ប់

CCTV របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ម្នាក់​រស់នៅ​ទីក្រុង​ប៉េ​កាំ​ង​បាន​រៀប​ការ​ជាមួយ​តុក្កតា​កៅស៊ូ​ដ៏​ស្រស់​ស្អាត ព្រោះ​ចង់​មានបទពិសោធន៍​រៀប​អាពាហ៍ពិពាហ៍​នៅ​មុន​ពេល​ស្លាប់ ខណៈ​រូបគេ​កំពុង​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ដ៏​សាហាវ ។

បុរស​អភ័ព្វ​រូប​នោះ សម្រេចចិត្ត​រៀប​ការ​ជាមួយ​តុក្កតា​កៅស៊ូ​ទំហំ​ប៉ុន​មនុស្ស​ពិត ដោយ​តុបតែង​មុខ ស្លៀកពាក់​ឈុត​កូនក្រមុំ ហើយ​ជួល​ជាង​ថតរូប​ទុកជា​អនុស្សាវរីយ៍​។ កូនកំលោះ​បាន​រាំ​ជាមួយ​កូនក្រមុំ​តុក្កតា​នៅ​ក្នុង​បន្ទប់ និង​លុតជង្គង់​ថើប​ដៃ​តុក្កតា​ប្រៀប​ដូច​ជា​រៀប​ការ​ជាមួយ​មនុស្ស​ពិត ។ ជាង​ថតរូប​និយាយ​ថា បុរស​រូប​នោះ​កំពុង​មាន​ជំងឺមហារីក ហើយ​ចង់​មាន​បទ​ពិសោធ​រៀប​ការ និង​ចង់​មាន​ភរិយា​មុន​ពេល​ស្លាប់ ទើប​សម្រេចចិត្ត​រៀប​ការ​ជាមួយ​តុក្កតា​កៅស៊ូ​បែប​នេះ ៕