ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ចារកម្ម​អីុ​ស្រា​អែ​ល​រាតត្បាត​ពេញ​មជ្ឈិម​បូព៌ា

8 ឆ្នាំ មុន

ត្រី​ឡូ​ម៉ា​មួយ​ក្បាលមាន​បំពាក់​ឧបករណ៍​ចារកម្ម​លើ​ក្បាល​ទើបតែ​ត្រូវ​សកម្មប្រយុទ្ធ​ជើង​ទឹក​របស់​អង្គការ​ហា​ម៉ាស់ ចាប់​បាន​ដោយ​ចៃដន្យ​នៅ​ដែនសមុទ្រ​ជិត​ជ្រោយ​ហ្គា​ហ្សា​របស់​ប៉ា​ឡេ​ស្ទី​ន ។ ហេតុ​ការណ៍​នេះ​ត្រូវ​កាសែត​AL- Quds

ត្រី​ឡូ​ម៉ា​មួយ​ក្បាលមាន​បំពាក់​ឧបករណ៍​ចារកម្ម​លើ​ក្បាល​ទើបតែ​ត្រូវ​សកម្មប្រយុទ្ធ​ជើង​ទឹក​របស់​អង្គការ​ហា​ម៉ាស់ ចាប់​បាន​ដោយ​ចៃដន្យ​នៅ​ដែនសមុទ្រ​ជិត​ជ្រោយ​ហ្គា​ហ្សា​របស់​ប៉ា​ឡេ​ស្ទី​ន ។ ហេតុ​ការណ៍​នេះ​ត្រូវ​កាសែត​AL- Quds របស់​ប៉ា​ឡេ​ស្ទី​ន​ចុះ​ផ្សាយ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​នឹកឃើញ​រឿងរ៉ាវ កន្លង​ៗ​មក​ដែល​គេ​ធ្លាប់​ចាប់​បាន​សត្វ​ធ្វើ​ចារកម្ម​របស់​អុ​ី​ស្រា​អែ​ល​ជា​ច្រើន​កន្លែង​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ។

តាម​ការ​រៀបរាប់​របស់​កាសែត AL-Quds សកម្មប្រយុទ្ធ​ជើង​ទឹក​របស់​អង្គការ​ហា​ម៉ាស់​ទើបតែ​ចាប់​បាន​ត្រី​ឡូ​ម៉ា​មួយ​ក្បាល​លើ​ក្បាលមាន​បំពាក់​កាមេរ៉ា និង​ឧបករណ៍​រាវ​ស្ទង់​ក្នុង​ទឹក ដែល​ឧបករណ៍​នោះ​អាច​បាញ់​ផ្លែ​ព្រួញ​បាន​ខ្លះ​ប្រសិនបើ​ចាំបាច់ ។ នាយទាហាន​ម្នាក់​របស់​អង្គការ​ហា​ម៉ាស់ និយាយ​ប្រាប់​កាសែត AL- Quds ថា ត្រី​ដែល​ចាប់​បាន​នោះ​ជា «​ចារបុរស​» ក្នុង​ស្ថាប័ន​ចារកម្ម Mossad របស់​អីុស្រា​អែ​ល ប្រហែលជា​កំពុង​ស៊ើប​សកម្មភាព​ហ្វឹកហាត់​របស់​កម្លាំង​ជើង​ទឹក​ហា​ម៉ាស់ ។

តាំងពី​យូរ​មក​ហើយ សត្វ​ដែល​អីុស្រា​អែ​ល​បង្វឹក​សម្រាប់​ធ្វើ​ចារកម្ម តែង​ត្រូវ​បណ្តា​ប្រទេស​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ចាប់​បានជា​បន្តបន្ទាប់ ។ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត តួ​ក​គី និង​អីុរ៉​ង់​ចាប់​បាន​ច្រើន​ជាងគេ ។ សូ​ម្បី​នៅ​តាម​ចុងឈើ​ក្នុង​ប្រទេស​ស៊ូ​ដង់​ខាង​ទ្វីបអាហ្វ្រិក ក៏​ត្រូវ​ពួក​ចារកម្ម​មាន​ស្លាប​របស់​អុ​ី​ស្រា​អែ​ល​ធ្វើ​សកម្មភាព​ស៊ើបការណ៍​ដែរ ។ ពួក​វា​ច្រើន​បង្ហាញខ្លួន​នៅ​ចំណុច​និង​ពេលវេលា​ដែល​គេ​មិនសូវ​ចាប់អារម្មណ៍ ។

ឆ្នាំ​២០០៧ អីុ​រ៉​ង់​ចាប់​បាន​សត្វ​កំប្រុក​១៤​ក្បាល មាន​បំពាក់​ឧបករណ៍​ស៊ើបការណ៍​នៅ​នឹង​ខ្លួន ។ ឆ្នាំ​២០០៨ អីុ​រ៉​ង់​ចាប់​បាន​សត្វ​ព្រាប​២​ក្បាល​ទៀត សុទ្ធតែ​មាន​បំពាក់​ឧបករណ៍​ស៊ើបការណ៍ ខណៈ​សត្វ​ព្រាប​២​ក្បាល​នោះ​ហើរ​ទៅ​មក​នៅ​ក្បែរ​កន្លែង​ចម្រាញ់់​អ៊ុយ​រ៉ា​នី​ញ៉ូម​របស់​អីុ​រ៉​ង់ ។

នៅ​អេ​ហ្ស៊ី​ប ឆ្នាំ​២០១០ អ្នកឯកទេស​ជីវសាស្ត្រ​សមុទ្រ​របស់​អេ​ហ្ស៊ី​ប​បាន​ធ្វើ​ឱ្យ​សាធារណ​មតិ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពេល​គាត់​ប្រកាស​ថា ​អីុ​ស្រា​អែ​ល​បញ្ជូន​ត្រី​ឆ្លាម​មួយ​ក្បាល​ដែល​មាន​បំពាក់​ឧបករណ៍ GPS ទៅ​តំបន់​ទេសចរណ៍​ឆ្នេរសមុទ្រ​ដ៏​ល្បីល្បាញ​របស់​អេ​ហ្ស៊ី​ប​ក្នុង​ឧបទ្វីប​ស៊ី​ណាយ (Sinai) ដើម្បី​ឱ្យ​វា​វាយប្រហារ​អ្នកទេសចរ​ដែល​ចុះ​ហែល​លេង​ក្នុង​សមុទ្រ​បណ្តាល​ឱ្យ​អ្នកទេសចរ​ម្នាក់​បាត់បង់​ជីវិត ប៉ុន្មាន​នាក់​ទៀត​រង​របួស ។ អ្នកឯកទេស​រូប​នោះ​ដាក់​ជា​សំណួរ «​ហេតុ​ម៉េច​ត្រី​ឆ្លាម​នោះ​អត់​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ណា​តាម​ផ្លូវ​ដែល​វា​ធ្វើ​ដំណើរ​ចម្ងាយ​៤.០០០​គីឡូម៉ែត្រ រហូត​ទាល់តែ​មក​ដល់​ឆ្នេរសមុទ្រ​ដ៏​ល្បីល្បាញ​របស់​អេ​ហ្ស៊ី​ប​ទើប​ចាប់ផ្តើម​វាយប្រហារ​អ្នកទេសចរ ?

សំណួរ​នេះ​ត្រូវ​បាន​លោក​អភិបាល​តំបន់​ឧបទ្វីប​ស៊ី​ណៃ​ឆ្លើយ​ភ្លាម​៖ «​ព្រោះ​ត្រី​ឆ្លាម​នោះ​ជា​ចារបុរស​របស់​ស្ថាប័ន​ចារកម្ម Mossad ដែល​វា​មាន​ភារកិច្ច​ដេញ​អ្នកទេសចរ​ចេញពី​តំបន់​សមុទ្រ​ក្រហម​» ។ 

ប៉ុន្មាន​ឆ្នាំ​ក្រោយ​រឿង «​ត្រី​ឆ្លាម​ចារកម្ម​» មិន​ទាន់​បាត់​ភ្ញាក់ផ្អើល​ផង ប្រទេស​អេ​ហ្ស៊ី​ប​ចាប់​បាន​សត្វ​ក្រៀល​ស​មួយ​ក្បាល មាន​បំពាក់​ឧបករណ៍​ស៊ើបការណ៍​នៅ​ជើង ។ សត្វ​ក្រៀល​នោះ​ក្រោយ​ដោះ​យក​ឧបករណ៍​ស៊ើបការណ៍​ហើយ គេ​ក៏​ដោះ​លែង​វា​ទៅ​វិញ តែ​វា​តែងតែ​ក្រវែល​ទៅ​មក​នៅ​កន្លែង​នោះ​ដដែល អត់​ព្រមទៅ​ណា​សោះ ម្ល៉ោះហើយ​គេ​ក៏​សម្លាប់​ចោល​តែ​ម្តង ។

ឆ្នាំ​២០១២ ភូមិតូច​មួយ​ក្នុង​ប្រទេស​តួ​ក​គី​សុខ​ៗ​ស្រាប់តែ​កើត​ជំងឺ​គ្រុនក្តៅ​ស្ទើរ​ពេញ​ភូមិ ក្រោយ​ពេល​មាន​សត្វ​ប្រមង់​មួយ​ក្បាល​ស្លាប់ ហើយ​លើ​ជើង​សត្វ​ប្រមង់​នោះ​មាន​បំពាក់​លេខ​កូដ និង​អក្សរ​អុ​ី​ស្រា​អែ​ល ។ ស្ថាប័ន​ប្រឆាំង​ចារកម្ម​តួ​ក​គី​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​ចំពោះ​ករណី​ចម្លែក​នេះ ទីបំផុត​បញ្ជាក់​ថា ស្លាក​លេខ​បំពាក់​នៅ​លើ​សត្វ​ប្រមង់ គេ​ប្រើ​គ្រាន់តែ​ដើម្បី​តាមដាន​ការ​រស់នៅ​របស់​ប្រមង់​ប៉ុណ្ណោះ គ្មាន​អ្វី​ជា​គ្រោះថ្នាក់​ទេ ។ ដឹង​អី​មួយ​ឆ្នាំ​ក្រោយ ភូមិ​មួយ​ផ្សេង​ក្នុង​ប្រទេស​តួ​ក​គី​ដែល​សត្វ​ប្រមង់​មួយ​ក្បាល​ទៀត​មាន​បំពាក់​ស្លាក​លេខ​កូដ និង​អក្សរ​អីុស្រា​អែ​ល​ដូច​គ្នា ត្រូវ​ចាប់​បាន ។ ម្តងនេះ​ខាង​វេជ្ជសាស្ត្រ​ចូលរួម​ធ្វើការ​ដោយ​យក​សត្វ​ប្រមង់​នោះ​ទៅ​ឆ្លុះ​កាំរស្មី​X ហើយ​បញ្ជាក់​ថា វា​ជា​សត្វ​ធ្វើ​ចារកម្ម​ឱ្យ​អីុ​ស្រា​អែ​ល​យ៉ាង​ពិតប្រាកដ ។

ចុងឆ្នាំ​២០១២ ករណី​ចារកម្ម​ចម្លែក​នេះ ផ្ទុះ​ឡើង​ក្នុង​ប្រទេស​ស៊ូ​ដង់​ខាង​ទ្វីបអាហ្វ្រិក​ម្តង ។ នៅ​ទីក្រុង​ដា​ហ្វួ​រ​របស់​ស៊ូ​ដង់ គេ​ចាប់​បាន​សត្វ​ត្មាត​មួយ​ក្បាលមាន​បំពាក់​ឧបករណ៍ GPS និង ឧបករណ៍​ចាប់​រលកធាតុអាកាស​ផ្កាយ​រណប​។ ក្រៅពី​ឧបករណ៍​ទាំង​ពីរ​នោះ នៅ​ជើង​ត្មាត​នោះ​មាន​បំពាក់​ស្លាក​មួយទៀត​ជា​ស្លាក​បញ្ជាក់​ថា​វា​ជា​សត្វ​ត្មាត​ក្នុង​កម្មវិធី​ស្រាវជ្រាវ​របស់​មហាវិទ្យាល័យ Hebreu នៅ​ទីក្រុង​តែ​ល​អា​វីវ ប្រទេស​អីុស្រា​អែ​ល ។ ក្រោយ​ពេល​ដឹង​ដំណឹង​សត្វ​ត្មាត​របស់​ខ្លួន ត្រូវ​គេ​ចាប់​បាន​ក្នុង​ប្រទេស​ស៊ូ​ដង់ ស្ថាប័ន​គ្រប់គ្រង​ឧទ្យាន​និង​សួនសត្វ​របស់​អីុ​ស្រា​អែ​ល​ឆ្លើយ​តប ភ្លាម​ៗ​ថា ត្មាត​នោះ​ក្នុង​ចំណោម​ត្មាត​១០០​ក្បាល​ដែល «​បម្រើ​ឱ្យ​ការ​ស្រាវជ្រាវ​» មិនមែន «​ធ្វើ​ចារកម្ម​» ទេ ។ រឿងហេតុ​នេះ​ធ្វើ​ឱ្យ​គេ​នឹកឃើញ​ករណី​មួយ​ក្នុង​ឆ្នាំ​២០១១ ។ កាល​ណោះ​សត្វ​ត្មាត​មួយ​ក្បាលមាន​បំពាក់​ឧបករណ៍​ដូច​គ្នា​នេះ​ដែរ ត្រូវ​ចាប់​បាន​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ។ នៅ​ជើង​ត្មាត​មាន​បំពាក់​ស្លាក​ឈ្មោះ​មហាវិទ្យាល័យ​តែ​ល​អា​វីវ របស់​អុ​ី​ស្រា​អែ​ល ។ គេ​ប្រញាប់​ប្រគល់​សត្វ​ត្មាត​នោះ​ឱ្យ​ស្ថាប័ន​សន្តិសុខ​ភ្លាម ។

លើ​ពិភពលោក​មិន​ខ្វះ​ទេ​សត្វ​ដែល​គេ​ប្រើប្រាស់​សម្រាប់​ការងារ​ចារកម្ម រឿង​បែប​នេះ​មាន​ច្រើន​សតវត្ស​មក​ហើយ ។ ដូច​យ៉ាង​សេ​អុ​ី​អា ធ្លាប់​ចំណាយ​ប្រាក់​១៥​លាន​ដុល្លារ​សម្រាប់​កម្មវិធី​ប្រែក្លាយ​សត្វ​ឆ្មា​ចិញ្ចឹម​ជា​ឆ្មា​ចារកម្ម ។ ប៉ុន្តែ​ដោយ​មានការ​ភ្លាំងភ្លាត់​ពេល​អនុវត្ត ដូច្នេះ​កម្មវិធី​នោះ​ត្រូវ​បាន​បញ្ឈប់​វិញ ។ ដូច​គ្នា​នេះ​ដែរ ទស​វត្ស​៧០​នៃ​សតវត្ស​ទី​២០ ស្ថាប័ន​ចារកម្ម MI5 របស់​អង់គ្លេស​ក៏​ធ្លាប់​បង្វឹក​កណ្តុរ​មាឌ​ល្អិត​ដែល​ចូល​ចិត្ត លោត​ៗ​ឱ្យ​ក្លាយជា​កណ្តុរ​ប្រឆាំង​ចារកម្ម​ដោយ​វា​អាច​ស្រង់ក្លិន adremalin នៅ​ខ្លួន​មនុស្ស​ចម្លែក​ក្នុង​ព្រិល ។ ប៉ុន្តែ​ក្រោយមក កម្មវិធី​នេះ​ក៏​លុប​ចោល​វិញ ព្រោះ​អ្នកដំណើរ​ខ្លាចក្រែង​ជិះ​យន្តហោះ​មាន​កម្រិត adremalin ក្នុង​ខ្លួន​ខ្ពស់​ប្រហាក់ប្រហែល​ពួក​ភេរវ​ករ​… ៕