ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទណ្ឌិតនិងមន្ត្រី​ពន្ធនាគារ​​ខេត្តកណ្ដាល ​ឆ្លង​​​កូ​វី​ដ​១៩​​មាន​ចំនួន​កើន​​ឡើង​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្ដាល ៖ គិត​មក​ដល់​ថ្ងៃ​ទី​៣១ ​ឧសភា ឆ្នាំ​២០២១​ នេះ យោងតាមមន្ត្រី​សុខាភិបាល​ខេត្តកណ្ដាល​បាន​រក​ឃើញ​ទណ្ឌិត និង​មន្ត្រី​ពន្ធនា​គារ​ខេត្ត​កណ្ដាល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩មានចំនួន​កើនឡើង​​៣៦៩​នាក់​ហើយ​ ។ តាម​របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា…

ខេត្ត​កណ្ដាល ៖ គិត​មក​ដល់​ថ្ងៃ​ទី​៣១ ​ឧសភា ឆ្នាំ​២០២១​ នេះ យោងតាមមន្ត្រី​សុខាភិបាល​ខេត្តកណ្ដាល​បាន​រក​ឃើញ​ទណ្ឌិត និង​មន្ត្រី​ពន្ធនា​គារ​ខេត្ត​កណ្ដាល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩មានចំនួន​កើនឡើង​​៣៦៩​នាក់​ហើយ​ ។

តាម​របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា ករណី​ឆ្លង​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៥ ​ឧសភា ដោយ​ដំបូង​រក​ឃើញ​ទណ្ឌិត​ចំនួន១០៣​នាក់ និង​មន្ត្រី​ពន្ធនាគារ​៣​នាក់ ហើយ​ឆ្លង​ជា​បន្តបន្ទាប់ ដោយ​គិត​មក​ដល់​ថ្ងៃនេះ ចំនួន​អ្នក​ឆ្លង​កើនឡើង​៣៦៩​នាក់​ហើយ​។

តាម​របាយការណ៍​បាន​បន្ត​ថា គេ​ពុំ​ទាន់​ស៊ើប​ដឹង​ច្បាស់​ថា តើ​ពួក​គេ​ឆ្លង​ជំងឺ​នេះ​តាម​រយ​:​ណា​នោះ​ទេ រីឯ​អ្នកជំងឺ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខា​ភិបាល​ខេត្តកណ្ដាល បាន​ថែទាំ​យកចិត្តទុកដាក់ ផ្ដល់​ថ្នាំសង្កូវ​ដល់​ក្នុង​ពន្ធនាគារ​តែ​ម្ដង ដើម្បី​ការពារ​មិន​ឱ្យ​ពួក​គាត់​ចេញ​ទៅ​ព្យាបាល​នៅ​ខាងក្រៅ​ឡើយ​។ រីឯ​មន្ត្រី​នគរបាល​វិញ ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​យាមកាម​ជុំវិញ​ពន្ធនាគារ​ផង​ដែរ​ ។

ក្រោយ​រក​ឃើញ​ថា​ មាន​វិជ្ជមាន​ភ្លាម មន្ត្រី​ពន្ធនាគារ​បាន​ខ្នះខ្នែង​រៀប​ចំការ​បែងចែក​ទីតាំង​សម្រាប់​ព្យាបាល និង​រៀបចំ​ការពារ​ទណ្ឌិត​ផ្សេង​ទៀត​មិន​ឱ្យ​មានការ​ឆ្លង​បន្ត​ទៀត​នោះ​ទេ ពោល​គឺ​អនុវត្ត​​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុង​ន័យ​បញ្ចៀស​ការ​ឆ្លង​ដល់​ទណ្ឌិត​ដទៃ​ទៀត​។ ប៉ុន្តែ​ចំនួន​អ្នក​ឆ្លង​ចេះ​តែ​កើនឡើង​ឥត​ឈប់​ឈរ​គួរ​ជាទី​បារម្ភ​បំផុត​។

សូម​រំលឹកថា ចាប់តាំងពី​កើត​មាន​ព្រឹត្តិការណ៍ «​សហគមន៍ ២០​កុម្ភៈ​» មក​អភិបាលខេត្ត​កណ្ដាល​លោក គង់ សោ​ភ័​ណ្ឌ រួម​ទាំង​មន្ត្រី​សុខា​ភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្តកណ្ដាល​ទាំងអស់ មានការ​ស្វាហាប់ ពុះពារ​ឧបសគ្គ ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ខ្លាច​នឿយហត់ ជួនកាល​ដាច់​យប់​ក៏​មាន ក្នុង​ការ​គ្រប់គ្រង និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នេះ នៅ​មូលដ្ឋាន​ខេត្តកណ្ដាល​បាន​យ៉ាង​ល្អ​ប្រសើរ ។ ក្នុង​នោះ​ដែរ សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ព្រឹត្តិការណ៍ «​សហគមន៍ ២០​កុម្ភៈ​» ដែល​មាន​ចំនួន ជាង​៤​ម៉ឺន​នាក់ ក៏​ទទួល​បាន​អំណោយ​លោក​គង់ សោ​ភ័​ណ្ឌ និង​ពី​លោក​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្ដាល​ផង​ដែរ​៕ ដោយ៖ ឆ ដា

អត្ថបទសរសេរ ដោយ