ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩! កីឡាចំបាប់​នៅ​តែ​មិន​អាច​ហ្វឹកហាត់​ជា​លក្ខ​ណៈប្រមូលផ្ដុំ​នៅឡើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ខ​ណៈ​ជម្ងឺ​កូ​វី​ដ​-១៩​នៅ​មិន​ទាន់​មានការ​ធូ​ស្បើយ ម្យ៉ាងវិញទៀត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​

រាជធានី​ភ្នំពេញ ​៖ ​ខ​ណៈ​ជម្ងឺ​កូ​វី​ដ​-១៩​នៅ​មិន​ទាន់​មានការ​ធូ​ស្បើយ ម្យ៉ាងវិញទៀត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​កន្លែង​ព្យាបាល​ជម្ងឺ​ដ៏​កាច​សាហា.វ​មួយ​នេះ​ទៀត​ផង​នោះ បាន​ធ្វើ​ឲ្យ​កីឡា​ចំបាប់​នៅ​តែ​មិន​អាច​ធ្វើការ​ហ្វឹកហាត់​ជា​លក្ខ​ណះ​ប្រមូលផ្ដុំ​បាន​នៅឡើយ​ ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ធិ​ន វិចិត្រ​ អគ្គលេខាធិការ​សហព័ន្ធ​កី​ចំបាប់​កម្ពុជា​ដែល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​៣១​ ឧសភា​។

តែ​ដោយសារ​កីឡាករ កីឡាការិនី​ថ្នាល​ភាគច្រើន​មានស្រុក​កំណើត នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​គឺ​រហូត​ដល់​ទៅ​ប្រមាណ​ជា ៨៥​ភាគរយ (១២​នាក់​)​និង​៣​នាក់​នៅ​ខេត្តកំពង់ឆ្នាំង​នោះ​ពួក​គេ​ក៏​ហ្វឹកហាត់​នៅ​ស្រុក​កំណើត​របស់​ពួក​គេ​តែ​ម្ដង​។

នៅ​វិហារ​សួគ៌​គឺ​មានការ​ហ្វឹកហាត់​ជា​ប្រចាំ ដែល​នៅ​ទីនោះ​មាន​លោកគ្រូ ចាប លឿន និង​លោកគ្រូ​ឌ​ន​ សៅ​ ដែល​ជា​គ្រូ​ជម្រើស​​ជាតិ​​ថ្នាល​​មាន​ស្រុក​កំណើត​នៅ​នៅ​វិហារ​សួគ៌​នោះ​ស្រាប់​ដែរ​។

ទោះ​យ៉ាងណា​ ក៏​ការ​ហ្វឹកហាត់​នៅ​វិហារ​នោះ​គឺ​ត្រឹមតែ​ហ្វឹកហាត់​កម្លាំងកាយ​ប៉ុណ្ណោះ គឺ​មិន​អាច​ហ្វឹកហាត់​បច្ចេកទេស​បាន​ទេ​ដោយសារ​ទីនោះ​មិន​មាន​ទីលាន​ប៉ុន្តែ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​សហព័ន្ធ​នឹង​រៀបចំ​កម្រាល​ហ្វឹកហាត់​ដើម្បី​ឱ្យ​ពួក​គាត់​អាច​ហ្វឹកហាត់​បច្ចេកទេស​លើ​ទីលាន​បាន​។

កីឡា​ចំបាប់​គឺជា​ប្រភេទ​កីឡា​ប្រយុទ្ធ​ជា​លក្ខណៈ​ឯកត្តជន​ទាំង​ការ​ប្រកួត​ទាំង​ការ​ហ្វឹក​ពេល​នេះ​ហាត់​ដៃគូ​ត្រូវ​តែ​នោះ​កៀក​គ្នា​ដើម្បី​ប្រយុទ្ធ​គ្នា​គែ​ដៃគូ​ត្រូវ​តែ​ប៉ះ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ប្រកួត​គ្នា​(​បោក​គ្នា​)​ដែល​ចំណុច​នេះ​ខុស​គោលការណ៍​របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​គិត​លើ​គម្លាត​បុគ្គល​នោះ​។

នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ពុំ​អនុញ្ញាត​ឱ្យ​មានការ​ស្នាក់​នៅ​និង​ហូប​ចុង​រួម​នោះ​ទេ ដែល​កន្លង​មក ថ្នាល​កីឡា​ចំបាប់​ហ្វឹកហាត់​រួម និង​ហូប​ចុក​រួម នៅ សាល​ដំបូលទូក​នៃ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ស្ថិត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​នេះ​តែ​ម្តង ដោយ​កន្លែង ស្នាក់​នៅ​រួម ហូប​រួម​នេះ​ទទួល​បានការ​ឧបត្ថម្ភ​ពី​លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​ចំបាប់​ដូច្នេះ​ប្រភេទ​កីឡា​ចំបាប់​គឺ​មិន​ទាន់​អាច​ប្រមូលផ្តុំ​ឡើង​វិញ​នៅ​ទី​នេះ​បាន​ទេ​។​ទោះជា​យ៉ាងណា​ក៏​ការ​ហាត់​នៅ​វិហារ​សួគ៌​ក្នុង​ស្ថានភាព​នេះ​គឺជា​ជម្រើស​ដ៏​ល្អ​តែ​មួយ​គត់ ។

ទោះជា​ស្ថិត​ក្នុង​ការ​លំបាក​យ៉ាងនេះ​ក្តី​ក៏​លោក​អគ្គលេខាធិការ រូប​នេះ អះអាង​ថា​នឹង​ខិតខំ​រៀបចំ​ការ​ហ្វឹកហាត់​ឱ្យ​បាន​ល្អ​ប្រសើរ​តាម​រយៈ​ការ​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខា​ភិបាល​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​នានា​គោរព​នូវ​គោលការណ៍​សុខាភិបាល​នេះ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ