ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ ចាន់ រតនា ប្រកាន់​មហិច្ឆតា​បើក​ក្លិប​ប្រដាល់​នៅ​បារាំង

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ នៅ​អំឡុង​ខែ​មិថុនា​ ឬ​ខែ​​កក្កដា​ ខាង​មុន​នេះ ភរិយា​ជា​ជនជាតិ​បារាំង​របស់​កីឡាករ ចាន់ រតនា និង​កូនស្រី​

​រាជធានី​ភ្នំពេញ ៖ នៅ​អំឡុង​ខែ​មិថុនា​ ឬ​ខែ​​កក្កដា​ ខាង​មុន​នេះ ភរិយា​ជា​ជនជាតិ​បារាំង​របស់​កីឡាករ ចាន់ រតនា និង​កូនស្រី​ទាំង​ពីរ នឹង​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​បារាំង​ជា​ផ្លូវការ​ហើយ ដោយ​រូប​លោក​ផ្ទាល់​ក៏​នឹង​ទៅ​រស់នៅ​​ជាមួយ​​គ្នា​ផង​ដែរ ប៉ុន្តែ​អាច​រង្វង់​ចុងឆ្នាំ២០២១​ ឬ​ឆ្នាំ​២០២២​ ជាមួយនឹង​គម្រោង​ត្រូវ​ទៅ​រស់នៅ​ប្រទេស​បារាំង​ជាមួយ​គ្រួសារ ដោយ​មិន​អាច​ប្រកែក​បាន លោក​ក៏​បាន​ប្រកាស​ថា នឹង​ស្វះ​ស្វែងរក​ឱកាស​បើក​ក្លិប​ប្រដាល់​មួយ​អោយ​ខាន​តែ​នៅ​ពេល​លោក​ទៅ​ដល់​ប្រទេស​បារាំង​ផង​ដែរ​។ លោក​ថែម​​ទាំង​បាន​​ប្រកាស​ថា បើ​ទោះជា​ត្រូវ​រស់នៅ​ប្រទេស​បារាំង តែ​សម្រាប់​ការ​ប្រកួត​ប្រដាល់​ដាក់​ទ្រុង ដែល​លោក​បន្ត​សព្វថ្ងៃ​ក៏​នឹង​ទទួល​ផង​ដែរ ទើប​គេ​ជឿ​ថា​នៅ​ថ្ងៃ​អនាគត លោក​អាច​នឹង​ក្លាយជា​កីឡាករ​ខ្មែរ​ដែល​មាន​សកម្មភាព​ខ្លាំង​ម្នាក់ នៅ​លើ​ទឹកដី​បារាំង គឺ​ដូច​ជា​កីឡាករ​សញ្ជាតិ​ខ្មែរ​បរទេស​ផ្សេង​ទៀត​។

យោង​តាម​ការ​ប្រកាស កីឡាករជាប់កិច្ចសន្យា នៅ​សង្វៀន ONE Championship បាន​អះអាង​ថា​ ប្រពន្ធ និងកូនស្រីពីរ​នាក់ របស់​លោក​នឹង​ទៅរស់នៅ​បារាំងមុន​លោក​មួយ​រយៈ ដោយសារ​តែ​ឯកសា​របស់​លោក​នៅ​មិន​ទាន់​រួចរាល់ និង ដោយសារ​តែ​លោក​ត្រូវ​នៅ​ហ្វឹកហាត់​បញ្ចប់​ការ​ប្រកួត​ដែល​បាន​កុងត្រា​។

​កីឡាករ ចាន់ រតនា បាន​​បន្ត​​ថា សម្រាប់​រូប​លោក​គឺ​ប្រហែលទៅនៅ​នា​ពាក់កណ្ដាល​ខែ​ក្រោយ តាម​ក្រោយ​។ លោក​ថា ដំណើរ​ចាក​ចេញពី​ប្រ​ទឹ​ស​កម្ពុជា​របស់​លោក គឺ​យ៉ាង​យូរ​នៅ​មួយ​ឆ្នាំ​ក្រោយ តែ​តាម​មើល​គឺ​មិនយូរ​ទៀត​ទេ​ ។ ​ហេតុផល​ដែល​លោក​ត្រូវ​ចាកចេញ​ទៅ​បារាំង​នេះ គឺ​ដោយសារ​តែ​ភរិ​យារ​បស់​លោក ដែល​ម្ចាស់​ក្លិប « សិល្បៈ»​ បាន​សម្រេចចិត្ត​​ចាកចេញពី​ស្រុក​ខ្មែរ បន្ទាប់​ពី​មក​រស់នៅ​អស់​រយៈពេល​១៨​ឆ្នាំ ស្រប​ពេល​ដែល​កូនស្រី​របស់​លោក​ក៏​ត្រូវ​ទៅ​រៀន និង​ចូលសញ្ជាតិ​អោយ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​ប្រទេស​បារាំង​។ ដូច្នេះ​ហើយ​ទើប​លោក​ខំរៀនភាសា​បារាំង​តាំងពី​ដើមឆ្នាំ​២០២០​មក​ម្ល៉េះ ពោល​គឺ​រាល់ថ្ងៃ​បើ​ទោះជា​មាន​កូ​វីត ក៏​លោក​រៀនភាសា​បារាំងតាមអន​ឡាញ​ផង​ដែរ ។

​កីឡាករ​វ័យ៣៥​រូប​នេះ​បន្ត​ថា លោក​រៀន​ភាសា​បារាំងពី​គ្រូ នៅ​មជ្ឈមណ្ឌល​ភាសា​បារាំង​ក្បែរ​វត្តកោះ ​ដោយ​លោក​គូសបញ្ជាក់ គឺ​ភាសា​បារាំង​របស់​លោក​កាន់តែ​អាច​ប្រើ​ការ​បាន​។ លោក​និយាយ​ថា​« ខ្ញុំ​រៀនភាសា​បារាំង ព្រោះ​ប្រពន្ធ​ខ្ញុំជា​ជនជាតិ​បារាំង ។ ខ្ញុំ មិន​ធ្លាប់​រៀន​បារាំង​ទេពី​មុន​ទេ ។ ខ្ញុំ​ចង់​ចេះ ដើម្បី​ទំនាក់ទំនងផង ហើយ​នៅ​ថ្ងៃ​អនាគត​ខាង​មុខ ខ្ញុំ​អាច​ទៅ​រស់នៅ​ប្រទេស បារាំ ង​មួយ​រយៈ​ជាមួយ​គ្រួសារ​របស់ខ្ញុំ » ។ ហេតុផល​នៃ​ការ​ខំរៀន​បារាំង​អោយ​ស្ទាត់​នេះ គឺ​ដើម្បី​ងាយស្រួល​បើក​ក្លិប​នៅ​ក្នុង​ប្រទេស​បារាំង និង​ស្រួល​បន្ត​អាជីព​ដែល​លោក​ស្រលាញ់ បើ​ទោះជា​ត្រូវ​រស់នៅ​ស្រុក​គេ​។

មិន​ខុស​ពី​ការ​អះអាង​របស់​​កីឡាករចាន់ រតនា​ ​តាមរយៈ​ការបង្ហោះសារ​​លើ​​បណ្តាញសង្គម​ហ្វេ​ស​ប៊ុ​ក អ្នកស្រី Cindy Coupon ជា​ភរិយា​របស់​​កីឡាករ ចាន់ រតនា​ ក៏​បាន​សរសេរ​រ​ថា អ្នកស្រី​នឹង​ចេញ​ទៅ​រស់នៅ​ប្រទេសបារាំង​វិញ បន្ទាប់​ពីមករស់នៅស្រុក​ខ្មែរ អស់ រយៈពេល១៨​ឆ្នាំ​មក​ហើយ ។ ការ​បញ្ជាក់​នេះ បាន​ធ្វើ​អោយកីឡាករ ចាន់ រតនា មាន​អារម្មណ៍​ភ័យ​ផង សប្បាយ​ផង នៅ​ពេល​គិតដល់​ពី​គម្រោង​ទៅ​រស់នៅ​ប្រទេស​បារាំង​។ ​កីឡាករ​ ចាន់ រតនា បាន​គិត​រួច​ហើយ​ថា បើសិនជា​គាត់​ទៅ​រស់នៅ​ប្រទេស​បារាំង ក៏ ​គាត់​នៅ​អាច​ត្រឡ​ប់​មក​ប្រកួត​នៅសង្វៀន ONE ជា​ធម្មតា ដូច​មាននៅកុងត្រា អុី​ចឹង ។ ពេល​ទៅ​ដល់​ទីនោះ ​គាត់​អាច​នឹង ស្វែងរក​ទីតាំង​សម​ស្របមួយ ដើម្បី​បើក​ក្លិប​នៅប្រទេស​បារាំង និង​ត្រូវ​ចំណាយ​ពេល​ខ្លះ ដើម្បី​សិក្សា និង​ពិចារណា ក្នុងគោល​បំណង​ផ្សព្វផ្សាយគុន​ខ្មែរ​នៅ​បារាំង​ផង ។ បំណង​នេះ​ក៏​គេ​ជឿ​ថា​នឹង​ទទួល​បាន​ជោគជ័យ​ផង​ដែរ ដោយសារ​តែ​ទាំង​ប្ដី​ទាំង​ប្រពន្ធ​របស់កីឡាករ​ ចាន់ រតនា គឺ​សុទ្ធតែ​មាន​ចំណូល​បើក​ក្លិប​ប្រដាល់ និង​ចង់​ចំណាយ​ទុន​បង្កើន​ក្លិប​ប្រដាល់ ជួយ​​បណ្តុះបណ្តាល​ដល់​​អ្នក​ចង់​ធ្វើ​ជា​អ្នក​ប្រដាល់​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ